អត្ថបទពាណិជ្ជកម្ម
តម្លៃ​ផ្លូវការ​មិនគួរ​ឲ្យ​ជឿ របស់ OPPO Reno Barcelona Edition
30, Jul 2019 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
យុទ្ធសាស្ត្រ​វាយ​រហ័ស ដក​រហ័ស ស្មាន​មិនត្រូវ​មែន OPPO អើយ​! កម្តៅ​សាច់ដុំ​ភ្នែក​អ្នកទស្សនា ជាមួយ​រូបរាង​ដ៏​ស្រស់  សង្ហា និង ចំនួន​មានកំណត់ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ថ្ងៃនេះ​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា បានប្រកាស​តម្លៃ​លក់​ផ្លូវការ នៃ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition ទៅហើយ​។   OPPO Reno FC Barcelona Edition ជា​ទូរស័ព្ទ​តំណាង​ឲ្យ​ការសហកា​គ្នា​យ៉ាង​ស្អិតល្មួត​ជាថ្មី រវាង​ក្រុមហ៊ុន OPPO ជាមួយ​ក្លិប​បាល់ទាត់ Barcelona​។ កិច្ចសហការ​នេះ បាន​បង្កើត​ទូរស័ព្ទ​ថ្មី​បែប Premier មួយ​ម៉ូ​ឌែ​ល ដែល​លើសពី​ការពេញចិត្ត​របស់ Fan និង​ក្រុម​អ្នកគាំទ្រ​លើ​វិស័យ​បាល់ទាត់​ទាំងអស់ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​ម៉ូ​ឌែ​ល OPPO Reno FC Barcelona Edition នេះ មានតម្លៃ ៩៩៩​ដុល្លារ ជា​តួលេខ​ដែល​ល្អ គ្មាន​គូ​ប្រៀប​តែម្តង​។
 
​កន្លងមក OPPO ធ្លាប់បាន​ប្រកាស​ហើយ​ថា វា​មាន​ចំនួន​កំណត់​ត្រឹមតែ ៦៨ គ្រឿង​ប៉ុណ្ណោះ​។ ទាំង​គេ ទាំង​ខ្ញុំ គិតថា​ហោចណាស់​មួយគ្រឿង ក៏​តម្លៃ​ជាង​១​ពាន់​ដុល្លា​ដែរ ព្រោះ​តម្លៃ​លក់​របស់​វា នៅ​តំបន់​អឺរ៉ុប គឺ​ជាង​១​ពាន់​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ  OPPO លេង​មួយ​ក្បាច់​នេះ​បាក់​ចង្កេះ Fan តែម្តង​! ព្រោះ​មើលទៅ​ទោះបីជា​វា​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ​ក្តី ក៏​វា​នៅតែមាន​អ្នកទិញ​ដែរ ព្រោះ​ឱកាស​ដ៏​ពិសេស​បែបនេះ មិន​ងាយ​មាន​នោះទេ ហើយក៏​មិនមែន​នៅ​សុខៗ គេ​ទៅធ្វើ Edition ឡើង​កប់​ស៊េរី​ដល់​ម្លឹ​ង​ឡើយ គ្រាន់តែ​ប​ញ្ជូ​ល​ជាមួយ Brand Barcelona ហ្នឹង​ក៏​មិន​អស់​តិច​ដែរ​។  


 
​មកដល់​ចំណុច​នេះ តើ​បងប្អូន​ណាខ្លះ​ដែលជា​អ្នកគាំទ្រ​កីឡាករ​ល្បីៗ​ក្នុង​ក្លិប Barcelona និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ មាន​អារម្មណ៍​ម៉េច​ដែរ​ពេលនេះ​? នៅ​ចង់បាន​ទៀត​អត់​? ឬ​តម្លៃ​ប៉ុណ្ណឹង​គិតថា​ល្មម​? ឬ​វា​ថ្លៃ​ពេក​? ឬមួយ​ស៊ី​ផុយ​?​។ សម្រាប់  Admin វិញ គឺ​ស្រលាញ់​ខ្លាំង​តែម្តង បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រកា​សលក់ ដើម្បី​ទៅ​ទិញ​មួយគ្រឿង​នឹង​គេ ព្រោះ​វា​មានតែ​៦៨​គ្រឿង​។ អ៊ីចឹង​បានន័យថា Admin ជា​មនុស្ស​ពិសេស ក្នុងចំណោម​មុ​ស្ស​៦៨​នាក់​ផ្សេងទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ​។  ថា​មិនត្រូវ​ទិញ​មិនទាន់​គេ​ទៀត​លោក​អើយ បើ​វា​តិច​យ៉ាងនេះ ហើយ​តម្លៃ​ល្អ​បែបនេះ រក​ឯណា​បាន​? ដូច្នេះ ចាំ​អង្កាល់ ទៅរក​មើល​តាម​ហាង​ទូរស័ព្ទ​សិន​៕  


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com