ជាតិ
​​​ន​យោ​បាយ​ជាតិ​
ផ្លូវការ៖ លោក Patrick Murphy ក្លាយជាទូតអាមេរិកថ្មីប្រចាំកម្ពុជា
02, Aug 2019 , 4:55 pm        
រូបភាព
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តយល់ព្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លើសំណើឲ្យលោក W. Patrick Murphy ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ សហរដ្ឋអាមេរិក មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ​ដែលលោក Patrick Murphy ត្រូវមកកាន់តំណែងនៅកម្ពុជានោះទេ។



Patrick Murphy គឺ​ជា​ឧបការ​រី​រងនៃក្រសួងការបរទេស​អាមេរិក ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិក។ ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លោក ជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងបញ្ជូនសំណើ ទៅកាន់ព្រឹទ្ធសភា កាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដើម្បីសុំការអនុម័ត។ 

លោក Patrick Murphy ត្រូវបានស្នើជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ជំនួសលោក William Heidt ដែលត្រូវចប់អាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ជិតមួយឆ្នាំហើយ ដែលស្ថានទូតអាមេិកក្នុងរាជធានីភ្នំពេញ គ្មានឯកអគ្គរដ្ឋទូត។ 

បច្ចុប្បន្ន ស្ថានទូតអាមេរិក ស្ថិតក្រោមការគ្រង់គ្រងរបស់លោកភារធារី Michael Newbill ដែលត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតស្តីទី៕

អត្ថបទទាក់ទង

Tag:
 Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com