អត្ថបទពាណិជ្ជកម្ម
របស់​៥​យ៉ាង​ដែល​សុភាពបុរស​តែងតែ​ចង់បាន​
01, Aug 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ជាការ​ពិតណាស់ នៅពេលដែល​ជីវភាព​មនុស្ស​យើង​ម្នាក់ៗ កាន់តែ​ធូ​ធារ នោះ​យើង​នឹង​ចាប់ផ្តើម​គិត ពី​សម្ភារ​ដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​យើង​បំផុត​។ សម្រាប់​សុភាពបុរស​គ្រប់រូប នៅពេលដែល​ពួកគេ​មាន​ថវិកា​ច្រើន ពួកគេ​ចាប់ផ្តើម​ផ្តោតលើ​សម្ភារ​និយម​បែប Brand ទំនើបៗ​។
 
​ទាំងនេះ គឺជា​របស់​៥​យ៉ាង ដែល​សុភាពបុរស​គ្រប់រូប​ប្រាថ្នា​។ កាន់តែ​ពិសេស នៅពេល​ដែលមាន​មនុស្ស​កាន់តែ​តិចតួច​ប្រើប្រាស់​របស់​ទាំងនោះ​។ 
 
១. រថយន្ត​ទំនើប (Ferrari Car) ៖ ជា​ប្រភេទ​រថយន្ត​ស្ព​ត និង​អាច​ធ្វើដំណើ​ប្រចាំថ្ងៃ​បាន និង​មាន​ភាពថ្លៃថ្នូ​។ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ប្រើប្រាស់ Brand មួយ​នេះ ព្រោះ​វា​ផលិតឡើង​សម្រាប់​ក្រុមមនុស្ស​អភិជន ហើយ​បច្ចុប្បន្ន​ម៉ាក​នេះ កំពុង​តែមាន​អានុភាព​ខ្លាំង នៅលើ​ពិភពលោក​។ 


 
២. នាឡិកាដៃ​៖ សុភាពបុរស​ដែល​កាន់​មុខ​ជំនួញ​ធំៗ និង​មានមុខមាត់​ខ្លាំង​ក្នុងសង្គម​។ ជាទូទៅ​ពួកគេ​តែងតែ​ពាក់​នាឡិកាដៃ ជាប់​ជានិច្ច បង្ហាញថា​ពេលវេលា​របស់​ពួកគេ មានតម្លៃ ទោះ​នៅទីណា ឬ​ធ្វើ​អ្វី​ក៏ដោយ​។ ជារឿយៗ ពួកគេ​តែង​ពាក់​នាឡិកា​ដែលជា​ម៉ាក​ល្បី និង​សាមញ្ញ​បំផុត (​នេះ​ជា​នាឡិកាដៃ​ម៉ាក RICHARD MILLE RM 56-02 SAPPHIRE ដែលមាន​តម្លៃ​រហូតដល់​ទៅ 2 លាន​ដុល្លារ​)​។ សំបក​ក្រៅ​មើលទៅ​សាមញ្ញ ប៉ុន្តែ​វា Unique ត្រង់​មុខងារ​ច្បាស់លាស់ នៃ​ផ្នែក​ខាងក្នុង​នីមួយៗ របស់​វា​តែម្តង​។ 


