FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Football Award 2019៖ Liverpool មានកីឡាករ៣នាក់ក្នុងចំណោមបេក្ខជន១០រូប បេក្ខជន១០រូបសម្រាប់ប្រជែងពាន Best FIFA Football Award ឆ្នាំ២០១៩។ រូបថត FIFA
× កីឡាករ Liverpool បីរូប រួមមាន Virgil van Dijk, Sadio Mane និង Mohamed Salah ស្ថិតក្នុងបញ្ជីកីឡាករ១០រូបដែលត្រូវប្រជែងយកពាន Best FIFA Football Awards ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នាល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា។
Virgil van Dijk, Sadio Mane និង Mohamed Salah ដែលបានជួយឲ្យ Liverpool ឈ្នះពាន UEFA Champions League រួមជាមួយកីឡាករឆ្នើម៧រូបទៀតត្រូវប្រជែងយកពាន Best FIFA Football Awards ឆ្នាំ២០១៩ ដែលត្រូវរៀបចំឡើងជាលើកទី៤ ក្រោយការផ្តាច់ដោយឡែកចេញពីពាន Ballon d’Or ក្រោមកិច្ចសហការជាមួយទស្សនាវដ្តីបារាំង France Magazine។
Harry Kane នៃក្លិប Tottenham Hotspurs និង Eden Hazard អតីតខ្សែបម្រើ Chelsea ដែលចូលរួមជាមួយ Real Madrid ស្ថិតក្នុងចំណោមកីឡាករដែលត្រូវប្រជែងយកពានមួយនេះ ខណៈ Cristiano Ronaldo នៃក្លិប Juventus និង Lionel Messi របស់ Barcelona នៅតែជាកីឡាករដ៏មានសក្តានុពល។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe នៃក្លិប Paris Saint-Germain រួមជាមួយអតីតកីឡាករ Ajax ពីរ គឺ Frenkie De Jong ដែលចូលរួមជាមួយ Barcelona និង Matthijs De Ligt ដែលជាកីឡាករថ្មីរបស់ Juventus ក៏មានឈ្មោះនៅក្នុងបញ្ជីផងដែរ។
លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែកញ្ញា នៅ Teatro alla Scala ក្រុង Milan ប្រទេសអ៊ីតាលី។ ក្រៅពីពានរង្វាន់កីឡាករឆ្នើម ពានរង្វាន់១០ផ្សេងទៀតរួម The Best FIFA Women’s Player, The Best FIFA Men’s Coach, The Best FIFA Women’s Coach, The Best FIFA Men’s Goalkeeper, The Best FIFA Women’s Goalkeeper, FIFA FIFPro Men’s World11, FIFA FIFPro Women’s World11, The FIFA Puskás Award, The FIFA Fair Play Award និង The FIFA Fan Award៕
Tag:
Best FIFA Football Awards
© រក្សាសិទ្ធិដោយ thmeythmey.com