សង្គមអន្តរជាតិ​
អន្តរជាតិ
​នារី​ស្រស់ស្អាត Vlog ម្នាក់ បាត់បង់​អ្នកគាំទ្រ​ក្រោយ​បង្ហាញ​រូប​ពិត​របស់ខ្លួន​ក្នុង​វ័យ​៥៨​ឆ្នាំ​
02, Aug 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​នារី​ជនជាតិ​ចិន​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ថា ម្ចាស់​ក្ស​ត្រី Qiaobiluo ខកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​ច្រឡំ​បង្ហាញ​មុខមាត់​ពិតប្រាកដ​របស់ខ្លួន​ដោយ​ចៃដន្យ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The Paper ។ ក្នុងសង្គម​វីដេអូ Vlog គាត់​ជានា​រី​ស៊ិ​ច​ស៊ី និង​ស្រស់ស្អាត​ម្នាក់ ប៉ុន្តែ​ធាតុពិត​គាត់​មាន​អាយុ​៥៨​ឆ្នាំ​ទៅហើយ​។​

 
Qiaobiluo បាន​ផ្សាយ​ផ្ទាល់​ចេញពី​បណ្តាញ​សង្គម DouYu របស់ខ្លួន ដែលមាន​អ្នកតាមដាន​ប្រមាណ​១៣០ ០០០​នាក់​។ មនុស្ស​ជាច្រើន​ដឹង​មុខ​ពិត​ប្រក​ដ​របស់​នាង ព្រោះ​ដឹងថា រូប​ដែល​ពួកគេ​ឃើញ​កន្លងមក គឺ​ដោយសារ​កម្មវិធី​ប្តូរ​សម្ផស្ស (Filter)​។ 


 
​ម្ចាស់​បណ្តាញ​សង្គម​ដ៏​ល្បីល្បាញ​រូបនោះ បានប្រកាសថា គាត់​នឹង​បង្ហាញ​មុខមាត់​ពិតប្រាកដ ប្រសិនបើ​ទទួលបាន​លុយ​១០០ ០០០​យន់ (១៤៥០០​ដុល្លារ​អាមេរិក​) ពី​អ្នកមើល​។ កាលពី​ថ្ងៃទី​២៥ ខែកក្កដា អ្នកគាំទ្រ​ជាច្រើន​តាមដាន​មើល​ការផ្សាយ​ផ្ទាល់ ហើយ​អ្នកខ្លះ​ថែមទាំង​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​ផងដែរ ប៉ុន្តែ​ចៃដន្យ ស្រាប់តែ និមិត្តរូប​របស់​ពួកគេ លេចមុខ​រូបរាង​ពិត​។​
 
​នោះ​ជា​ស្ត្រី​រាង​ចំណាស់​ម្នាក់​អាយុ​៥៨​ឆ្នាំ​។ ក្រោយ​ឃើញ​មុខ​ពិតប្រាកដ ក្រុម​អ្នកគាំទ្រ​បាន​ព្យាយាម​លុបចោល​ការផ្ញើ​លុយ​របស់ខ្លួន​ទៅកាន់ Qiaobiluo ហើយ​ចំនួន​អ្នកមើល​បាន​ថយចុះ​ជា​លំដាប់​។​
 
​គណនី Weibo របស់​នារី​រូបនោះ ត្រូវ​ព្យូ​រ ប៉ុន្តែ​បណ្តាញ​សង្គម DouYu នៅ​ដំណើរ​ការធម្មតា ជាមួយនឹង​ចំនួន​អ្នក Followers ជាច្រើន​នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ Qiaobiluo ដែលមាន​អ្នកតាមដាន​ភាគច្រើន​ជា​បុរស លែង​សកម្ម​ដូច​មុន​ទៀតហើយ​។​
 
​ករណី​ផ្លាស់ប្តូរ​មុខមាត់​ដោយ​ស្វ័យប្រវត្តិ​នៅតាម​បណ្តាញ​សង្គម បាន​ក្លាយជា​ប្រធាន​នៃ​ការពិភាក្សា​ដ៏​ផុសផុល ជាពិសេស​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្នែក​សម្ផស្ស​ជាច្រើន ដោយ​អ្នកតាមដាន​តែងតែ​រង​ការបោកប្រាស់​ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​ផលិតផល​៕



Tag:
 បណ្តាញ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com