កីឡាជាតិ
ជាតិ
ចូលរួមសោកស្តាយ! អេ យ៉ានុត ចាញ់ម្ចាស់ខ្សែក្រវាត់បារាំង Souris Manfredi ដោយពិន្ទុ
02, Aug 2019 , 11:37 pm        
រូបភាព
ដោយ:
រិនី អេ យ៉ានុត បានប្រកួតចាញ់កីឡាការិនីបារាំង Souris Manfredi ដោយពិន្ទុ នាការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ World Lethwei Championship នៅយប់ថ្ងៃទី២ ខែសីហានេះ នៅ​ទីក្រុង​ Mandalay ប្រទេស​មីយ៉ាន់ម៉ា។ ជ័យជម្នះនេះ ជួយឲ្យកីឡាការិនីបារាំងរូបនេះ បន្តគ្រងខ្សែក្រវាត់របស់ខ្លួនដដែល។—-

គ្រាន់តែស្នូរជួងទឹកទី១ចាប់ផ្តើមកីឡាការិនីបារាំង Souris Manfredi បានដាក់សម្ពាធយ៉ាងខ្លាំអទៅលើកីឡាការិនី អេ យ៉ានុត តាមរយៈការវាយសង្គ្រប់ដោយប្រើកែង ជង្គង់ និងចាប់ផ្តួលជាច្រើនលើក ខណៈ យ៉ានុត បានត្រឹមវាយការពារ និងដកថយដើម្បីគេចពីការសង្គ្រប់នេះតែប៉ុណ្ណោះ។

នៅក្នុងទឹកទី២ អេ យ៉ានុត បានព្យាយាមប្តូរកណ្តាប់ដៃ តែហាក់គ្មានប្រសិទ្ធិភាព។ ផ្ទុយទៅវិញ នាង ត្រូវបានកីឡាការិនីបារាំងប្រើកណ្តាប់ដៃធ្ងន់ៗវាយទៅផ្ទៃមុខយ៉ាងច្រើនស្ទើរបាត់បង់ការគ្រប់គ្រងម្តងៗ។ យ៉ានុត ក៏រងផ្លែកែង និងជង្គង់ពីការិនីរូបនេះផងដែរ។

នៅក្នុងទឹកទី៣កីឡាការិនី Souris Manfredi នៅតែបន្តដាក់សម្ពាធតាមរយៈការដើរចូលវាយសង្គ្រប់ទៅលើ អេ យ៉ានុត ដែលព្យាយាមវាយទប់ និងប្រើកណ្តាប់ម្តងម្កាលវាយទៅលើគូប្រកួត។ ការសង្គ្រប់របស់ Souris ធ្វើឲ្យ យ៉ានុត ថមថយកម្លាំង ដែលជាឱកាសសម្រាប់រូបនាងក្នុងការប្រើកែង ជង្គង់ និងកណ្តាប់ដៃជាច្រើនមកលើ យ៉ានុត។

ក្រោយចប់ការប្រកួត៣ទឹកពេញអាជ្ញាកណ្តាលបានផ្តល់ជ័យជម្នះជាឯកច្ឆន្ទដល់កីឡាការិនីបារាំង Souris Manfredi ដើម្បីបន្តគ្រងខ្សែក្រវាត់របស់ខ្លួន។ បើមើលពីប្រវត្តិនៃការប្រកួតកីឡាការិនីបារាំងដែលមានវ័យ៣១ឆ្នាំ ធ្លាប់ប្រកួត៣៣លើកឈ្នះ២៧ ស្មើ១និងចាញ់៥ ខណៈកីឡាការិនី អេ យ៉ានុត ដែលមានវ័យ២០ឆ្នាំ ធ្លាប់ឆ្លងកាត់ការប្រកួត១១៨លើក ឈ្នះ៨៨ ស្មើ៨ និងចាញ់២២លើក៕

Tag:
 ប្រដាល់គុនខ្មែរ
  អេ យ៉ានុត
© រក្សាសិទ្ធិដោយ thmeythmey.com