ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ ក្នុង​ខែកក្កដា ធ្លាក់ចុះ​ជិត​២០​ភាគរយ​
03, Aug 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ធ្លាក់ចុះ​ជិត ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

 
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​១ សីហា ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​មាន​ចំនួន ១៤៩,២៦៩​នាក់ ធ្លាក់ចុះ​ជាង ១៩​ភាគរយ រីឯ​ចំណូល​រកបាន ៩,៥៨០,៥៩៨​ដុល្លារ ធ្លាក់ចុះ​ជិត ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​បូកសរុប​តួលេខ​រយៈពេល​៧​ខែ​ដើម ឆ្នាំ​២០១៩​នេះដែរ ដែល​ក្នុងនោះ ភ្ញៀវទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​មាន​ចំនួន ១,៣៩៣,៧១២​នាក់ ធ្លាក់ចុះ​ជាង​៩​ភាគរយ ចំណែក​ចំណូល​រកបាន ៦២,៣១០,១៥៩​នាក់ ធ្លាក់ចុះ​ជាង​១០​ភាគរយ​។​
 
​គ្រឹះស្ថាន​អង្គរ​ក៏បាន​បង្ហាញ​តួលេខ​ប្រាក់ឧបត្ថម្ភ​ដែល​ដក​ចូលក្នុង​មូលនិធិ គន្ធបុប្ផា​នារ​យៈ​៧​ខែ​នេះដែរ ដែល​សរុប​មាន​ចំនួន ២,៧៨៧,៤២៤​ដុល្លារ​៕
 

Tag:
 ចំណូល​អង្គរ​
 ​គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com