អត្ថបទពាណិជ្ជកម្ម
មនុស្ស​ស្រី សុខចិត្ត​លាក់បាំង​ទុក្ខ​គ្រប់យ៉ាង ក៏​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែរ​
31, Jul 2019 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗ​នេះ វីដេអូ​អប់រំ​ថ្មី​មួយ​ដែល​និយាយ​ពី​ការតស៊ូ​របស់​ស្ត្រី​ម្នាក់​មក​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញការងារ​ចិញ្ចឹម​គ្រួសារ ដោយ​ទុក​កូនស្រី​ដែល​ខ្លួន​ស្រលាញ់​នៅ​ជាមួយ​ជីដូន​ចាស់​ម្នាក់​។ ដើម​ក្បាល​វីដេអូ​បង្ហាញ​ឲ្យ​ឃើញថា កូនស្រី និង ជីដូន​បាន​ទូរ​សព្ទ​ទៅ ស្ត្រី​ដែលជា​ម្ដាយ​របស់​ក្មេងស្រី​នោះ ក្នុងនោះ​ឃើញថា​ទាំង​ចៅស្រី ទាំង​ជី ដូន ដែល​ឃើញ​ម្ដាយ​របស់​ក្មេងស្រី​នោះ​រស់នៅ​ស្រុក​ស្រួល​នៅ​ភ្នំពេញ ហើយ​បាន​ផ្ញើ​លុយ​តាមរយៈ​អេ អឹម ខេ ដើម្បី​ផ្គត់ផ្គង់​គ្រួ​សារបាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នកណា​ទៅ​ដឹង​អាថ៌កំបាំង​ត្រូវបាន​បែកធ្លាយ​នៅពេលដែល​ចៅស្រី និង​ជីដូន​បាន​ទៅលេង​ស្ដ្រី​ដែលជា​ម្ដាយ​ក្មេង​នោះ​នៅឯ​ភ្នំពេញ ទើប​ដឹងថា​កន្លងមក​ស្ដ្រី​ម្នាក់​នោះ​ព្យាយាម​លាក់បាំង​ទុក្ខលំបាក​របស់ខ្លួន​ម្នាក់ឯង​ក៏​ដើម្បី​ក្ដី​សុខ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែល​។​
 
​គួររំលឹកថា វីដេអូ​អប់រំ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​គ្រឹះស្ថាន​ហរិញ្ញវត្ថុ​អេ អឹម ខេ​។​
 
​ចង់ដឹង​វីដេអូ​អប់រំ​នេះ​មាន​អត្ថន័យ​យ៉ាងណា​នោះ​សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា​៖ 

 
 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com