អត្ថបទពាណិជ្ជកម្ម
តោះ​មក​មើល​ប្រណិត​ភាព នៃ​សណ្ឋាគារ OPPO 5G ទាំងអស់គ្នា
31, Jul 2019 , 2:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បាន​បង្កើត​សណ្ឋាគារ​ខ្នាតតូច​មួយ​ដ៏​ប្រណិត ដែល​រចនា​ដោយ​សំបក​កុងតឺន័រ​យ៉ាង​ទាក់ទាញ​បំផុត សម្រាប់​ក្រុម​អ្នកជំនួញ និង​អ្នក​ដែល​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​។ ពួកគេ​បានដាក់​ឈ្មោះថា សណ្ឋាគារ OPPO 5G (OPPO 5G Hotel) ទំនើប​ចុងក្រោយ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។ សណ្ឋាគារ OPPO 5G នេះ​បង្កើតឡើង​ក្នុង​បំណង​ស្វែងរក​ថវិកា​សម្បុរ​សជ​ន ជា​លើកដំបូង ដើម្បី​ផ្គត់ផ្គង់​ក្នុង​ព្រឹត្តិការណ៍ HOTA លើ​តំបន់ Gold Coast ក្នុងប្រទេស​អូស្ត្រាលី​។
 
​សណ្ឋាគារ OPPO 5G មាន​ទំហំ ៤០​ហ្វី​ត ផ្នែក​ខាងក្រៅ​លាប​ពណ៌​ខ្មៅ និង​ភ្ជាប់​ជាមួយ​ឈ្មោះ OPPO 5G Hotel​។ ចំណែកឯ​ផ្នែក​ខាងក្នុង បាន​រចនា​ឡើង​យ៉ាង​ប្រណិត ដោយបាន​បំពាក់​ជាមួយនឹង​សេវា​អ៊ីនធឺណិត 5G ក្នុង​ទូរស័ព្ទដៃ OPPO 5G ចុងក្រោយ ក្នុង​ល្បឿន​លឿន របស់​ក្រុមហ៊ុន OPPO​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្នែក​ខាង​ក្នុងនៃ​សណ្ឋាគារ​នេះ ក៏មាន​ការ​រចនា​សម្ភា​រ​ទំនើបៗ ដូចជា Immersive AR apps (​ជា​កម្មវិធី​សម្រាប់​ក​ម្ម៉​ង់​អាហារ​) Advanced smart home features (​សម្ភារ​បែប​ទំនើបៗ ដោយ​លោក​អ្នកជា​ភ្ញៀវ ក៏​អាច​ប្រើ​សំឡេង​របស់​ពួកគេ ដើម្បី​គ្រប់គ្រង​ពន្លឺ​អំពូល​ភ្លើង ក្នុង​បន្ទប់​សណ្ឋាគារ ការបញ្ជារ​បទ​ចម្រៀង​ដែល​ពួកគេ​ចូលចិត្ត ការ​សួរ​សំណួរ និង ចម្លើយ​នានា ពី Google ជាដើម​)  ជាមួយគ្នានេះ ក៏មាន Smart mirror (​ជា​កញ្ចក់​ឆ្លាត​វៃ ប្រើប្រាស់​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទដៃ OPPO Reno 5G  ក្នុង​ការទាញយក​ព័ត៌មាន​ថ្មីៗ តាម​កាសែត ឬ​ទូរទស្សន៍ ស្តុក​ទុក​មើល ឬ​អាច​ប្រើប្រាស់​ក្នុងការ​ថតរូប​ស៊ែ​ល​ហ្វី តាម​កញ្ចក់​នេះ​យ៉ាង​ងាយស្រួល​) ថែម​ទៀតផង​។  


 
​មិនតែប៉ុណ្ណោះ លោកអ្នក​ក៏​អាច​ចូលរួម​លេង​ហ្គេម​យ៉ាង​សប្បាយរីករាយ នៅលើ​កញ្ចក់​នេះ បាន​គ្រប់​កម្មវិធី​ហ្គេម​អន​ឡាញ​ទាំងអស់​តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ 5G បាន​ផងដែរ​។ ប៉ុន្មាន​ចំណុច​នេះ អាច​បញ្ជាក់បាន​ថា OPPO 5G កំពុង​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​ហើយ​តាមរយៈ​ការទាញយក​អតិថិជន​ជា​អ្នកជំនួញ​ធំៗ ដែល​ចាប់អារម្មណ៍​ខ្លាំង​លើ​បច្ចេកវិទ្យា​ទំនើប​។ 
 
​បើតាម​ក្រុមហ៊ុន OPPO  សណ្ឋាគារ OPPO 5G  នេះ នឹង​ទទួល​ការ​ចាប់ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ៣០ ខែសីហា​ឆ្នាំ ២០១៩​នេះ ដែលមាន​ទីតាំងនៅ​តំបន់ Gold Coast ប្រទេស​អូស្ត្រាលី  ក្នុងតម្លៃ​ត្រឹមតែ ១៥០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​យប់ សម្រាប់​មនុស្ស​ពីរ​នាក់ ជា​គូស្នេហ៍ ជា​ស្វាមីភរិយា ឬ​ជា​មិត្ត​ភ​ក្រ័​ជិតស្និទ្ធ​បំផុត​របស់​អ្នក​ក៏បាន ជា​កម្មវិធី​សម្បុ​រសធម៌​របស់​ពួកគេ​៕  






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com