កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយបរាជ័យជាលើកទី២ កម្ពុជាបន្តប៉ះម្ចាស់ផ្ទះថៃនៅល្ងាចនេះ សកម្មភាពហ្វឹកហាត់របស់ក្រុម U15 កម្ពុជា, រូបភាពពី FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយម្ចាស់ផ្ទះថៃ សម្រាប់ជំនួបលើកទី៣ពូល B ពានរង្វាន់ AFF U15 Championship 2019 នៅម៉ោង៦ល្ងាចថ្ងៃពុធ ទី១ សីហានេះ។ នៅពូល B នេះដែរ U15 អូស្ត្រាលីប៉ះម៉ាឡេស៊ីនៅម៉ោង៣រសៀល រីឯព្រុយណេជួបឡាវ នៅម៉ោង៣:៣០នាទីរសៀល។
ក្រោយបរាជ័យពីរប្រកួតជាប់គ្នាក្រោមថ្វីជើងអូស្ត្រាលី ៣-១ និងម៉ាឡេស៊ី ២-០ ក្រុមកីឡាជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវការឈ្នះម្ចាស់ផ្ទះជាចាំបាច់នៅល្ងាចនេះ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្ត។ ប៉ុន្តែបើចាញ់នៅលើកនេះ កម្ពុជានឹងអស់ឱកាសឡើងទៅវគ្គបន្ត ទោះបីនៅសល់ពីរប្រកួតទៀតក៏ដោយ។
កម្ពុជាអាចត្រូវធ្វើការធ្ងន់បន្តិចនៅថ្ងៃនេះ ដ្បិតពីរប្រកួតកន្លងរបស់ម្ចាស់ផ្ទះថៃ គឺពួកគេយកឈ្នះទាំងពីរប្រកួត ក្នុងនោះយកឈ្នះឡាវ ២-១ នាជំនួបបើកឆាក និងលត់ព្រុយណេ ៧-១៕
Tag:
បាល់ទាត់
AFF U15 Championship
© រក្សាសិទ្ធិដោយ thmeythmey.com