អត្ថបទពាណិជ្ជកម្ម
ចង់​ចេះ​ថតរូប អាច​រៀន​តាម​វីដេអូ​ខ្លីៗ របស់ OPPO Photography Academy
30, Jul 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​វីដេអូ​មួយ ដែល​បាន​បង្ហោះ​ដោយ​ក្រុមការងារ OPPO Photography Academy បានបង្ហាញ​ពី​របៀប​ថតរូប​បែប​ងាយៗ ថ្នាក់មូលដ្ឋាន​(Basic) ដែល​ធ្វើ​ឲ្យ​យុវវ័យ​ឆាប់​ចាប់បាន និង​ឆាប់​យល់​ថែម​ទៀតផង​។ បងប្អូនៗ​ដែល​តែងតែ​ចូលចិត្ត​ថតរូប តាម​ទូរស័ព្ទដៃ ពេល​ជួបជុំគ្នា ឬ​ចូលចិត្ត​ថតរូប​ទេសភាព​អ្វី​ក៏ដោយ នៅពេលដែល​បាន​ទស្សនា​វីដេអូ​នេះហើយ នោះ​ប្អូនៗ​កាន់តែ​ជក់ចិត្ត ចង់​រៀន ចង់ដឹង ពី​វិធី​នៃ​ការថតរូប​លើស​ដើម និង​កាន់តែ​មានគំនិត​ច្នៃប្រឌិត​នូវ​ប្លង់​ថ្មីៗ តាមរយៈ​ការថតរូប​តាម​ទូរស័ព្ទដៃ​ជាក់​ជាមិនខាន​។
 
​អ្នកខ្លះ​គិតថា​ការថតរូប គឺជា​សិល្បៈ​មួយ​ប្រភេទ ដើម្បី​ឲ្យ​អ្នកមើល​រូបថត​ដែល​ចេញមក​នោះ មិន​ត្រឹមតែ​ជា​ភាព​ទាក់ទាញ​មួយផ្នែក​ទេ ប៉ុន្តែ​អាច​ឲ្យ​គេ​គិតពិចារណា​បាន​យ៉ាង​ក្បោះក្បាយ នូវ​អ្វីដែល​ស្ថិតក្នុង​សន្លឹក​រូបថត​។ ហើយ​អ្នក​ខ្លះទៀត​គ្រាន់តែ​ថត (Click យកៗ​) មិនមាន​ការរៀបចំ​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ ចេះតែ Edit តាម​កម្មវិធី​ទូរស័ព្ទ​ពាសវាល​ពាសកាល ទីបំផុត​រូបថត​ចេញមក មិនដឹងថា​ចង់បង្ហាញ​អ្វី​? បង្កប់ន័យ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ ដូច្នេះ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​ចេះ វិធីសាស្ត្រ​នៃ​ការថតរូប សូម​ទស្សនា​វីដេអូ​នេះ​ជាម​យ​ខ្ញុំ​។ មុនដំបូង​រូបខ្ញុំ​ផ្ទាល់ គិតថា​វា Vlog ធម្មតា ប៉ុន្តែ​ដល់ពេល​មើល​យូរៗ​បន្តិច ទើប​ដឹងថា​វា ការបង្រៀន​ថតរូប​តាម​ទូរស័ព្ទដៃ គួរ​ឲ្យ​ចាប់អារម្មណ៍​ម្យ៉ាងដែរ​។​


 
​មានអី​វា​ពិតជា​ឡូយ​របស់គេ​មែន​តើ​! បងប្អូន​យុវវ័យ​ដែល​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់ អាច​សាកល្បង​បាន ក្រោយពី​បាន​ទស្សនា​វីដេអូ​នេះ​ចប់សព្វគ្រប់ ឬ​អាច​ថត​សាកល្បង​ស្នាដៃ​ខ្លួនឯង តាមរយៈ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​។ បន្ទាប់មក​លោកអ្នក កុំ​ភ្លេច​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ដូចជា Facebook Instargram ដើម្បី​ទ​ទូល​Feedback ពី​អ្នក​ដែល​បានឃើញ​រូបថត​ស្នាដៃ​របស់​អ្នក​។ ប្រសិនបើ​មាន​មិត្តភក្តិ ច្រើន​ចូល  Like  Share និង Comment នោះ មានន័យថា​រូបថត​ដែល​បងប្អូន​ថត​ចេញមក ប្រាកដ​ជាមាន​អ្វីដែល​ពិសេស លើសពី​ការរំពឹងទុក​ជាក់​មិន​ខាន​។ វា​អាចជា​រូបថត​ដែល​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ថត​ថ្មី ឬ​អត្ថន័យ​បង្កប់​ក្នុង​រូបថត ឬ​អាចមាន​អ្វីដែល​លើសពីនេះ​ក៏​ថា​បាន​។  ខ្ញុំ​បាន​មើល​វា​រួចហើយ ដូច្នេះ​អ្នក​ក៏​អាច​សាកល្បង​មើល​វា​បានដែរ តាមរយៈ​Link​នេះ  https://www.facebook.com/oppoacademykh/?epa=SEARCH_BOX  ៕

 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com