 
​របស់​មួយទៀត​ដែល​សុភាពបុរស​គ្រប់រូប​មិនអាច​ខ្វះ​បាន​នោះ គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែល Unique ខ្លាំង​។ មាន​មនុស្ស​ប្រើ​កាន់តែ​តិច កាន់តែ​ពិ​សេ​សម្រាប់​ពួកគេ​។ មកដល់ពេលនេះ វត្តមាន​របស់ OPPO Reno FC Barcelona Special Edition ជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ដែល​ក្រុមហ៊ុន OPPO សហការ​ផលិត ជាមួយ​ក្លិប Barca របស់​អេ​ស្ប៉ា​ញ​។ ពិតជា​ឡូយ​កប់​ស៊េរី​តែម្តង ហើយ​វា​មាន​ចំនួន​តិចតួច​នៅលើ​ពិភពលោក (​ដោយនៅ​កម្ពុ​ជាមាន​៦៨​គ្រឿង តែប៉ុណ្ណោះ​) ដែល​ផលិតឡើង​សម្រាប់​អ្នក​ដែល High Class និង​ជា Fan ស្ម័គ្រស្មោះ របស់ Team Barcelona​។ នៅ​អឺរ៉ុប OPPO Reno FC Barcelona Special Edition មានតម្លៃ​ជាង ១​ពាន់​ដុល្លារ​ឯណោះ ប៉ុន្តែ​នៅ​កម្ពុជា​យើង​តម្លៃ​ល្អ​ជាង​នៅ​អឺរ៉ុប អាច​ទទួលយកបាន​។​
  
​ខ្សែក្រវាត់ គឺជា​ចំណុច​មួយ​ទាក់ទាញ​មួយ​ដែរ និង​ផ្តល់​ភាពជឿជាក់​ដល់​ពួកគេ​ថែម​ទៀតផង​។ ភាគច្រើន​សុភាពបុរស​ទាំងអស់ តែងតែ​ជ្រើសរើស​ខ្សែក្រវាត់​ម៉ាក​ល្បី ដូចជា​ខ្សែក្រវាត់ Louis Vuitton LV Initiales ដែលមាន​តម្លៃ​ដល់​ទៅ ៣៥០០​ដុល្លា​ឯណោះ​។ ប៉ុន្តែ​ខ្សែក្រវាត់​មួយ​នេះ មើលទៅ​សាមញ្ញ និង​ថ្លៃថ្នូរ​ខ្លាំងណាស់ ព្រោះតែ​វា​មាន​ស្បែក​សុទ្ធ​ល្អ និង​ដាក់ LOGO Brand LV ចូល​មើល​ហើយ​លង់​តែម្តង​។ 


 
​ប៊ិច​សម្រាប់​ចុះហត្ថលេខា របស់​មួយ​ប្រភេទ​ទៀត​ដែល​បុរសៗ​គិតថា ជា​កត្តា​ជំរុញ​ភាពជោគជ័យ​ដល់​ពួកគេ ហើយ​នេះ​ជា​ម៉ាក​ប៊ិច  Florentine pen maker Tibaldi ជា​ប្រភេទ​ប៊ិច​ដែល​ថ្លៃ​ខ្លាំង​។ ពួកគេ​ជឿជាក់ថា ការងារ​កាន់តែ​ធំ កាន់តែ​ត្រូវ​ទទួលបាន​ភាពជោគជ័យ​អាច​អាស្រ័យ​លើ​ចុង​ប៊ិច​របស់​ពួកគេ​ដែរ (​ប៉ុន្តែ​មិន​សំដៅ​ទាំងអស់​នោះទេ​)​។ នេះ​ជា​ប្រភេទ​ប៊ិច ដែល​បាន​រចនា​ឡើង​ដោយ​ស្រោបប្រាក់​ពេញ​តួខ្លួន និង​មាន​ដាំ​ត្បូង​ពេជ្រ​ចំនួន 945 គ្រាប់ និង​គ្រាប់​ត្បូង Ruby 123 គ្រាប់ ដែលមាន​តម្លៃ​រហូតដល់​ទៅ ៨​លាន​ដុល្លារ សម្រាប់​ដេញថ្លៃ ក្នុង​សកម្មភាព​មនុស្សធម៌​ថែម​ទៀតផង​។ ដូច្នេះ​របស់​មានតម្លៃ និង Unique បែបនេះ អ្នកណា​ក៏​ប្រាថ្នា​ចង់បាន​ដែរ​។ ក្នុងចំណោម​របស់​ទាំង​៥​នេះ តែ​លោកអ្នក​ចង់បាន​មួយណា​? 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com