កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic ប្រាប់ Man Utd ថា បើ Pogba ចង់ចេញ ឲ្យគេចេញទៅ
× Zlatan Ibrahimovic ក្នុងបទសម្ភាសមួយជាមួយ BBC បានថ្លែងទៅកាន់ក្លិប Manchester United ថា ពួកគេត្រូវអនុញ្ញាតឲ្យ Paul Pogba ចាកចេញ ប្រសិនបើខ្សែបម្រើរូបនេះ មិនចង់បន្តនៅទឹកដី Old Trafford។
Pogba អាយុ២៦ឆ្នាំ ធ្លាប់បានបង្ហើបថា «ចង់បានការប្រឈមមួយថ្មីទៀត» ហើយលោក Mino Raiola ដែលជាភ្នាក់ងារផ្ទាល់ ក៏បានបញ្ជាក់ពីបំណងចាកចេញពី Man United របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះផងដែរ។ ក្រៅពី Pogba លោក Raiola ក៏ជាភ្នាក់ងាររបស់ Zltatan Ibrahimovic, Henrikh Mkhitaryan, Marco Verratti, Gianluigi Donnarumma, Matthijs de Ligt, និង Mario Balotelli ផងដែរ។
ក្នុងបទសម្ភាសជាមួយ BBC ខ្សែប្រយុទ្ធ Ibrahimovic ដែលអតីតមិត្តរួមក្រុមរបស់ Pogba បាននិយាយថា Man Utd មិនគួររារាំង Pogba នោះឡើយ ខណៈខ្សែបម្រើរូបនេះ ត្រូវបានគេគិតថា មានទំនាក់ទំនងផ្ទេរទៅកាន់ Real Madrid។
ខ្សែប្រយុទ្ធក្លិប LA Galaxy រូបនេះ បានលើកឡើងថា៖ «សូមក្លិបឲ្យគាត់ចេញទៅ បើគាត់ចង់ទៅកន្លែងផ្សេង ហើយយកស្ថានភាពមួយនេះ ដើម្បីពង្រឹងអ្នកផ្សេងដែលចង់នៅបន្ត»។
Ibrahimovic បានបន្ថែមថា បើកីឡាករមិនចង់នៅជាមួយក្លិបហើយនោះ មានន័យថា គេនឹងមិនលេងឲ្យដល់១០០ភាគរយ ឬ២០០ភាគរយនោះឡើយ៕
Tag:
បាល់ទាត់
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com