ជាតិ
ក្រសួងធនធានទឹក៖កំណាត់ផ្លូវជាតិលេខ៤ អាចប្រឈមនឹងជំនន់ទឹកភ្លៀងពីថ្ងៃទី៣-៦ សីហា រូបពីក្រសួងធនធានទឹក
× ភ្នំពេញ៖ តំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី។ ឥទ្ធិពលដដែលនេះ ក៏នឹងបណ្ដាលឲ្យមានការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែសីហានេះ។
តាមសេចក្ដីជូនដំណឹងដដែល ខ្យល់មូសុងនិរតីនេះ មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ហើយរលកសមុទ្រមានកម្ពស់ពី ១-២ ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈទុកជាមុន ពិសេសប្រជានេសាទ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកម្សាន្តតាមតំបន់ឆ្នេរ និងកម្សាន្តតាមកោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com