លោក ហ៊ុន ម៉ា​នី​៖«​វគ្គ​បំប៉ន​ថ្នាក់​ទី​១២ ជួយ​ជំរុញ​សិស្ស​ឲ្យ​សម្រេច​ក្ដី​សុបិន​របស់​ពួកគេ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
វីដេអូ
លោក ហ៊ុន ម៉ា​នី​៖«​វគ្គ​បំប៉ន​ថ្នាក់​ទី​១២ ជួយ​ជំរុញ​សិស្ស​ឲ្យ​សម្រេច​ក្ដី​សុបិន​របស់​ពួកគេ​»
02, Aug 2019 , 5:28 pm        
រូបភាព
​កំពង់ស្ពឺ៖ រយៈពេល​២-៣​ខែ មុន​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សហភាព​សហព័ន្ធ​យុវ​វ​ជនកម្ពុជា ដែល​ដឹកនាំ​ដោយលោក ហ៊ុន ម៉ា​នី បានរៀបចំ​វគ្គ​បំប៉ន​ត្រៀមប្រឡង​បាក់​ឌុប​ដោយ​ឥតគិតថ្លៃ​នៅ​រាល់​ចុង​សប្ដាហ៍​ដល់​សិស្សានុសិស្ស​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត​។ វគ្គ​បំប៉ន​ត្រៀមប្រឡង​បាក់​ឌុប​នេះ ផ្ដើម​រៀបចំ​ក្នុង​ឆ្នាំ​២០១៤ ស្រប​ពេលដែល​ក្រសួង​អប់រំ ចាប់ផ្ដើម​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ ក៏ដូចជា​ការប្រឡង​បាក់​ឌុប​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា​៖«​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អត្រា​ប្រឡង​ជាប់​របស់​ប្អូនៗ​ទាំង​និទ្ទេស​A និង​និទ្ទេស​B មានការ​កើនឡើង​។ អត្រា​នៃ​ការជាប់​នេះ កើតចេញពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត ក្រោម​ស្មារតី «​អ្នកចេះ គឺជា​ប់​»​។ យើង​សង្ឃឹមថា មួយផ្នែក​ណាមួយ​នៃ​វគ្គ​បំប៉ន​នេះ អាច​ចូលរួមចំណែក​ជួយ​ប្អូនៗ​ឲ្យ​ជោគជ័យ​ក្នុងការ​ប្រឡង​បាក់​ឌុប​»​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដូចតទៅ​៖ 
 

​នេះ​ជា​ឆ្នាំ​ទី​៦ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ត​រៀបចំ​វគ្គ​បំប៉ន​ត្រៀមប្រឡង​បាក់​ឌុប ដល់​សិស្សានុសិស្ស​។ បើតាម​ប្រធាន​ស​.​ស​.​យ​. ក លោក ហ៊ុន ម៉ា​នី ចាប់តាំងពី​ឆ្នាំ​២០១៤​មក ស​.​ស​.​យ​.​ក បានរៀបចំ​វគ្គ​បំប៉ន​នៅ ១៤​រាជធានី​-​ខេត្ត ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ស ស យ ក បានរៀបចំ​មិនតិចជាង​២០​រាជធានី​-​ខេត្ត​នោះទេ​។ 
 
​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក រូបនេះ លើកឡើងថា​៖«​វគ្គ​បំប៉ន​នេះ មិនមែន​រៀបចំ​តែ​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស​.​ស​.​យ​.​ក នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន បាន​វិវត្តន៍​ទៅ​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​»​។ បើតាម​លោក ហ៊ុន ម៉ា​នី ការរៀបចំ​វគ្គ​បំ​ប៉​នេះ គឺ​ចង់ឃើញ​សិស្ស​ថ្នាក់​ទី​១២ ប្រឡង​ជាប់​កាន់តែច្រើន​។​
 
​នៅ​ឆ្នាំ​២០១៨​កន្លងទៅ វគ្គ​បំប៉ន ដែលមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​នេះ មាន​សិស្ស​ចូលរួម​សិក្សា​ជិត​៦​ម៉ឺន​នាក់ និង​មាន​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ចំនួន​៣,៥៩៤​នាក់​។ សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ សីហា​ខាងមុខនេះ ដែលមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន ១១៩,២១៧​នាក់​។ ដំណើរការ​នៃ​ការប្រឡង​នេះ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ២០២​មណ្ឌល ក្នុងនោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៧៥​មណ្ឌល និង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១២៧​មណ្ឌល​៕ 

Tag:
 ហ៊ុន ម៉ា​នី​
  វគ្គ​បំប៉ន​
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com