ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សុភ័ក្ត្រ​រាសី ប្តេជ្ញា​ដឹកនាំ​ក្រុមយុវជន​កម្ពុជា​ដែលក្លៀវក្លា ទៅ​កម្មវិធី​នាវា​យុវជន SSEAYP លើក​ទី​៤៦
01, Aug 2019 , 8:29 am        
រូបភាព
​កញ្ញា សុ​គុណ សុភ័ក្ត្រ​រាសី បាន​ក្លាយជា​ប្រធាន​ប្រតិភូ​យុវជន​កម្ពុជា នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី​៤៦ ឆ្នាំ​២០១៩​នេះ​។ បាន​ក្លាយជា​ប្រធាន​ប្រតិភូ​យុវជន​កម្ពុជា​តាម​ក្តី​ស្រមៃ បានធ្វើ​ឲ្យ​សុភ័ក្ត្រ​រាសី ដែលមាន​វ័យ​២៩​ឆ្នាំ រំភើប​ផង និង​មាន​សម្ពាធ​ផង ព្រោះតែ​យល់ថា​ខ្លួន​នៅ​វ័យក្មេង​។ ទន្ទឹមនឹងនេះ កញ្ញា សុភ័ក្ត្រ​រាសី មើល ឃើញ ពី​សមត្ថភាព​របស់​ប្រតិភូ​យុវជន​កម្ពុជា​ទាំង​២៨​រួប  សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​។ ទោះជាយ៉ាងនេះ​ក្តី កញ្ញា  តាំងចិត្ត​ថា​នឹងធ្វើ​ឲ្យ​បានល្អ ដោយ​នាំយក​វប្បធម៌ អរិយធម៌ និង​ជាពិសេស នាំយក​ប្រតិភូ​យុវជន​កម្ពុជា ដែលមាន​ភាពក្លៀវក្លា,មានការតាំង​ចិត្ត​កាន់តែ​ខ្ពស់ មាន​ស្មារតី​ក្រុម​រឹងមាំ និង មាន​គោលដៅ​រួម  ទៅកាន់​អន្តរជាតិ​។ សូមបញ្ជាក់ថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៦ ឆ្នាំ​២០១៩  ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ តុលា ដល់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៩​។ 

 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា សុ​គុណ សុភ័ក្ត្រ​រាសី ប្រធាន​ប្រតិភូ​យុវជន​កម្ពុជា សម្រាប់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៦​ដូចតទៅ​៖


 

Tag:
 សុ​គុណ សុភ័ក្ត្រ​រាសី​
  SSEAYP
 SIC
© រក្សាសិទ្ធិដោយ thmeythmey.com