អត្ថបទពាណិជ្ជកម្ម
ចំណុច​ពិសេស​ដែល​ស្មាន​មិន​ដល់​របស់​នាឡិកាដៃ​លំដាប់​ខ្ពស់
31, Jul 2019 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
នាឡិកាដៃ គឺជា​សម្ភារ​ដែល​ជួយ​បង្កើន​ភាព​ស៊ី​វិ​ល័យ បង្កើន​សម្រស់ ភាពស្រស់​សង្ហា​បាន​មួយកម្រិត និង​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ផងដែរ​។ វា​មិន​ត្រឹមតែ​ជា​គ្រឿង​លម្អ​ខ្លួន​សាមញ្ញៗ ដែល​អ្នក​គិតថា ចេះតែ​ទិញ​ឲ្យ​តែ​បានៗ​នោះឡើយ​។ ថ្ងៃនេះ​សូម​អញ្ជើញ​លោកអ្នក មក​ស្គា​ល់ពី​នាឡិកាដៃ​ដ៏​ប្រណិត ដែលមាន​គុណភាព​ខ្ពស់ និង​ការ​រចនា​ម៉ូដ​ដ៏​ល្អ​ពិសេស​ដែល​អ្នក​មិន​នឹកស្មាន​ដល់​។
 
​នាឡិកាដៃ​ម៉ាក Concord C1 មានតម្លៃ​ប្រមាណ €15,200 ($17,320)​។ អ្នក​អាច​គិតថា វា​មានតម្លៃ​ថ្លៃ ប៉ុន្តែ​បើ​អ្នក​បាន​ជ្រាប​ពី​ចំណុច​ពិសេស របស់​ម៉ាក​នាឡិកាដៃ​នេះ​វិញ នោះ​លោកអ្នក​នឹងមិន​ខ្វល់​ពី​តម្លៃ​របស់​វា​ទៀតឡើយ​។ ការ​រចនា​យ៉ាង​ហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់​ចំណុច​គ្រប់ផ្នែក​នៃ​តួ​នាឡិកា​។ 

 
 
​ក្បាល​នាឡិកា ត្រូវបាន​ផលិតឡើង​ពី​លោហៈ​ស្រោបមាស ហើយ​កញ្ចក់​វិញ ជា​ប្រភេទ​កញ្ចក់ Sapphire Crystal (​កញ្ចក់​មិន​ឆ្កូត​) កម្រាស់​២​មី​ល្លី​ម៉ែត្រ ដែល​អាច​ទប់ស្កាត់​ចំណាំងផ្លាត​បានល្អ​។ ចំណែក​ក្បាលរុយ​នាឡិកា​វិញ ផលិត​ពី​សេ​រ៉ា​មិច​ពណ៌​ខ្មៅ ស្រោបមាស បង្ហាញ​ពី​ភាព​ទាក់ទាញ និង​រឹងមាំ​។​


  
​លើសពីនេះ ខ្សែ​នាឡិកាដៃ​ផលិត​មកពី​ស្បែក​ក្រពើ​សុទ្ធសាធ ប្រភេទ PVD ក្រឡា​ពណ៌​ខ្មៅ​មាន​ទំហំ ៤៧ មី​លី្ល​ម៉ែត្រ​។ នៅ​ផ្នែក​ខ្សែ​ខាងក្រោម មាន​ដាប់​អក្សរ  Concord ព្រម​ជាមួយនឹង​ការបញ្ជាក់​ពី​គុណភាព​ខ្សែ ដោយ​ឆ្លា​ក់ថា «Genuine alligator» មានន័យថា ជា​ស្បែក​ក្រពើ​សុទ្ធ​១០០%​។ ចំណែក​គន្លឹះ​វិញ ក៏មាន​ការច្នៃ​ផ​លិ ត​ពី​ដែក​សេ​រ៉ា​មិច​ពណ៌​ខ្មៅ យ៉ាង​រលើបរលោង បង្ហាញ​ពី​ភាព​ឥតខ្ចោះ និង​គុណភាព​ហ្មត់ចត់ នៃ​នាឡិកា​ម៉ាក Concord C1​។ 
 
​មុខងារ​កាន់តែ​ពិសេស ទោះបីជា​អ្នក​ត្រូវ​ជ្រមុជ​ទឹក​ជ្រៅ ឬក៏​ចុះទៅ​បាតសមុទ្រ​ក៏ដោយ គឺ​មិនមាន​ការព្រួយបារម្ភ​ពី​ការ​ជ្រាប​ទឹក​នោះទេ ដោយសារ​វា​មាន​សក្តានុពល​ពិសេស គឺ​ធន់​នឹង​ទឹក​ដល់​ទៅ ២០០​ម៉ែត្រ​។ មិនតែប៉ុណ្ណោះ វា​មាន​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ (Automatic) Caliber A07.211 ដែល​អាច​ទប់​ខ្យល់ និង​រំ​ញ័រ​បាន​ដល់​ទៅ ៤​ហឺត ក្នុង​មួយ​ម៉ោង​។ កាន់តែ​អស្ចារ្យ​នោះ​គឺ នាឡិកា​លំដាប់​ខ្ពស់​នេះ​មាន​ថ្ម​បម្រុង​ដែលមាន​ថាមពល​ខ្លាំង​ដល់​ទៅ ៤៨​ម៉ោង​។ 


 
​នេះ​គឺជា​នាឡិកាដៃ​បុរស​លំដាប់​កំពូល និង​ពោរពេញ​ទៅដោយ​សោភ័ណ​ភាពទំនើប និង​តាក់តែង​ជាមួយ​ការ​រចនា​ដ៏​ប្រណិត ដែល​អ្នក​មិនអាច​រកបាន​នៅ​ម៉ាក​នាឡិកា​ដទៃ​។ ពាក់​នាឡិកា​នេះ នៅលើ​ដៃ​អ្នក ធានាថា​នឹង​ប្រកបទៅដោយ​ភាពស្រស់ស្អាត សង្ហា ថ្លៃថ្នូរ ព្រមជាមួយ​នឹង​ការ​ស្ងើចសរសើរ ពី​មនុស្ស​ជុំវិញ​ជាក់​ជាមិនខាន​។ 
 
​ម៉ាក​នាឡិកា​ស៊េរី​ខ្ពស់ Concord C1 នេះ លោកអ្នក​អាច​រក​ទិញ​បាន​នៅ​ហាង ម៉ូដ ស្ទ័​រ (www.modestore.asia) ដែលជា​ហាង​ហ្វេ​ស្សិន លក់​ផលិតផល​ដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង នាឡិកា ម៉ាក​ល្បីៗ ទំនើបៗ និង​ទាន់សម័យ ដែល​នាំចូល​មកពី​សហរដ្ឋអាមេរិក ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី និង​អឺរ៉ុប​ជាដើម​។ ជាពិសេស ហាង ម៉ូដ​ស្ទ័​រ គឺ​សម្រាំង​ជ្រើស​យកតែ​ផលិតផល​មានគុណ​ភាពល្អ និង​សុទ្ធៗ​១០០​ភាគរយ មក​ជូន​អតិថិជន មិន​ឲ្យ​ខកបំណង​ឡើយ​។ លោកអ្នក​អាច​រកបាន​តាម​អាសយដ្ឋាន​ស្ថិតនៅ អគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 061 22 1868 / 061 44 1868 / 015 88 4888៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com