អត្ថបទពាណិជ្ជកម្ម
ស្កែនទូទាត់ជាមួយ ABA PAY កាន់តែច្រើន មានឱកាសឈ្នះ iPhone Xs Max កាន់តែច្រើន
× តើអ្នកចង់បាន iPhone ស៊េរីថ្មីចុងក្រោយដែរឬទេ? តើអ្នកកំពុងប្រើប្រាស់ ABA Mobile ក្នុងការទូទាត់ការចំណាយផ្សេងៗមែនឬទេ? ប្រសិនបើចម្លើយរបស់អ្នកគឺពិតមែនចំពោះសំណួរទាំងពីរ នោះប្រូម៉ូសិនធំរបស់យើងនេះគឺសម្រាប់អ្នកហើយ។ ម្ចាស់កាត ABA Visa ទាំងអស់ នឹងមានឱកាសឈ្នះ iPhone Xs Max ស៊េរីថ្មីមួយគ្រឿង ក្នុងចំណោមរង្វាន់សរុប៦គ្រឿង នៅពេលដែលពួកគេជ្រើសរើសមុខងារ ABA PAY ដើម្បីទូទាត់នៅតាមហាងនានា ដែលទទួលយកការទូទាត់ តាមការស្កែនកូដ QR របស់វីសា។ ឱកាសឈ្នះរង្វាន់នេះ ចាប់ផ្តើមពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ២៩ តុលា ឆ្នាំ២០១៩។
សូមបើកកម្មវិធី ABA Mobile របស់អ្នក ហើយស្កែនទូទាត់ជាមួយ ABA PAY ចាប់ពីពេលនេះតទៅ។ ស្កែនកាន់តែច្រើន មានឱកាសឈ្នះ iPhone Xs Max កាន់តែច្រើន!
ការជ្រើសរើសអ្នកឈ្នះទាំង៦នាក់ នឹងប្រព្រឹត្តិទៅចំនួន៣លើក ដោយមួយលើកៗ នឹងជ្រើសរើស អ្នកឈ្នះចំនួន ២នាក់។ ការជ្រើសរើសលើកទី ១ នឹងបញ្ចប់នៅថ្ងៃទី ២៩ សីហា ហើយអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ កញ្ញា។ ការជ្រើសរើស លើកទី២ បញ្ចប់នៅថ្ងៃទី ២៩ កញ្ញា។ ចំណែកឯអ្នកឈ្នះ នឹងត្រូវប្រកាសនៅថ្ងៃទី ១០ តុលា និងការជ្រើសរើសលើកទី៣ បញ្ចប់នៅថ្ងៃទី ២៩ តុលា។ រីឯអ្នកឈ្នះ នឹងត្រូវប្រកាសនៅថ្ងៃទី ៨ វិច្ឆិកា។
សូមជម្រាបផងដែរថា នាពេលបច្ចុប្បន្ន ស្កែនទូទាត់ជាមួយវីសា មាននៅតាមហាងពាណិជ្ជកររបស់ ABA, ACELEDA, AEON, Canadia និង FTB។ បញ្ចីហាងរបស់អាជីវករទាំងអស់ មាននៅ[ទីនេះ] ។ លោកអ្នកក៏អាចចូលមើលបញ្ជីហាងអាជីវកររបស់ ABA ក្នុងកន្លែងទូទាត់តាមតាម ABA PAY នៅលើ ABA Mobile បានដែរ។
សម្រាប់ព័ត៌មានលំអិត និងលក្ខខណ្ឌនានា សូមចូលទៅកាន់ទំព័រប្រូម៉ូសិនរបស់ ABA តាមរយៈវេបសាយ
www.ababank.com ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com