អត្ថបទពាណិជ្ជកម្ម
តារា​ផេ ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា ដើម្បី​ដាក់ចេញ​នូវ​សេវា​បង់​បុព្វលាភ​
30, Jul 2019 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចសហការ​គ្នា​រវាង​តារា​ផេ ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត និង​ដំណោះស្រាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់ ដែល​រីកចម្រើន​យ៉ាង​រហ័ស​មួយ​នៅ​កម្ពុជា និង ប៊ី​ម៉ា (BIMA Cambodia) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង ដែល​ល្បីល្បាញ​ជាងគេ​មួយ ក្នុងប្រទេស​កម្ពុជា មាន​គោលបំណង​នាំមក​ជូន​អតិថិជន​ទាំងអស់ នូវ​ដំណោះស្រាយ​បង់​បុព្វលាភ​ដែលមាន​ភាពងាយស្រួល និង​ខិត​ទៅជិត​ប្រជាជន​កម្ពុជា​គ្រប់រូប​។​
 
​ការដាក់ចេញ​នូវ​សេវា​បង់​បុព្វលាភ​នេះ នឹង​ជួយ​ឲ្យ​អតិថិជន​ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា ដែលមាន​ច្រើនជាង​កន្លះ​លាន​នាក់ ក្នុងប្រទេស​កម្ពុជា អាច​បង់​បុព្វលាភ​ប្រចាំខែ​របស់​ពួកគាត់ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា តាមរយៈ​ភ្នាក់ងារ​តារា​ផេ ឬ​តារា​ផេ App​។ ជាមួយ​តារា​ផេ App អតិថិជន​អាច​បង់​បុព្វលាភ បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ភ្លាមៗ ដោយមាន​ភាពងាយស្រួល និង​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ ដើម្បី​បង់​បុព្វលាភ​ជា​រៀងរាល់ខែ​ទេ​។ មិនតែប៉ុណ្ណោះ អតិថិជន ក៏​អាច​បង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​ប៊ី​ម៉ា តាមរយៈ​ភ្នាក់ងារ​តារា​ផេ ដែល​មាននៅ​ទូទាំងប្រទេស​ផងដែរ ដោយ​គ្រាន់តែ​អញ្ជើញ​ទៅកាន់​ភ្នាក់ងារ​តារា​ផេ​ណាមួយ​ដែល​នៅ​ជិត​ពួកគាត់​បំផុត ភ្នាក់ងារ​តារា​ផេ នឹង​ជួយ​សម្រួល​ពួកគាត់​ក្នុង​ការបង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​ភ្លាមៗ​។ 
 
​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍ថា​៖«​ដំណោះស្រាយ​បង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្ដល់នូវ មធ្យោបាយ​ដែល​ងាយស្រួល​បំផុត និង​ខិត​ទៅជិត​ប្រជាជន​កម្ពុជា​គ្រប់រូប ដែល​ឲ្យ​តម្លៃ​ទៅលើ​ការការពារ​ខ្លួន​គាត់​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគាត់​»​។ លោក​បាន​បន្ថែមទៀតថា ៖«​ជាមួយនឹង​ភ្នាក់ងារ​តារា​ផេ ដែលមាន​ច្រើនជាង ៤,០០០ កន្លែង នៅ​ទូទាំងប្រទេស និង​កម្មវិធី​តារា​ផេ App ដែល​ទាន់សម័យ និង​ទំនើប​បំផុត យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា វា​នឹង​អាចជួយ​សម្រួល​ដល់​ដំណើរ​ការបង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង ក៏ដូចជា​លើកកម្ពស់​លទ្ធភាព ទទួលបាន​សេវា​ធានារ៉ាប់រង ប្រកបដោយ​គុណភាព​របស់​ប្រជាជន​កម្ពុជា​។ ជាពិសេស​ប្រជាជន​ដែល​រស់នៅ​តំបន់​ជនបទ និង​ក្រុមគ្រួសារ​ដែលមាន​កម្រិត​ជីវភាព​ខ្សត់ខ្សោយ​»​។​
 
​លោក ភុ​ក រដ្ឋា ក៏បាន​កត់សម្គាល់​ផងដែរ​ថា ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ប៊ី​ម៉ា នេះ គឺជា​ការឈាន​ទៅមុន​មួយ​ជំហាន​ទៀត របស់​ក្រុមហ៊ុន​តារា​ផេ ដើម្បី​សម្រេចបាន​បេសកកម្ម​របស់​ក្រុមហ៊ុន គឺ​ដើម្បី​បង្កើន​គុណភាព​ក្នុងការ​រស់នៅ​របស់​អតិថិជន ដោយ​ផ្ដល់ជូន​ពួកគាត់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែលមាន​ភាព​រហ័ស ងាយស្រួល និង​សុវត្ថិភាព ដែល​បង្កើត​គុណ​តម្លៃ និង​ផ្ដល់​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។​
 
​ទោះបីជា​ទំហំ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា នៅ​តូច បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ក្ដី ប៉ុន្ដែ​វា​កំពុងតែ​លូតលាស់​ជា​រៀងរាល់ឆ្នាំ​។ ដោយមាន​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ធានារ៉ាប់រង​កាន់តែច្រើន និង​ដំណើរ​កាន់តែ​ងាយស្រួល ប្រជាជន​កម្ពុជា នឹង​អាច​ការពារ​ខ្លួនឯង​ពី​ការខាតបង់​ហិរញ្ញវត្ថុ ដែល​បណ្ដាលមកពី​ហានិភ័យ​ផ្សេងៗ និង​ការពារ​បាន ហិរញ្ញវត្ថុ​ដែលមាន​ផាសុកភាព សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគាត់ ទៅ​ថ្ងៃ​អនាគត​។ ដែល​ទាំងអស់នេះ ពិតជា​សំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​
 
​ក្រុមហ៊ុន​ប៊ី​ម៉ា ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​មួយ ដែល​ម​មាន​អតិថិជន​របស់ខ្លួន ច្រើនជាង ៣០ លាន​នាក់ និង​មាន​ប្រតិបត្តិការ​ចំនួន ១៤ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​៕
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
 
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
​តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com