កីឡាជាតិ
ជាតិ
ការប្រកួត​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន វគ្គ​១/៤ ត្រូវបាន​លើក​ពេល​
01, Aug 2019 , 8:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្តេច ហ៊ុន សែន វគ្គ​៨​ក្រុម​ចុងក្រោយ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៧-៨ សីហា ឆ្នាំ​២០១៩ ត្រូវបាន​លើក​ពេល​ប្រកួត​។ ការលើក​ពេលនេះ គឺ​ដោយសារ​មន្ត្រី​អាជ្ញាកណ្តាល​មួយចំនួន​ជាប់​រៀន​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គជា​ដើម​។​

 
​បើតាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​ការប្រកួត​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ត្រូវបាន​លើក​ពេល​ទៅ​រៀបចំ​នៅ​ថ្ងៃទី​១៣-១៤ ខែសីហា ឆ្នាំ​២០១៩​។ ចំណែក​ការប្រកួត​ជើង​ទី​២​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២១-២២ សីហា គឺ​រក្សា​នៅ​ដដែល​។ 
 
​លេខា​ប្រតិបត្តិ​រូបនេះ​បាន​បន្ថែមថា ការលើក​ពេលនេះ គឺ​ដោយសារ CNCC ចង់បាន​អាជ្ញាកណ្តាល​ល្អៗ​ចូលរួម​កាត់សេចក្តី​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ជើង​ទី​១ ព្រោះ​មន្ត្រី​អាជ្ញាកណ្តាល​មួយចំនួន​ជាប់រវល់​រៀន​វគ្គ​អាជ្ញាកណ្តាល​អន្តរជាតិ​។ ហេតុផល​មួយទៀត គឺ​ដើម្បី​ជួយ​សម្រាល​ភាព​មមាញឹក​ដល់​ក្រុម​មួយចំនួន ដែល​ត្រូវ​លេង​ពាន​សម្តេច​ផង និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផង​។ ជាក់ស្តែង​សម្រាប់​ការប្រកួត​លី​គ​សប្តាហ៍​ទី​១៨ នៅ​ថ្ងៃ​សៅរ៍​ទី​៣ សីហា បឹងកេត​ប៉ះ​ក្រសួងការពារជាតិ រីឯ​វិសាខា​ជួប​អង្គ​រថា​យ​ហ្គឺ​រ​៕  

Tag:
 ​ឆាំង ពិសិដ្ឋ​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com