អត្ថបទពាណិជ្ជកម្ម
ជំនួប​ផ្ទាល់ រវាង​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក «RONALDINHO» និង​ក្រុម​ម្ចាស់​ជើងឯក TIGER STREET FOOTBALL FESTIVAL 2019
31, Jul 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង Rio, ប្រេ​ស៊ី​ល ៖ ពិត​ជាមាន​មោទកភាព និង​ក្តី​សប្បាយរីករាយ​ជាខ្លាំង ដែល​ក្រុម​កីឡាករ​កម្ពុជា និង​ជា​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 ទទួល​ការអញ្ជើញ​មកជួប​ផ្ទាល់ ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​ពិភពលោក «RONALDINHO» នៅ​គេហដ្ឋាន​របស់លោក​ជា​លក្ខណៈ​ឯកជន​។ ដំណើរ​ទស្សនកិច្ច នេះ គឺ​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ចំនួន ៣​ថ្ងៃ គឺ​ថ្ងៃទី ១៧ ទី​១៨ និង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។
 
​ក្រុម​កីឡាករ​កម្ពុជា និង​ក្រុមការងារ​ស្រា​បៀ​ថៃ​ហ្គ័​រ បានទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅឯ​គេហដ្ឋាន​ផ្ទាល់​របស់​កំពូល​កីឡាករ​បាល់ទាត់ សញ្ជាតិ​ប្រេ​ស៊ី​ល លោក RONALDINHO ។ នាឱកាស​ដ៏​ពិសេស​នោះ ក៏មាន​ការថតរូប​អនុស្សាវរីយ៍ ជាមួយ​ក្រុមកីឡា​ករក​ម្ពុ​ជា ជាពិសេស​លោក RONALDINHO បាន​ចុះហត្ថលេខា​ផ្ទាល់​លើ​អាវ​កីឡា​ជាច្រើន ទុកជា​កាដូ​ពិសេស​ជូន​សមាជិក​ទាំងអស់ នៃ​ក្រុម​កីឡាករ​កម្ពុជា​ផងដែរ​។ នៅក្នុង​នោះ​ក៏មាន​ការរៀបចំ​កម្មវិធី​ជប់លៀង អាំង​សាច់​បែប​អាហារ​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល និង​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ដ៏​ឆ្ងាញ់​ពិសា និង​មាន​បម្រើ​ភេសជ្ជៈ​ជាច្រើន អម​ជាមួយ​ការចាក់​តន្ត្រី​កំដរ​អារម្មណ៍ ក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត ហើយ​និង​មាន​វត្តមាន​មិត្ត​ភ័ក្តិ​ជាច្រើន និង​បងប្រុស​របស់លោក RONALDINHO បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។ អ្វីដែល​ពិសេស​ដែរនោះ គឺ​ការលេង Footvolley ដែលជា​កីឡា​ដ៏​ពេញនិយម​នៅ ប្រទេស​ប្រេ​ស៊ី​ល នា សួនច្បារ​ដ៏​ស្រស់ស្អាត ក្នុង​បរិវេណ​គេហដ្ឋាន​របស់ RONALDINHO​ផងដែរ​។​


 
​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ  លោក RONALDINHO បាន​មានប្រសាសន៍ថា លោក​ពិតជា​រំភើប​រីករាយ​ដែល​បានរៀបចំ​ពិធីជប់លៀង នៅក្នុង​ប​វិ​វេណ​គេហដ្ឋាន​ផ្ទាល់​របស់លោក ដើម្បី​ស្វាគមន៍​ក្រុម​ម្ចាស់​ជើងឯក​នៃ​កម្មវិធី Tiger Street Football Festival 2019 មកពី​ប្រទេស​កម្ពុជា ជាពិសេស​ផ្តល់​ការណែនាំ​បច្ចេកទេស​លេង និង​ចែករំលែក​បទពិសោធន៍​ល្អៗ​របស់លោក ជូន​ក្រុម​ម្ចាស់​ជើងឯក​។ លោក​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​មក​ទស្សនា​ប្រទេស​កម្ពុជា និង​មកជួប​ផ្ទាល់​អ្នកគាំទ្រ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ក្នុង​ខែមករា ឆ្នាំ​២០២០​ខាងមុខ​។​
 
