ក្រុមហ៊ុន Kulara Water កាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងទៅ បានទទួលពានរង្វាន់ ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម (CSR) ឆ្នាំ២០១៩ ដែលរៀបចំឡើងជាលើកដំបូង ដោយសភាពាណិជ្ជកម្មអឺរ៉ុប។ សម្រាប់ ក្រុមហ៊ុន Kulara Water ពានរង្វាន់ CSR នេះបានមក ដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុន ខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុន Kulara Water ស្ថិតក្នុងចំណោមក្រុមហ៊ុនលេចធ្លោចំនួន ៥ ដែលបានទទួលពានរង្វាន់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម(CSR) ឆ្នាំ២០១៩នេះ ពីសភាពាណិជ្ជកម្មអឺរ៉ុប ។ ក្រុមហ៊ុនទាំង ៥ ដែលបានទទួលពានរង្វាន់សារជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រួមមាន ក្រុមហ៊ុន Chip Mong Insee ទទួលបានពានរង្វាន់«Jury's Choice-all Categories»។ ក្រុមហ៊ុន Khmer Green Charcoal ទទួលបានពានរង្វាន់ «SME Categories»។ ក្រុមហ៊ុន Knai Bang Chatt ទទួលពានរង្វាន់ «Outstanding SME Categories»។ ក្រុមហ៊ុន Kulara water ទទួលពានរង្វាន់ «Large Categories» និងក្រុមហ៊ុន Artisans Angkor ទទួលពានរង្វាន់ «Outstanding Large Achievement Categories»។

ក្រុមហ៊ុន Kulara Water បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី៣កក្កដាថា ការទទួលបាននូវកិត្តិយសដ៏វិសេសវិសាលនេះ គឺដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុន Kulara Water ខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងដោយសារលទ្ធផលជាក់ស្តែងជាច្រើន ដែលទទួលបាននៅកម្ពុជា តាំងពីក្រុមហ៊ុនបានចាប់ផ្តើមផលិតទឹករ៉ែធម្មជាតិ អូ គូលែន នៅឆ្នាំ២០១៣មក។
តាមរយៈរង្វាន់នេះ គណៈកម្មធិការមេប្រយោគ ដែលមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធាន ក៏បានលើកកិត្តិយសផងដែរ ដល់យុទ្ធសាស្ត្រក្រុមហ៊ុន ដ៏ល្អឯករបស់ក្រុមហ៊ុន Kulara Water។
សេចក្តីប្រកាសព័ត៌មានបន្ថែមដូច្នេះ៖«ភាពត្រឹមត្រូវនៃវិធីសាស្ត្ររួមរបស់ក្រុមហ៊ុន Kulara Water ពិតជាទទួលបានការពេញចិត្តជាពិសេស។ ដោយឡែក ការប្តេជ្ញានានារបស់ក្រុមហ៊ុន គឺផ្តោតជាអាទិភាពលើគុណភាព និងនវានុវត្តនភាព ការការពារធនធាន និងបរិស្ថាន ភាពសម្បូរបែប និងបរិយាប័ន្នភាពគោលនយោបាយ ដ៏ត្រឹមត្រូវ នៃការផ្តល់ប្រាក់កម្រៃ និងការទទួលស្គាល់តម្លៃបុគ្គលិករបស់ខ្លួន»។

ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម គឺជាបេះដូងនៃគំរូកំណើនរបស់ក្រុមហ៊ុន Kulara Water
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមហ៊ុន Kulara Water បានចាប់ផ្តើមចេញលក់ទឹករ៉ែធម្មជាតិ អូ គូលែននៅឆ្នាំ២០១៣ ហើយក្នុងរយៈពេលដ៏ខ្លី ពោលគឺមិនដល់៥ឆ្នាំផង ទឹករ៉ែធម្មជាតិ អូ គូលែន បានក្លាយជាទឹរ៉ែធម្មជាតិលេខ១ នៅកម្ពុជា ដោយដណ្តើមបាចំណាតា់ថ្នាក់ក្នុងចំណោមម៉ាក ទឹករ៉ែធម្មជាតិធំៗ ដែលគេនាំចូលមកដូចជា Vittel, Volvic និង Evian ជាដើម។
ក្រុមហ៊ុន Kulara Water បានគូសបញ្ជាក់ទៀតថា យុទ្ធសាស្ត្រក្រុមហ៊ុន បង្កើតឡើងដោយឈរលើតម្លៃល្អេក សាមគ្គីភាព និងការចែករំលែក ព្រមទាំងប្រភពទឹកធម្មជាតិចេញពីជើងភ្នំគូលែន និងតុល្យភាព នៃសមាសធាតុរ៉ែដែលមាននៅក្នុងទឹក សុទ្ធតែជាហេតុផលដែលបញ្ជាក់ពីភាពជោគជ័យនេះ ទាំងជោគជ័យឧស្សាហកម្ម ពាណិជ្ជកម្ម និងជោគជ័យមនុស្ស។
កំណើនជាប់ជាប្រចាំរបស់ក្រុមហ៊ុន Kulara Water ក្នុងរយៈពេលតែ៦ឆ្នាំប៉ុណ្ណោះ បានបង្កើតការងារប្រកបដោយនិរន្តរភាពដោយផ្ទាល់ និងប្រយោលនៅកម្ពុជា ជាង១៦០នាក់។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Kulara Water អនុវត្តទំនួលខុសត្រូវសង្គមរបស់ខ្លួន តាមរយៈគម្រោងប្រកបដោយមហិច្ឆតាមួយ គឺការដាំដើមឈើឡើងវិញ នៅជើងភ្នំគូលែន ព្រមទាំងការពារប្រភពទឺកមិនឲ្យមានការឆ្លងជាយថាហេតុពីគ្រប់ទម្រង់។ គម្រោងនេះ បានចា់បផ្តើមឡើងនៅក្នុងឆ្នាំ២០១៨ គឺសំដៅទៅដាំដើមឈើឲ្យបនា ៤,០០០ដើមក្នុងមួយឆ្នាំ និងដាំឡើងវិញនូវដើមឈើមានប្រភពក្នុងស្រុក ជាង៣០ ប្រភេទ ដែលកំពុងប្រឈមនឹងការផុតពូជ។ ដោយសារភាពចាកៃគូដ៏ខ្លាំងក្លាជាមួយមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍន៍(AFD) ក្រុមហ៊ុនក៏រួមចំណែកផងដែរ ក្នុងការបំផុសយុវជនជំនាក់ថ្មីឲ្យចូលរួមក្នុងកិច្ចការការពារធនធាន និងជីវចម្រុះ។ ជាក់ស្តែងមានសាលាបឋមសិក្សាចំន័នន៣កន្លែងនៅភ្នំគូលែន រួមមានសិស្សជិត៤០០នាក់ កំពុងចូលរួមក្នុងគម្រោងនេះ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Kulara Water៕