អត្ថបទពាណិជ្ជកម្ម
Vietjet កើនឡើង​ចំណូល និង​ប្រាក់ចំណេញ​ខ្ពស់ នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​
02, Aug 2019 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ហូជីមិញ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​ពី​ប្រាក់ចំណូល​របស់ខ្លួន ពី​ការដឹកជញ្ជូន​ផ្លូវអាកាស ក្នុង​រយៈពេល​៦​ខែ​ដំបូង នៅ​ឆ្នាំ​២០១៩​។ តួលេខ​នេះ​កើនឡើង ២២​ភាគរយ  បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នានេះ ក្នុង​ឆ្នាំ​២០១៨ ហើយ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នៅមុន​ពេល​កាត់​ពន្ធ សម្រាប់​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង ១៦ ភាគរយ បើ​ធៀប​នឹង រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។
 
​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា ប្រាក់ចំណូល​តាមរយៈ​ការដឹកជញ្ជូន​ផ្លូវអាកាស​របស់ខ្លួន មាន​ចំនួន​សរុប ២០,១ ទ្រី​លាន​ដុង (​ស្មើនឹង ៨៦៩,៩២៨ លាន​ដុល្លារ​អាមេរិក​) ក្នុងនោះ​ប្រាក់ចំណេញ នៅមុន​ពេល​កាត់​ពន្ធ មាន​ចំនួន ១,៥៦ ទ្រី​លាន​ដុង សម្រាប់​រយៈពេល​៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
​ប្រាក់ចំណូល​សរុប​ទាំងអស់​របស់ Vietjet ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រាក់ចំណូល បានមកពី​សកម្មភាព​មិន​ទាក់ទង​នឹង​ការដឹកជញ្ជូន ដូចជា ពាណិជ្ជកម្ម​លើ​យន្តហោះ ក៏បាន​កើនឡើង​ចំនួន ២៤ ភាគរយ ផងដែរ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ ។ ក្រោយពី រកបាន​ប្រាក់ចំណូល ២៦,៣ ទ្រី​លាន​ដុង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ខណៈដែល​ប្រាក់ចំណេញ​សរុប នៅមុន​ពេល​កាត់​ពន្ធ មាន​ចំនួន ២,៤ ទ្រី​លាន​ដុង ដែលជា​ការកើនឡើង ១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ 


 
​ក្នុងអំឡុង​រយៈពេល​៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន Vietjet បាន​ប្រតិបត្តិ​ការហោះហើរ ៦៨ ៨២១​លើក ស្មើនឹង ៤៥​ភាគរយ  នៃ​ការហោះហើរ​សរុប ដែល​ត្រូវបានប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​វៀត​ណា​ម​ទាំងអស់​។ Vietjet បាន​ដឹក​អ្នកដំណើរ​សរុប​ចំនួន ១៣,៥ លាន​នាក់ ក្នុងការ​ហោះហើរ​សរុប​ទាំងអស់នោះ ក្រោយពី​ការពង្រីក​បណ្តាញ​ហោះហើរ​របស់​របស់ខ្លួន ស្រប​ពេលដែល​ក្រុមហ៊ុន​នេះ នៅតែ​រក្សា​ស្ថិតក្នុង​ទីតាំង​ឈានមុខ​គេ លើ​សេវា​ដឹកជញ្ជូន​ក្នុងស្រុក ដោយមាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៤៤​ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដំបូង នៅ​ឆ្នាំនេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម មាន​ចំណែក​ទីផ្សារ ៣៤​ភាគរយ ក្នុងដំណាក់កាល​ដូចគ្នានេះ​។ 
 
​ការកើនឡើង​ខ្លាំង ទៅលើ​តួលេខ​នៃ​ប្រតិបត្តិការ​រយៈពេល​៦​ខែ​ដំបូង របស់​ក្រុមហ៊ុន Vietjet នេះ កើតឡើង​មួយផ្នែកធំ ដោយសារតែ​ការពង្រីក​បណ្តាញ​ផ្លូវ​ហោះហើរ​ឥតឈប់ឈរ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ជាមួយនឹង​ការពង្រីក​ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី ចំនួន​៩ ទៅកាន់​ជប៉ុន ទីក្រុង​ហុងកុង ឥណ្ឌូណេស៊ី ចិន និង​ផ្លូវ​ក្នុងស្រុក​ចំនួន ៣​ទៀត​។ ការចំណាយ​ទាប​ទៅលើ​ប្រេងសាំង និង​ការគ្រប់គ្រង​រូបិយ​បណ្ណ​បរទេស បាន​យ៉ាងរឹងមាំ ក៏បាន​ជួយ​ឲ្យ​មាន​កំណើន​ខ្លាំង លើ​ប្រាក់ចំណូល​ក្នុង​រយៈពេល​៦​ខែ ដំបូង​នៃ​ឆ្នាំ​២០១៩ ផងដែរ​។ 
 
​ចំនួន​អ្នកធ្វើដំណើរ​នៅលើ​ផ្លូវ​ហោះហើរ​អន្តរជាតិ របស់ Vietjet បាន​កើនឡើង ៣៥ ភាគរយ ស្មើនឹង​ជិត​៤ លាន​នាក់ ហើយ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Vietjet សម្រាប់​សេវា​ដឹកជញ្ជូន​អន្តរជាតិ បាន​កើនឡើង​ខ្ពស់ ជាង​ប្រាក់ចំណូល ពី​សេវា​ដឹកជញ្ជូន​ក្នុងស្រុក ពោលគឺ​ស្មើនឹង ៥៤ ភាគរយ នៃ​ប្រាក់ចំណូល​សរុប​ពី​ការដឹកជញ្ជូន​ផ្លូវអាកាស​របស់ Vietjet​។ 
 
​បណ្តាញ​ហោះហើរ​របស់​ក្រុមហ៊ុន Vietjet បច្ចុប្បន្ន​ផ្សារភ្ជាប់​អ្នកធ្វើដំណើរ ទៅកាន់​គោលដៅ​ផ្សេងៗ​ជាច្រើន ទូទាំងប្រទេស​វៀតណាម កម្ពុជា ជប៉ុន ឥណ្ឌូណេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ប្រទេស​ចិន​។ 
 
​សម្រាប់​តួលេខ​ប្រតិបត្តិការ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ ក្រុមហ៊ុន Vietjet បានប្រកាសថា ទម្ងន់​ផ្ទុក​ជា​មធ្យម​របស់ខ្លួន ក្នុងពេល​ហោះហើរ គឺមាន​ចំនួន ៨៨ ភាគរយ ភាពជឿជាក់​ទៅលើ​ប្រព័ន្ធ​បច្ចេកទេស មាន ៩៩,៦៤​ភាគរយ  ហើយ​ភាពទៀងទាត់​ទាន់ពេល​ពេលវេលា មាន​កម្រិត​ដល់​ទៅ ៨១,៥​ភាគរយ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com