អត្ថបទពាណិជ្ជកម្ម
ក្រុម​Smart Axiata ដាក់ចេញ Google Mobile Data Plan សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ Android
30, Jul 2019 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩៖ អតិថិជន​របស់​ក្រុមហ៊ុន Smart Axiata  ដែល​កំពុងតែ​ប្រើប្រាស់​ប្រើប្រាស់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ Google Android នៅពេលនេះ​អាច​ទទួលបាន​ភាព​រីក​រាយ ទៅលើ​ជម្រើស​នៃ​គម្រោង និង​កញ្ចប់​កាន់តែ​ងាយស្រួល ក្រោយពី​ក្រុមហ៊ុន ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Google Mobile Data គម្រោង​ទិន្នន័យ​ចល័ត​របស់ (Google)​។

Smart គឺជា​ក្រុមហ៊ុន​ដំបូង​គេ របស់​ក្រុមហ៊ុន Axiata Group និង​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ទី​១ ក្នុងប្រទេស​កម្ពុជា ដែល​ដាក់ចេញ​ប្រើប្រាស់​សេវា​មួយ​នេះ​។  


 
​តាមរយៈ​ការប្រើប្រាស់​គម្រោង​ទិន្នន័យ​ចល័ត អតិថិជន អាច​គ្រប់គ្រង​គម្រោង​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ ទទួល​ការជូនដំណឹង​ដ៏​មាន​ប្រយោជន៍ ដូចជា​នៅពេល​ពួកគេ​ត្រូវការ​ផ្លាស់ប្ដូរ​ផែនការ​ទិន្នន័យ​របស់​ពួកគេ ក៏ដូចជា​ជាវ​ការផ្តល់ជូន ដែល​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​ពួកគេ ដោយ​មិនចាំបាច់​ដំឡើង​កម្មវិធី​ទេ​។​
 
​លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សា​របស់​ក្រុមហ៊ុន Smart បាន​ពន្យល់ថា​កម្មវិធី​ថ្មី​នេះ អតិថិជន អាច​ជ្រើសរើស​គម្រោង​បច្ចុប្បន្ន​របស់ខ្លួន និង​បន្ថែម​កញ្ចប់​ទិន្នន័យ​ចល័ត កាន់​ថែមទៀត ដោយ​គ្មាន​ដែន​កំណត់ នៅពេលដែល​ត្រូវការ​។ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ Android ក៏​អាច​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​សម្រាប់​អតិថិជន​ផងដែរ ដូចជា ទិន្នន័យ​ដែល​នៅសល់ និង​សុពលភាព​របស់​គម្រោង​របស់​ប្រព័ន្ធ​ស្មា​ត​។​


 
​លោក Stjepan បាន​បន្ថែមទៀតថា​៖«​ក្រុមហ៊ុន Smart តែងតែ​ខិតខំ​ព្យាយាម ធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​នានា ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​របស់​យើង នូវ​ភាពសាមញ្ញ​បំផុត ងាយស្រួល​បំផុត និង​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត ទៅលើ​ការប្រើប្រាស់​ផលិតផល និង​សេវា​របស់​យើង​។ ជាមួយនឹង​អត្ថប្រយោជន៍​របស់​កម្ម​វិធី​គម្រោង​ទិន្នន័យ​ចល័ត​របស់ Google មួយ​នេះ អតិថិជន​តែងតែ​អាច​ទទួលបាន​នូវ​តម្លាភាព​ពេញលេញ អំពី​ចំនួន​សមតុល្យ​ទិន្នន័យ​របស់ខ្លួន និង​រីករាយ​ជាមួយ​សេវា​ទស្សនា​ភាពយន្ត​ជាច្រើន របស់​យើង​ដូចជា iflix, Soyo និង​សេវា​ស្តាប់​តន្ត្រី​កម្សាន្ត​របស់​យើង​ឈ្មោះថា Pleng by Smart​។ យើង​ពិតជា​រីករាយ​ណាស់ ក្នុងការ​ក្លាយជា​ផ្នែក​មួយ នៃ​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ ដែលមាន​បំណង​ជួយ​ឲ្យ​អតិថិជន ឲ្យ​ទទួលបាន​ជម្រើស​គម្រោង​ដ៏​ល្អ​បំផុត សម្រាប់​តម្រូវការ​រប​ស់​ពួកគាត់​»​។​
 
​សេវា Google Mobile Data Plan អាច​ដំណើរការ​សម្រាប់​ទូរស័ព្ទ​ទាំងអស់ ដែល​ប្រើប្រាស់​ប្រព័ន្ធ Android OS 4.4 ឬក៏​ខ្ពស់ជាង​នេះ ហើយ​សេវា​នេះ អនុញ្ញាត​ឲ្យ​មាន​ជម្រើស​ជាច្រើន​ដូចជា ភាពងាយស្រួល​ក្នុង​ការទិញ​ទិន្នន័យ​បន្ថែម ពេល​ទស្សនា​វីដេអូ ដែល​វា​នឹង​ផ្តល់​ឲ្យ​អតិថិជន នូវ​បទពិសោធ​កាន់តែ​ល្អប្រសើរ​។ 
 
​ការដាក់​ឲ្យ​កម្មវិធី Google Mobile Data Plan ប្រើប្រាស់​ជា​ផ្លូវការ ធ្វើឡើង​ក្រោយពី​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា Smart Wi-Fi Calling, eSIM និង​សេវា​បង់លុយ​ដោយផ្ទាល់ របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ចល័ត​ឈានមុខ​គេ​មួយ​នេះ​កាលពី​ឆ្នាំមុន​។ ដើម្បី​ដាក់​ឲ្យ​កម្មវិធី​នេះ ដំណើរការ​ក្នុង​ប្រព័ន្ធ Android របស់ខ្លួន អតិថិជន​របស់ ស្មា​ត ត្រូវតែ​ចូលទៅ​កាន់ Settings --> Google --> Mobile Data Plan ជាការ​ស្រេច​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​តាមរយៈ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com