កម្ពុជា ព្រុយ​ណេ និង​ហ្វីលីពីន ហាលអាវ​ក្នុង​ព្រឹត្តិការណ៍ AFF U15
កីឡាជាតិ
ជាតិ
កម្ពុជា ព្រុយ​ណេ និង​ហ្វីលីពីន ហាលអាវ​ក្នុង​ព្រឹត្តិការណ៍ AFF U15
02, Aug 2019 , 4:09 pm        
រូបភាព
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​បាន​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន AFF U15 Championship 2019 ក្រោយ​បរាជ័យ​៣​ប្រកួត​ជាប់ៗ​គ្នា​។ កម្ពុជា​នៅសល់​ការប្រកួត​បង្គ្រប់កិច្ច​២​ប្រកួត​ទៀត​។​

 
​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ថៃ ៤-០ នា​ជំនួប​លើក​ទី​៣​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ហាលអាវ​ត្រឹម​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFF U15 Championship ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​។ ការ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នេះ ក្រោយ​កម្ពុជា​ចាញ់​អូស្ត្រាលី ៣-១ នា​ជំនួប​បើកឆាក និង​ចាញ់​ម៉ាឡេស៊ី ២-០ នៅ​ជំនួប​បន្ទាប់​។ 
 
​ទោះបី​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ កម្ពុជា​នៅសល់​ការប្រកួត​បង្គ្រប់កិច្ច​ចំនួន​២​ប្រកួត​ទៀត ដោយ​ត្រូវ​តទល់​ជាមួយ​ព្រុយ​ណេ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩ មុន​ប៉ះ​ឡា​វនា​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ 
 
​ក្រៅពី​កម្ពុជា ព្រុយ​ណេ និង​ហ្វីលីពីន ក៏បាន​ធ្លាក់​ចេញពី​ការប្រកួត​នេះ​ផងដែរ​៕ 

Tag:
 ​បាល់ទាត់​
  AFF U15 Championship
© រក្សាសិទ្ធិដោយ thmeythmey.com