អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ហ្គេម PUBG MOBILE Club Open Global 2019 វគ្គ​ផ្តាច់ព្រ័ត្រ​អន្តរជាតិ​របស់​កំពូល​ស្មា​ត​ហ្វូ​ន vivo NEX ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​
31, Jul 2019 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព​លេ​នេះ ព្រឹត្តិការណ៍​ប្រកួតប្រជែង​លេង​ហ្គេម​តាមរយៈ​ស្មា​ត​ហ្វូ​ន NEX របស់​ក្រុមហ៊ុន vivo ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ Multi-Turbo និង Turbo Mode ចុងក្រោយ​បំផុត ដែលមាន​ការចូលរួម​របស់​ក្រុម​ជើង​ខ្លាំង​ទាំង 16 នៅក្នុង​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​អន្តរជាតិ Spring Split of PUBG MOBILE Club Open (PMCO) Global ឆ្នាំ 2019 នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់​។

vivo NEX គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល​ត្រូវ​ប្រើប្រាស់​ជា tools មួយ​សម្រាប់​អ្នកលេង​ហ្គេម​ទាំងអស់ ដែល​ចូលរួម​នៅក្នុង​ការប្រកួត​ដណ្តើមពាន​រង្វាន់​នេះ​។ ព្រឹត្តិការណ៍​ផ្តាច់ព្រ័ត្រ PMCO 2019 នេះ បែង​ចែកចេញជា Spring និង Fall Split ដែល​រង្វាន់​សម្រាប់​វគ្គ​នីមួយៗ គឺ​សរុប​ទឹកប្រាក់​ដល់​ទៅ 2.5 លាន​ដុល្លារ​អាមេរិក​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX នេះ គឺជា​លំដាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ របស់​ក្រុមហ៊ុន vivo ហើយ​វា​គឺ​មានការ​នាំមុខគេ ទៅលើ​ការ​ឌី​ស្សាញ ជាមួយនឹង​ភាព​ច្នៃប្រឌិត​កម្រិត​ខ្ពស់ កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​បច្ចេកវិទ្យា cutting-edge technologies ដែល​គ្មាន​ដែន​កំណត់​ថែម​ទៀតផង​។ 


 
​ជាមួយនឹង​អេក្រង់ Ultra FullView™ Display នេះ ស្មា​ត​ហ្វូ​ន NEX នេះ អាច​ឲ្យ​កម្រិត​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​នេះ មាន​ដល់​ទៅ 91.24% បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្គេម​ជាច្រើន ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការប្រកួត​កាន់តែ​អស្ចារ្យ គ្មាន​គូ​ប្រៀប​។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​ក្នុង​លោក ដែល​ប្រើប្រាស់​កាមេរ៉ា Elevating Front Camera លាក់​នៅក្នុង​ខ្លួន​របស់​វា​។ សម្រាប់​ការថត​រូបភាព Selfies វិញ គឺ​កាន់តែ​អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះទេ​។ 
 
​វា​ពិតជា​ប្លែក ពី​ការថត​រូបភាព​ទៅនឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​មុនៗ​។ ឥឡូវនេះ ក្រុមហ៊ុន vivo បាន​នាំយក​នូវ​ស្មា​ត​ហ្វូ​ន NEX នេះ ជាមួយនឹង​ការប្រកួតប្រជែង​ថ្មីៗ ពិសេស​តាមរយៈ​ការ Upgrade តួនាទី​នៃ​ការលេង​ហ្គេម របស់​ស្មា​ត​ហ្វូ​ន​នេះ​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ហុន vivo ក្នុងការ​ប្តេជ្ញាចិត្ត ដើម្បី​បន្ថែម​ថាមពល​កាន់តែខ្លាំង សម្រាប់​អ្នកលេង​ហ្គេម នៅក្នុង​អំឡុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​វគ្គ PUBG MOBILE Club Open Global Finals 2019 នេះ​។ ជាមួយនឹង​ការ Upgrade ទៅលើ​មុខងារ​កាន់តែខ្លាំង​នេះ ស្មា​ត​ហ្វូ​ន NEX នេះ ធានាបាន​ថា អ្នកលេង​ហ្គេម​ជាច្រើន នឹង​អាច​ប្រើប្រាស់​នូវ​កម្មវិធី Software ដែល​ល្អ​បំផុត នៅក្នុង​ការជួយ​ពួកគេ​ឲ្យ​ទទួលបាន​នូវ​ជ័យជម្នះ នៅក្នុង​ការប្រកួត​នោះ​។​


