អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Cellcard ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​បំផុត ក្នុងប្រទេស​កម្ពុជា​
03, Aug 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩៖ នៅថ្ងៃនេះ ក្រុមហ៊ុន Cellcard បានប្រកាស​ពី​ការ​ឈ្នះ​ពានរង្វាន់​មួយទៀត​ហើយ គឺជា​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ ពី​ទស្សនា​វ​ដ្តី International Business Magazine​។​
 
​ទស្សនា​វ​ដ្តី​នេះ មាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង​ឌូ​បៃ ហើយ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ទស្សនា​វ​ដ្តី​ដែល​តែងតែ​តាមដាន និង​ផ្សព្វផ្សាយ ពី​ផលិតផល​និង​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក ដែលមាន​ជំនាញ និង​និន្នាការ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​។​
 
​សេចក្តីប្រកាស​ជា​ផ្លូវការ​នេះ ត្រូវបាន​ចុះផ្សាយ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Cellcard ផ្ទាល់ ក្រោយពី​ការដាក់​ពិន្ទុ​ពី​គណៈកម្មការ ក្រុមអ្នកកាសែត អ្នកវិភាគ និង​ថ្នាក់ដឹកនាំ​ក្នុង​ឧស្សាហកម្ម​រយៈពេល​៤​សប្តាហ៍​។ https://intlbm.com/award-winner-2019/  ។ 


 
​ក្រុមហ៊ុន Cellcard គឺជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​៤​ផ្សេងទៀត ដែល​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​ពានរង្វាន់​ដោយ​ទស្សនាវដី្ត រួមមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន Blackwell Global Investment​។​
 
​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard បាន​មានប្រសាសន៍ថា ពានរង្វាន់​នេះ គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​ក្រុមហ៊ុន Cellcard ដែល​បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ឈានមុខ​គេ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិខ្មែរ​។​
 
​លោក​បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន Cellcard ត្រូវបាន​ទទួលស្គាល់​ពី​គ្រប់​ថ្នាក់​តំបន់ និង​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងទៅនេះ​។ មកទល់នឹង​ពេលនេះ ពួកយើង​បានទទួល​ពានរង្វាន់​ចំនួន​១៦​ហើយ បន្ទាប់ពី​ការដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា 4G»​។​
 
​កាលពីដើម​ខែកក្កដា Cellcard បានប្រកាស​ពី​ពានរង្វាន់ Ookla Speedtest ដែល​ក្រុមហ៊ុន បានឈ្នះ​ជា​លើក​ទី​៣ បន្តបន្ទាប់​គ្នា​ក្នុង​ឆ្នាំ​២០១៩​។ ក្រុមហ៊ុន Cellcard ក៏បាន​ជាប់​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​កំពូល​ទាំង​៣០​ប្រចាំឆ្នាំ​២០១៩ ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី Silicon Review Magazine ដែល​នឹងត្រូវ​ប្រកាស​នៅ​ខែ​នេះ​ផងដែរ​៕
 
​អំពី​ទស្សនា​វ​ដ្តី International Business Magazine 
​ទស្សនា​វ​ដ្តី​នេះ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ហើយ​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ប្រកួតប្រជែង​ក្នុង​ពិភពលោក​ទៅលើ​កំណត់ត្រា​ពានរង្វាន់​ផ្នែក​អាជីវកម្ម និង​ហិរញ្ញវត្ថុ​។ ចាប់ផ្តើម​បង្កើត​ឡើងជា​អ្នកជំនាញ និង​អ្នកវិភាគ​ស្រាវជ្រាវ​វ័យក្មេង​ប្រកបដោយ​ភាព​មោះមុត ការតាំង​ចិត្ត​និង​ទេពកោសល្យ​ខ្ពស់ ទស្សនា​វ​ដ្តី​នេះ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​លើ​ទេពកោសល្យ និង​ផ្តល់រ​ង្វាន់​ទៅលើ​ផលិតផល​និង​ម៉ាក​ផ្សេងៗ​គ្នា​ដែល​ពិសេស និង​ប្លែក​ខុសពី​គេ​ជុំវិញ​ពិភពលោក​។ ពានរង្វាន់​របស់​យើង​ពិតជា​អាច​ទុកចិត្តបាន​ទាំងស្រុង និង​ធានា​នូវ​ការពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​កំហុស​នានា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com