ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ
ប្រជាជន​នៅ​ភ្នំពេញ នឹង​រស់នៅ​ផ្ទាល់​ដី ឬ​នៅលើ​អាកាស ទៅ​ថ្ងៃមុខ​?
02, Aug 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ មើលឃើញថា និន្នាការ​រស់នៅ​របស់​ប្រជាជន​ដែល​រស់នៅ​និង​ប្រកបមុខរបរ​នៅ​ភ្នំពេញ នាពេល​អនាគត​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត នឹង​ខុសប្លែក​ពី​បច្ចុប្បន្ន​។ សព្វថ្ងៃ ការរស់នៅ​ផ្ទាល់​ដី ពិសេស​រស់នៅក្នុង​បុរី ផ្ទះល្វែង ទទួល​ការពេញនិយម តែ​៥​ឆ្នាំក្រោយ​ទីផ្សារ​ខុន​ដូរ​នឹង​ប្រសើរឡើង ហើយ​១០​ឆ្នាំក្រោយ​ខុន​ដូ​នឹង​ទាក់ទាញ​ខ្លាំង​។


និន្នាការ​ចូលទៅ​រស់នៅ​ក្នុង​ខុន​ដូ​នេះ កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ  និង​ភាព​ចង្អៀត​នៃ​ចំនួន​ប្រជាជន ចរាចរណ៍ ដែល​គេ​ចាំបាច់​រស់នៅក្នុង​ក្រុង​ដើម្បី​ងាយស្រួល​ទៅធ្វើ​ការ​។ 
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គីម ហ៊ាង  នាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន KW Cambodia ដូច​ទៅនេះ​៖



 
​ក្នុង​បទ​សម្ភាស​នេះ លោក គីម ហ៊ាង មានប្រសាសន៍ថា ទោះ​សព្វថ្ងៃ​មាន​និន្នាការ​ទិញ​ដីឡូត៍​ជាយក្រុង តែ​មិន​ប្រាកដថា​អ្នក​ទាំងនោះ​សង់ផ្ទះ​នោះទេ អាច​គ្រាន់តែ​ជាការ​ទិញ​ទុក​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខ ដោយសារ​ជីវភាព​ប្រសើរឡើង និង​ភាពចាំបាច់​ជាក់ស្ដែង អ្នក​ទាំងនោះមួយចំនួនក៏អាច​នឹង​សម្រេចចិត្ត​រស់នៅក្នុង​ក្រុង ពោលគឺ​រស់នៅក្នុង​ខុន​ដូ​។ 
 
​លោក គីម ហ៊ាង ប្រាប់​ទៅ​អ្នក​អភិវឌ្ឍ៍​គម្រោង​ខុន​ដូ​ថា ពួកគេ​ត្រូវតែ​រត់តាម​ទីផ្សារ ដែល​ទៅ​ពេលខាងមុខ​អ្នកទិញ​ខុន​ដូ​នឹង​ពិចារណា​ចំណុច​ផ្សេងៗ​មុននឹង​សម្រេចចិត្ត​ទិញ ដូចជា​សន្តិសុខ សួនច្បារ ភាព​ចម្រុះ​ផ្សេងៗ​នៃ​ការរស់នៅ​ជាដើម​។ លោក គីម ហ៊ាង បន្ថែមថា ខុន​ដូរ​ដែល​នឹង​បំពេញ​សេចក្ដីត្រូវការ​នៃ​និន្នាការ​រស់នៅ​ខាងលើនេះ គឺ​ទីផ្សារ​ខុន​ដូរ​តម្លៃ ៥​ទៅ​១៥​ម៉ឺន​ដុល្លារ ដែល​នឹង​ទទួល​ការពេញនិយម​ខ្លាំង​៕  

Tag:
 ខុន​ដូ​
  គីម ហ៊ាង​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com