កិច្ចសហការគ្នារវាងតារាផេ ដែលជាក្រុមហ៊ុនផ្ដល់សេវាកាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ ដែលរីកចម្រើនយ៉ាងរហ័សមួយនៅកម្ពុជា និង ប៊ីម៉ា (BIMA Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រង ដែលល្បីល្បាញជាងគេមួយ ក្នុងប្រទេសកម្ពុជា មានគោលបំណងនាំមកជូនអតិថិជនទាំងអស់ នូវដំណោះស្រាយបង់បុព្វលាភដែលមានភាពងាយស្រួល និងខិតទៅជិតប្រជាជនកម្ពុជាគ្រប់រូប។
ការដាក់ចេញនូវសេវាបង់បុព្វលាភនេះ នឹងជួយឲ្យអតិថិជនក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលមានច្រើនជាងកន្លះលាននាក់ ក្នុងប្រទេសកម្ពុជា អាចបង់បុព្វលាភប្រចាំខែរបស់ពួកគាត់ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា តាមរយៈភ្នាក់ងារតារាផេ ឬតារាផេ App។ ជាមួយតារាផេ App អតិថិជនអាចបង់បុព្វលាភ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងភ្លាមៗ ដោយមានភាពងាយស្រួល និងមិនចាំបាច់ធ្វើដំណើរឆ្ងាយ ដើម្បីបង់បុព្វលាភជារៀងរាល់ខែទេ។ មិនតែប៉ុណ្ណោះ អតិថិជន ក៏អាចបង់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា តាមរយៈភ្នាក់ងារតារាផេ ដែលមាននៅទូទាំងប្រទេសផងដែរ ដោយគ្រាន់តែអញ្ជើញទៅកាន់ភ្នាក់ងារតារាផេណាមួយដែលនៅជិតពួកគាត់បំផុត ភ្នាក់ងារតារាផេ នឹងជួយសម្រួលពួកគាត់ក្នុងការបង់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងបានភ្លាមៗ។
លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា៖«ដំណោះស្រាយបង់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់នូវ មធ្យោបាយដែលងាយស្រួលបំផុត និងខិតទៅជិតប្រជាជនកម្ពុជាគ្រប់រូប ដែលឲ្យតម្លៃទៅលើការការពារខ្លួនគាត់ផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់»។ លោកបានបន្ថែមទៀតថា ៖«ជាមួយនឹងភ្នាក់ងារតារាផេ ដែលមានច្រើនជាង ៤,០០០ កន្លែង នៅទូទាំងប្រទេស និងកម្មវិធីតារាផេ App ដែលទាន់សម័យ និងទំនើបបំផុត យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា វានឹងអាចជួយសម្រួលដល់ដំណើរការបង់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាលើកកម្ពស់លទ្ធភាព ទទួលបានសេវាធានារ៉ាប់រង ប្រកបដោយគុណភាពរបស់ប្រជាជនកម្ពុជា។ ជាពិសេសប្រជាជនដែលរស់នៅតំបន់ជនបទ និងក្រុមគ្រួសារដែលមានកម្រិតជីវភាពខ្សត់ខ្សោយ»។
លោក ភុក រដ្ឋា ក៏បានកត់សម្គាល់ផងដែរថា ភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា នេះ គឺជាការឈានទៅមុនមួយជំហានទៀត របស់ក្រុមហ៊ុនតារាផេ ដើម្បីសម្រេចបានបេសកកម្មរបស់ក្រុមហ៊ុន គឺដើម្បីបង្កើនគុណភាពក្នុងការរស់នៅរបស់អតិថិជន ដោយផ្ដល់ជូនពួកគាត់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានភាពរហ័ស ងាយស្រួល និងសុវត្ថិភាព ដែលបង្កើតគុណតម្លៃ និងផ្ដល់ទំនុកចិត្តជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។
ទោះបីជាទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅតូច បើប្រៀបធៀបជាមួយប្រទេសជិតខាងក្ដី ប៉ុន្ដែវាកំពុងតែលូតលាស់ជារៀងរាល់ឆ្នាំ។ ដោយមានលទ្ធភាពក្នុងការទទួលបានសេវាធានារ៉ាប់រងកាន់តែច្រើន និងដំណើរកាន់តែងាយស្រួល ប្រជាជនកម្ពុជា នឹងអាចការពារខ្លួនឯងពីការខាតបង់ហិរញ្ញវត្ថុ ដែលបណ្ដាលមកពីហានិភ័យផ្សេងៗ និងការពារបាន ហិរញ្ញវត្ថុដែលមានផាសុកភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ទៅថ្ងៃអនាគត។ ដែលទាំងអស់នេះ ពិតជាសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ក្រុមហ៊ុនប៊ីម៉ា ជាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិមួយ ដែលមមានអតិថិជនរបស់ខ្លួន ច្រើនជាង ៣០ លាននាក់ និងមានប្រតិបត្តិការចំនួន ១៤ ប្រទេសនៅជុំវិញពិភពលោក៕
មិនទាន់មានកម្មវិធី តារាផេ App មែនទេ?
ទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ៖
តារាផេ រហ័ស សុវត្ថិភាព និងគ្រប់ទីកន្លែង
(អត្ថបទពាណិជ្ជកម្ម)