ពីនេះ ពីនោះ
«​រយៈ​»​និង​«​រយះ​»​មាន​សូរសៀង​ខុសគ្នា ហើយ​អត្ថន័យ​ក៏​ផ្សេងគ្នា​ដែរ​
02, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​រយៈ​»​ចង់​បញ្ជាក់​ពី ពេលវេលា​, សន្ទុះ​,​ល្បឿន​,​ដំណើរ​។ ចំណែកឯ​ពាក្យ «​រយះ​» សំដៅលើ រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ​។


 
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​រយៈ​»​ជា​សំស្ក្រឹត និង​បាលី​លាយ​គ្នា មានន័យថា សង្កាត់​,​ថ្នាក់​,​ភាគ និង​កម្រិត​នៃ កាល​,​ផ្លូវ​,​ពេលវេលា ដែល​បញ្ជាក់​ពីស​ន្ទុះ​,​ល្បឿន​,​ដំណើរ​រួសរាន​,​ឆាប់រហ័ស​។ ឧទាហរណ៍​៖ រយៈកាល​,​រយៈផ្លូវ​, រយៈវេលា​, រយៈពេល​។ 
 
​ចំណែកឯ​ពាក្យ «​រយះ​»​មានន័យថា បែក​រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ​។ គេ​អាច​ផ្សំ​ពាក្យ រយៈ ជា​គន្លាស់​នឹង​ពាក្យ រយះរយាយ ឬ​រយាយ​ឆ្លះ គឺ​រយះ​ឆ្លា​យ​។ ឧទាហរណ៍​៖ សើច​រយះ​មាត់​, មែកឈើ​រយះ​, រយះ​សំពត់ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com