 
​ម៉ាស៊ីន vivo Multi-Turbo Engine ដែល​ធានា​ទៅលើ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​រលូន​គ្មាន​បញ្ហា​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX នេះ ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ម៉ាស៊ីន vivo Multi-Turbo Engine ដើម្បី​ផ្តល់នូវ​អំណាច​ថាមពល​គ្មាន​ដែន​កំណត់ នៅក្នុង​អំឡុងពេល​នៃ​ការលេង​ហ្គេម​នោះ​។ វា​មានការ     ប​ញ្ជូ​ល​គ្នា​នៃ​មុខងារ Turbo សំខាន់ៗ​ជាច្រើន ដូចជា Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដើម្បី​ធានាថា​ការលេង​ហ្គេម គឺ​ពិតជា​អស្ចារ្យ និង​រលូន​គ្មាន​គូ​ប្រៀប​នោះទេ​។​
 
•«Game Turbo» សម្រាប់ធ្វើ​ការភ្ជាប់​កម្លាំង​ម៉ាស៊ីន នៃ​ការលេង​ហ្គេម SDK ទៅនឹង​ការរៀបចំ​ជាក់លាក់​ណាមួយ នៃ​ហ្គេម​ដែល​កំពុងតែ​មានការ​ពេញនិយម ដូចជា PUBG MOBILE នេះ​។​
 
•«Center Turbo» ផ្តល់​អាទិភាព​សម្រាប់​គ្រប់គ្រង​ទៅលើ CPU និង​ធនធាន​នៃ​ប្រភព​ខាងក្នុង​ដើម្បី​ធានាថា​កម្លាំង​ម៉ាស៊ីន​របស់​វា ឈានដល់​កម្រិត​ខ្ពស់បំផុត សម្រាប់​ការលេង​ហ្គេម​ទោះបី​ជាមាន​កម្មវិធី​ច្រើន​ដំណើរការ​ជាមួយគ្នា​ក៏ដោយ​។ វា​អាច​កាត់បន្ថយ​ទៅលើ​កម្រិត​ធ្លាក់ចុះ នៃ FPS ដល់​ទៅ 78% ។​
 
•«Cooling Turbo» ធានាថា​ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​ក្តៅ តាមរយៈ​មុខងារ​នៃ​ប្រព័ន្ធ​ត្រជាក់ និង​រន្ធ​ខ្យល់ Thermal ដែល​អ្នកលេង​ហ្គេម នឹង​កាន់តែ​ជក់ចិត្ត​នៅក្នុង​ការប្រកួត​នេះ​។​
 
•«AI Turbo» គឺមាន​ភាព​ឆ្លាត​វៃ នៅក្នុង​ការគ្រប់គ្រង​ទៅលើ​ថាមពល​ថ្ម នៃ  CPU/GPU ដើម្បី​ធានាថា ការលេង​ហ្គេម​គឺ​អស្ចារ្យ​បំផុត និង​រលូន គ្មាន​ឧបសគ្គ​អ្វី​នោះទេ​។ ជាមួយនឹង​ការ​ទ្រទ្រង់ ទៅលើ​បច្ចេកវិទ្យា​នៃ​ការ​ព្យាករ AI នោះ ល្បឿន​នៃ​កម្មវិធី​នេះ គឺមាន​ការកើនឡើង​ដល់​ទៅ 20% បើ​ធៀប​ជាមួយនឹង​ការ​ដំណើរការ​កម្មវិធី​នេះ នៅលើ​ស្មា​ត​ហ្វូ​ន​ធម្មតា​នោះ​។​
 
​មុខងារ Turbo Mode បង្កើន​ប្រសិទ្ធិភាព​នៅក្នុង​ការប្រកួត​ហ្គេម PUBG MOBILE 
 
​នៅក្នុង​ការបើក​ដំណើរការ​នូវ​មុខងារ Turbo mode នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX នេះ អាច​បង្កើន​នូវ​ប្រសិទ្ធភាព​កាន់តែ​អស្ចារ្យ សម្រាប់​ការប្រកួត​ទៅលើ​ហ្គេម PUBG MOBILE នេះ​។ នៅក្នុង​ការប្រើប្រាស់​ផ្តាច់មុខ នៅលើ​ស្មា​ត​ហ្វូ​ន NEX នេះ តាមរយៈ​ភាពជា​ដៃគូ​ជាមួយនឹង PUBG MOBILE អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​នេះ ទ្រទ្រង់​ទៅដល់​កម្រិត HDR+ និង​កម្រិត​នៃ Frame Rate ខ្ពស់បំផុត​។ អ្នកប្រើប្រាស់​ជាច្រើន អាច​ដំណើរការ​នូវ​មុខងារ Turbo Mode នេះ​សម្រាប់ PUBG MOBILE នៅលើ​ស្មា​ត​ហ្វូ​ន NEX បាន​។​
 
​សូមបញ្ជាក់ថា សម្រាប់​វគ្គ​ប្រកួត PMCO 2019 Spring Split នេះ ចាប់ផ្តើម​នៅក្នុង​ខែមីនា ដែលមាន​ក្រុម​ប្រកួត​ជាង ៣,០០០ ក្រុម នៅ​ជុំវិញ​ពិភពលោក​។ សម្រាប់​វគ្គ Fall Split នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com