ដឹងថា​ហេតុអ្វី​បានជា ឲ្យ​តែ​ភ្ញាក់​ពី​គេង​មក ធំក្លិន​មាត់​ដែរ​ទេ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ដឹងថា​ហេតុអ្វី​បានជា ឲ្យ​តែ​ភ្ញាក់​ពី​គេង​មក ធំក្លិន​មាត់​ដែរ​ទេ​?
04, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​ក្លិន​មាត់​អ្នក​អាក្រក់​ក្រោយពី​គេង​លក់​ពេញ​មួយ​យប់​ដែរ​ទេ​? មែនហើយ ការដែល​ឆ្លង​កាន់​រយៈពេល ៨​ម៉ោង​ដោយ​មិនបាន​ដុះធ្មេញ​សោះ ពិតជា​ពិបាក​នឹងធ្វើ​ឲ្យ​មាត់​មាន​ក្លិន​ល្អ​ណាស់​។ យោងទៅតាម Sally J. Cram, DDS អ្នកផ្តល់​ព្រឹក្សា​ខាង​សុខភាព​មាត់​ធ្មេញ​របស់ American Dental Association និង​ជា​អ្នកជំនាញ​ខាង​ជំងឺ​រលាក​អញ្ចាញធ្មេញ​ក្នុង​ទីក្រុង វ៉ាស៊ីនតោន ឌី​ស៊ី និយាយថា មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាកា​រៈ​ក្លិន​មាត់​មិនល្អ​នៅពេល​ព្រឹក​។



ហេតុផល​នោះ​គឺថា នៅពេល​គេង មាត់​គឺ​ស្ងួត ហើយ​នៅពេល​មាត់​ស្ងួត វា​នឹង​អំណោយផល​ដល់​បាក់តេរី​ផលិត​ក្លិន​កាន់តែ​អាក្រក់​។ 
 
​បើសិនជា​អ្នក​ដកដង្ហើម​តាម​មាត់ ឬ​គេង​ស្រមុក​នៅពេល​យប់ នោះ​អ្នក​ទំនង​ជាមាន​ក្លិន​យ​ជាង​អ្នក​ដែល​គេង​មិន​ស្រមុក​។ ស្ថិតក្នុង​ស្ថានភាព​ទាំងពីរ​នេះ មាត់​សុទ្ធតែ​ងាយ​នឹង​ស្ងួត​បាន​ទាំងអស់ ហេតុ​ដូច្នេះហើយ​បាក់តេរី​នឹង​ស្រួល​លូតលាស់​។ 
 
​ថ្នាំ​មួយចំនួន​អាចធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ​នៅពេល​យប់ ដូច្នេះ​ក្លិន​មាត់​នឹង​កាន់តែ​ធំក្លិន​អាក្រក់​ថែមទៀត​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ជា​ញឹកញាប់ ជាពិសេស​មនុស្ស​ចាស់​តែម្តង គឺ​ងាយ​នឹងមាន​ក្លិន​មាត់អាក្រក់​នៅពេល​ព្រឹក​ណា​ស់​។ 
 
​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ក៏​នាំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​ដែរ​។ ទឹកសម្បោរ​ដែល​ហូរ​នៅ​ផ្នែក​ខាងក្រោយ​នៃ​បំពង់ក គឺ​ងាយ​នឹង​ក្លាយជា​អាហារ​ដ៏​ឆ្ងាញ់​សម្រាប់​បាក់តេរី​ណាស់​។ បើសិនជា​ការហូរ​ទឹកសម្បោរ​នៅ​បំពង់ក​ទៅជា​មានការ​បង្ក​រោគ នោះ​វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​បាក់តេរី​បង្ក​ជា​ក្លិន​មាត់​ដ៏​អាក្រក់​ណាស់​។ 
 
​ជាមួយគ្នានេះដែរ អ្នក​ជក់បារី​ក៏​ប្រហែល​ជាមាន​ក្លិន​មាត់អាក្រក់​នៅពេល​ព្រឹក​ណា​ស់​ដែរ​។ ការជក់បារី​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ហូរ​ទឹកមាត់​ច្រើន ប៉ុន្តែ​វា​ក៏​បង្កើន​សីតុណ្ហភាព​ក្នុង​មាត់​ដែរ​។ ករណីបែបនេះ​គឺ​ងាយ​នឹង​ជំរុញ​ដល់​បាក់តេរី​ដែល​រស់នៅក្នុង​មាត់​បង្ក​ជា​ក្លិន​មាត់​ណាស់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com