ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារៈសំខាន់​នៃ​ការ​ទម្លាប់​ញ៉ាំ​ទឹក​ពោះ​ទទេ នៅពេល​ព្រឹក​
02, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ខ្វល់​ថា អ្នក​ស្រេកទឹក ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​តែងតែមាន​ប្រយោជន៍​ជាច្រើន​របស់​វា​ចំពោះ​សុខភាព​។ ទឹក​គឺជា​របស់​ដ៏​ល្អ​បំផុត ដែល​អ្នកត្រូវការ​ក្នុងពេល​ស្រេក​។



ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន​នៅពេល​យើង​ព្យាយាម​ញ៉ាំ​ទឹកបាន​ច្រើន​ក្នុងពេល​ពោះ​ទទេ ជាពិសេស​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។​
 
- ​ជួយ​លាង​សម្អាត​ពោះវៀន​
​- បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​
​- បង្កើន​ការ​ឃ្លាន​អាហារ​ពេលព្រឹក​
​- បង្ការ​ការឈឺ​ក្បាល​
- ​លាង​សម្អាត​ពោះវៀនធំ​
​- បង្កើន​ការរំលាយ​អាហារ​ក្នុង​ខ្លួន​
​- បង្កើន​ថាមពល​ក្នុង​ខ្លួន​
​- បង្កើន​ការ​សម្រក​ទម្ងន់​
​- ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​
​- បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
 
​ការ​ញ៉ាំ​ទឹក​អាច​ព្យាបាល​បញ្ហា​ជាច្រើន​របស់​មនុស្ស​យើង​បាន​។ មាន​ជំងឺ​ជាច្រើន​ដែល​ចេញពី​ក្នុង​ក្រពះ​។ នៅពេល​អ្នក​ញ៉ាំ​ទឹក​ទាំង​ពោះ​ទទេ ឬ​គ្មាន​អាហារ​ក្នុង​ក្រពះ មានន័យថា អ្នក​កំពុងតែ​ប្រើ​វិធី​ជួយ​ធ្វើ​ឲ្យ​ក្រពះ​មាន​សុខ​ភាពល្អ​ហើយ​។ វិធីសាស្ត្រ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​បែបនេះ មាន​ដើមកំណើត​ចេញពី​ប្រទេស​ជប៉ុន​។ ជាធម្មតា ជនជាតិ​ជប៉ុន​ញ៉ាំ​ទឹក​ប្រមាណ ៤​កែវជា​រៀងរាល់​ព្រឹក​មុនពេល​ញ៉ាំ​អាហារ​។ ក្រោយពី​ញ៉ាំ​ទឹក​រួច ពួកគេ​រង់ចាំ​យ៉ាងហោចណាស់ ៣០​នាទី​សិន​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​។ ទម្លាប់​មួយ​នេះ​នឹង​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​សកម្ម និង​សុខ​ភាពល្អ​។ ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​នេះ​វិញ​គឺ​ធំធេង​ណាស់ ហើយ​យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com