«​រាលដាល​» មានន័យ​ខុសពី​ពាក្យ​«​រាតត្បាត​»
ពីនេះ ពីនោះ / មិនយល់...!
«​រាលដាល​» មានន័យ​ខុសពី​ពាក្យ​«​រាតត្បាត​»
01, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច ជួន ណាត បានបញ្ជាក់ កិរិយាសព្ទ​«​រាលដាល​» មានន័យថា សាយ​រាយ​តទៅទៀត​។ ចំណែក​«​រាតត្បាត​» មានន័យថា រុករាន​យក​របស់​ពី​អ្នកនេះ ពី​អ្នកនោះ​ដោយ​ទទូច​ឲ្យ​ខាងតែបាន​។


 
​រាល​ពី​ទីមួយ​ដាល​ដល់ទី​ដទៃ គឺជា​និយមន័យរ​បស់ពាក្យ «​រាលដាល​» ។ ឧទាហរណ៍​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ខេត្តរតនគិរី រួច​រាលដាល​ដល់​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល​។ 
 
​ចំណែក​ពាក្យ​«​រាតត្បាត​» មានន័យថា រុករាន​របស់​អំពី​អ្នកនេះ​ខ្លះ អ្នកនោះ​ខ្លះ ដោយ​ទ​ទួ​ច​ឲ្យ​ខាងតែបាន​។ ឧទាហរណ៍​៖ ដើរ​រាតត្បាត​យក​នេះ យក​នោះ​ពី​បងប្អូន​រាល់​ផ្ទះ​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com