ក្រុមហ៊ុន Kulara water ទទួល​ពានរង្វាន់ CSR ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​
ជាតិ
ក្រុមហ៊ុន Kulara water ទទួល​ពានរង្វាន់ CSR ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​
30, Jul 2019 , 12:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Kulara Water កាលពី​ថ្ងៃទី ២៦ ខែមិថុនា កន្លងទៅ បានទទួល​ពានរង្វាន់ ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម (CSR) ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើងជា​លើកដំបូង ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ សម្រាប់ ក្រុមហ៊ុន Kulara Water  ពានរង្វាន់ CSR នេះ​បានមក ដោយសារ​កិច្ចការ​ទាំងមូល​របស់​ក្រុមហ៊ុន ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។

 
​ក្រុមហ៊ុន Kulara Water ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​លេចធ្លោ​ចំនួន ៥ ដែល​បានទទួល​ពានរង្វាន់​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម​(CSR) ឆ្នាំ​២០១៩​នេះ ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប ។ ក្រុមហ៊ុន​ទាំង ៥ ដែល​បានទទួល​ពានរង្វាន់​សារ​ជីវ​កម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា រួមមាន ក្រុមហ៊ុន Chip Mong Insee ទទួលបាន​ពានរង្វាន់​«Jury's Choice-all Categories»​។ ក្រុមហ៊ុន Khmer Green Charcoal ទទួលបាន​ពានរង្វាន់ «SME Categories»​។ ក្រុមហ៊ុន Knai Bang Chatt ទទួល​ពានរង្វាន់ «Outstanding SME Categories»​។ ក្រុមហ៊ុន Kulara water  ទទួល​ពានរង្វាន់ «Large Categories» និង​ក្រុមហ៊ុន Artisans Angkor ទទួល​ពានរង្វាន់ «Outstanding Large Achievement Categories»​។​


 
​ក្រុមហ៊ុន Kulara Water បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃទី​៣​កក្កដា​ថា ការទទួលបាន​នូវ​កិត្តិយស​ដ៏​វិសេសវិសាល​នេះ គឺ​ដោយសារ​កិច្ចការ​ទាំងមូល​របស់​ក្រុមហ៊ុន Kulara Water ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ព្រមទាំង​ដោយសារ​លទ្ធផល​ជាក់ស្តែង​ជាច្រើន ដែល​ទទួលបាន​នៅ​កម្ពុជា តាំងពី​ក្រុមហ៊ុន​បានចាប់ផ្តើម​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន នៅ​ឆ្នាំ​២០១៣​មក​។​
 
​តាមរយៈ​រង្វាន់​នេះ គណៈ​កម្ម​ធិ​ការ​មេ​ប្រយោគ ដែលមាន​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​សហប្រធាន ក៏បាន​លើក​កិត្តិយស​ផងដែរ ដល់​យុទ្ធសាស្ត្រ​ក្រុមហ៊ុន ដ៏​ល្អ​ឯក​របស់​ក្រុមហ៊ុន Kulara Water​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែម​ដូច្នេះ​៖«​ភាពត្រឹមត្រូវ​នៃ​វិធីសាស្ត្រ​រួម​របស់​ក្រុមហ៊ុន Kulara Water ពិតជា​ទទួល​បានការ​ពេញចិត្ត​ជាពិសេស​។ ដោយឡែក ការប្តេជ្ញា​នានា​របស់​ក្រុមហ៊ុន គឺ​ផ្តោត​ជា​អាទិភាព​លើ​គុណភាព និង​នវានុវត្តន​ភាព ការការពារ​ធនធាន និង​បរិស្ថាន ភាពសម្បូរ​បែប និង​បរិ​យា​ប័ន្ន​ភាព​គោលនយោបាយ ដ៏​ត្រឹមត្រូវ នៃ​ការផ្តល់​ប្រាក់កម្រៃ និង​ការទទួលស្គាល់​តម្លៃ​បុគ្គលិក​របស់ខ្លួន​»​។​