​ជាពិសេស​ទៅទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​កីឡាករ​កម្ពុជា បាន​ចូល​ទស្សនា​ផ្ទាល់​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន​ដ៏​ធំ ឈ្មោះ Maracanã  រវាង​ក្រុម Flamengo និង Athletico Paranaense ដើម្បី​ប្រកួត​ដណ្តើមពាន​រង្វាន់​ប្រេ​ស៊ី​ល (Copa do Brasil) ដោយមាន​ការចូលរួម ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់ម៉ឺន​នាក់ សំឡេង​នូវ​ការ​ទូងស្គរ និង​ស្រែក​ហ៊ោ​អបអរ​ពេញ​ពហុកីឡាដ្ឋាន យ៉ាង​រំភើប​សប្បាយរីករាយ​ក្រៃលែង​។ នេះ​គឺជា​បទពិសោធន៍​លើកដំបូង ក្នុងការ​ទស្សនា កម្មវិធី​ប្រកួត​បាល់ទាត់​នៅក្នុង​ពហុកីឡាដ្ឋាន​អន្តរជាតិ​ដោយផ្ទាល់ នៅក្នុង​ទ្វីបអាមេរិក​ឡាទីន សម្រាប់​ក្រុម​ម្ចាស់​ជើងឯក និង​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលមាន​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​បំផុត​មិនអាច​បំភ្លេចបាន​។ 


 
​លើសពីនេះ​ទៀត បាន​រីករាយ​ទស្សនា​នៅ​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម នៅ​ទីក្រុង Rio ដូចជា​ទស្សនា​ទេសភាព​ភ្នំ Corcovado  និង Sugarloaf ដើរ​លំហែ​កម្សាន្ត បន្ធូរ​អារម្មណ៍​នៅតាម​ឆ្នេរសមុទ្រ Copacabana  ដ៏​វែង និង​ស្រស់ស្អាត  អម​ជាមួយ​អគារ​ខ្ពស់ៗ ដែលមាន​រចនាបទ​ទំនើប គួរ​ឲ្យ​ទាក់ទាញ​នៅ​កណ្តាល​ទីក្រុង Rio​។​
 
​ក្នុងឱកាស​ពិសេស​នេះ​ផងដែរ លោក ភូ គឹម សែ ដែលជា​ប្រធាន​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 បាន​ប្រសាសន៍ថា លោក និង​សមាជិក​ទាំងអស់ មាន​អារម្មណ៍​រំភើប​រីករាយ និង​រំជើប​រំជួលចិត្ត​ខ្លាំងណាស់ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ក្នុង​ដួងចិត្ត គឺ​លោក RONALDINHO នៅក្នុង​គេហដ្ឋាន​ផ្ទាល់​របស់គាត់ នៅក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។ លោក ភូ គឹម សែ សង្ឃឹមថា Tiger Street Football Festival នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​ជួប​ផ្ទាល់​បែបនេះ កាន់តែ​អស្ចារ្យ​ជាមួយ​កំពូល​រី​បុរស​បាល់ទាត់​លំដាប់​ពិភពលោក នៅ​ឆ្នាំក្រោយៗ​ទៀត​។ 
 
​ឆ្នាំនេះ​ជា​ភាពជោគជ័យ​ដ៏​ធំធេង និង​កាន់តែ​ប្លែក​ខុសពី​ឆ្នាំមុនៗ សម្រាប់​កម្មវិធី Tiger Street Football Festival 2019 ដោយបាន​ផ្តល់​បទពិសោធ​ន៍​ដ៏​កម្រ​មាន មិនដែល​ធ្លាប់មាន​ពីមុនមក និង​មានតែ​ម្តងគត់​ក្នុង​មួយជីវិត សម្រាប់​ក្រុម​កីឡាករ​កម្ពុជា ជួប​ផ្ទាល់​ក្នុង​គេហដ្ឋាន​ផ្ទាល់ របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​ពិភពលោក RONALDINHO នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។​
 
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ទស្សនកិច្ច សកម្មភាព និង​រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច របស់​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019  ទីក្រុង Rio De Janeiro  ប្រទេស​ប្រេ​ស៊ី​ល សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​!














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com