ជាតិ
សង្គមជាតិ
ឡានក្រុងមួយ ក្រឡាប់នៅមណ្ឌលគិរី តែអ្នកជិះ មិនរងរបួសធ្ងន់ឡើយ
30, Jul 2019 , 3:10 pm        
រូបភាព
រថយន្តក្រុងមួយរបស់ក្រុមហ៊ុន រតនៈសម្បត្តិ បានក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូ ១២៩ និង ១៣០ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាវេលាទបភ្លឺម៉ោងជិត៥ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ប៉ុន្តែ ឧបទ្ទវហេតុនេះ ពុំបានបង្កឲ្យរងរបួសធ្ងន់ធ្ងរដល់អ្នកដំណើរឡើយ។



មន្រ្តីគនរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងរថយន្តក្រុងនោះ មានអ្នកដំណើរ១៣នាក់ ហើយអ្នករបួស មាន៤នាក់។ មន្ត្រីនគរបាលនោះ បញ្ជាក់ដូច្នេះថា៖«របួសស្រាលទេ យើងបញ្ជូនទៅពេទ្យអស់ហើយ»។

បើតាមប្រភពខាងលើ មូលហេតុ គឺដោយសារតែមានភ្លៀង និងចុះអ័ព្ទ ដែលធ្វើឲ្យអ្នកបើក មើលផ្លូវមិនឃើញច្បាស់ ហើយក៏ធ្លាក់ទៅចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង៕

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com