 
​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម គឺជា​បេះដូង​នៃ​គំរូ​កំណើន​របស់​ក្រុមហ៊ុន Kulara Water
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រុមហ៊ុន Kulara Water បានចាប់ផ្តើម​ចេញលក់​ទឹករ៉ែ​ធម្មជាតិ អូ គូលែន​នៅ​ឆ្នាំ​២០១៣ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី  ពោលគឺ​មិន​ដល់​៥​ឆ្នាំ​ផង ទឹករ៉ែ​ធម្មជាតិ អូ គូលែន បានក្លាយ​ជា​ទឹ​រ៉ែ​ធម្មជាតិ​លេខ​១ នៅ​កម្ពុជា ដោយ​ដណ្តើម​បា​ចំណា​តា់​ថ្នាក់​ក្នុងចំណោម​ម៉ាក ទឹករ៉ែ​ធម្មជាតិ​ធំៗ ដែល​គេ​នាំ​ចូលមក​ដូចជា Vittel, Volvic និង Evian ជាដើម​។ 
 
​ក្រុមហ៊ុន  Kulara Water បាន​គូស​បញ្ជាក់ទៀតថា យុទ្ធសាស្ត្រ​ក្រុមហ៊ុន បង្កើតឡើង​ដោយ​ឈរលើ​តម្លៃ​ល្អេ​ក សាមគ្គីភាព និង​ការចែករំលែក ព្រមទាំង​ប្រភពទឹក​ធម្មជាតិ​ចេញពី​ជើងភ្នំ​គូលែន និង​តុល្យភាព នៃ​សមាសធាតុ​រ៉ែ​ដែលមាន​នៅក្នុង​ទឹក សុទ្ធតែជា​ហេតុផល​ដែល​បញ្ជាក់​ពី​ភាពជោគជ័យ​នេះ ទាំង​ជោគជ័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ជោគជ័យ​មនុស្ស​។​
 
​កំណើន​ជាប់​ជាប្រចាំ​របស់​ក្រុមហ៊ុន Kulara Water ក្នុង​រយៈពេល​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ បាន​បង្កើត​ការងារ​ប្រកបដោយ​និរន្តរភាព​ដោយផ្ទាល់ និង​ប្រយោល​នៅ​កម្ពុជា ជាង​១៦០​នាក់​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Kulara Water អនុវត្ត​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន តាមរយៈ​គម្រោង​ប្រកបដោយ​មហិច្ឆតា​មួយ គឺ​ការដាំ​ដើមឈើ​ឡើងវិញ នៅ​ជើងភ្នំ​គូលែន ព្រមទាំង​ការពារ​ប្រភព​ទឺ​ក​មិន​ឲ្យ​មាន​ការឆ្លង​ជាយថាហេតុ​ពី​គ្រប់​ទម្រង់​។ គម្រោង​នេះ បានចា់បផ្តើម​ឡើង​នៅក្នុង​ឆ្នាំ​២០១៨ គឺ​សំដៅទៅ​ដាំ​ដើមឈើ​ឲ្យ​ប​នា ៤,០០០​ដើម​ក្នុង​មួយឆ្នាំ និង​ដាំ​ឡើងវិញ​នូវ​ដើមឈើ​មាន​ប្រភព​ក្នុងស្រុក ជាង​៣០ ប្រភេទ ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​។ ដោយសារ​ភាព​ចា​កៃ​គូ​ដ៏​ខ្លាំងក្លា​ជាមួយ​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍន៍​(AFD) ក្រុមហ៊ុន​ក៏​រួមចំណែក​ផងដែរ ក្នុងការ​បំផុស​យុវជន​ជំនា​ក់​ថ្មី​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ការពារ​ធនធាន និង​ជីវចម្រុះ​។ ជាក់ស្តែង​មាន​សាលាបឋមសិក្សា​ចំន័ន​ន​៣​កន្លែង​នៅ​ភ្នំ​គូលែន រួមមាន​សិស្ស​ជិត​៤០០​នាក់ កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Kulara Water៕

© រក្សាសិទ្ធិដោយ thmeythmey.com