កីឡាអន្តរជាតិ
អន្តរជាតិ
ទិញ​៨៩​លាន​ដុល្លារ​ពី Lille នាំ​ឲ្យ Pepe ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Arsenal
02, Aug 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
Nicolas Pepe ខ្សែបម្រើ​ស្លាប​កូត​ឌី​វ័រ​អាយុ​២៤​ឆ្នាំ ក្លាយជា​កីឡាករ​ថ្មី​របស់ Arsenal ក្រោយពី Lille ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​កាំភ្លើង​ធំ​រហូតដល់​៧២​ផោន (៨៩​លាន​ដុល្លារ​អាមេរិក​) ក្រោម​កិច្ចសន្យា​៥​ឆ្នាំ​។​

 
Pepe បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧៤​គ្រាប់​ឲ្យ Lille សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ Ligue 1 របស់​បារាំង ក្រោយ​ផ្ទេរ​ពី​ក្លិប Angers នៅ​ឆ្នាំ​២០១៧​។ កាលពី​រដូវ​កាល​មុន កីឡាករ​កូត​ឌី​វ័រ​រូបនេះ ស៊ុត​បាល់​បញ្ចូល​ទី​២២​គ្រាប់ និង​បញ្ជូន​បាល់ (assists) ចំនួន​១១​គ្រាប់​។​
 
​បន្ទាប់ពី Paul Pogba និង Romelu Lukaku របស់ Manchester United និង​ខ្សែការពារ Virgil van Dijk របស់ Liverpool Pepe ក្លាយជា​កីឡា​ករទី​៤​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Premier League ។​
 
​នៅ Arsenal ខ្សែបម្រើ Pepe ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ដោយ​ឈរ​ពីលើ Pierre-Emerick Aubameyang (៦៨​លាន​ដុល្លារ​), Alexandre Lacazette (៥៧​លាន​ដុល្លារ​), Mesut Ozil (៥២​លាន​ដុល្លារ​) និង​Granit Xhaka (៤៣​លាន​ដុល្លារ​)​។​
 
Pepe ថា ខ្លួន​បានសម្រេច​ចិត្ត​ត្រូវ​ដែល​បាន​ចូលរួម​ជាមួយ Arsenal ដែល​នេះ​ជា​ជម្រើស​ដ៏​ជាក់លាក់​។ គេ​នឹង​ពាក់​លេខ​១៩​ក្នុងនាម​ជា​កីឡាករ​ក្លិប​កាំភ្លើង​ធំ​។​
 
​គ្រូបង្វឹក Arsenal លោក Unai Emery រីករាយ​ដែល​ទទួលបាន​ខ្សែបម្រើ​ស្លាប​លំដាប់​ខ្ពស់ និង​ជា​ផ្ទាំង​ស៊ី​ប​របស់​បណ្តា​ក្លិប​ធំៗ​នៅ​អឺរ៉ុប​។​
 
Pepe ស្ថិតក្នុង​ចំណោម​កីឡាករ​ឆ្នើមៗ​លើ​ពិភពលោក ដែល​ធ្លាប់​លេង​ឲ្យ Lille ដែល​ក្រៅពីនោះ មាន Idrissa Gueye, Divock Origi, Dimitri Payet, Lucas Digne និង Eden Hazard ជាដើម​៕

Tag:
 Arsenal
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com