ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​សម្រក​ទម្ងន់ អាចជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​
03, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកឯកទេស​បាន​និយាយថា ការ​សម្រក​ទម្ងន់​ដែល​លើស អាចជួយ​ការពារ និង​បន្ថយ​រោគសញ្ញា និង​ឱកាស​នៃ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​បាន​។​

 
​ក្រុមគ្រូពេទ្យ​ជំនាញ​ក៏បាន​ពន្យល់​ផងដែរ​អំពី​របៀប​ដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ការ​លើស​ទម្ងន់​ត្រូវបាន​ទាក់ទង​គ្នា និង​អ្វីដែល​អ្នក​អាចធ្វើ​បាន ដើម្បី​បន្ថយ​ហានិភ័យ​របស់​អ្នក​ក្នុង​ការវិវត្ត​កើតមាន​ជំងឺ​មួយ​នេះ​។​
 
​ទម្ងន់​លើស អាច​បណ្តាល​ឲ្យ​កើនឡើង​ការ​យារ​សន្លាក់ ដែល​នេះ​គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្លាក់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ មួយវិញទៀត ខ្លាញ់​ក្នុង​ខ្លួន​ដែល​អ្នកមាន​ច្រើន​ប៉ុណ្ណា នោះ​អ្នក​គឺមាន​ការ​រលាក​ច្រើន​ប៉ុណ្ណឹង ហើយ​ការ​សម្រក​ទម្ងន់​ឲ្យ​បាន​លើសពី ៥ ភាគរយ​នៃ​ដងខ្លួន​អាចជួយ​បន្ថយ​ការប៉ះពាល់​សន្លាក់​របស់​អ្នក​។​
 
​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាចជួយ​សម្រក​ដល់​ការឡើង​ទម្ងន់ និង​ជួយ​បន្ថយ​អាកា​រៈ​នៃ​ការ​រលាក​សន្លាក់ឆ្អឹង​នេះ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com