ជាតិ
សង្គមជាតិ
និស្សិត​១០​ប្រទេស កំពុង​ជួបជុំគ្នា​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​​បញ្ហា​បរិស្ថាន​ធម្មជាតិ វប្បធម៌​…
03, Aug 2019 , 8:59 pm        
រូបភាព
មេដឹកនាំ​តំណាង​ឲ្យ​ប្រទេស​ទាំង​១០ ដែល​ឡើង​មក​ចែក​រំលែកបទពិសោធន៍លើ​បញ្ហាបរិស្ថាន ដោយលើកយកពាក្យ សន្តិភាព សម្រាប់​ឲ្យបរិស្ថានល្អប្រសើរ
មេដឹកនាំ​តំណាង​ឲ្យ​ប្រទេស​ទាំង​១០ ដែល​ឡើង​មក​ចែក​រំលែកបទពិសោធន៍លើ​បញ្ហាបរិស្ថាន ដោយលើកយកពាក្យ សន្តិភាព សម្រាប់​ឲ្យបរិស្ថានល្អប្រសើរ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​មួយ​ស្តីពី​«​បរិស្ថាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​គុណ​តម្លៃ​» ដែលជា​ផ្នែក​មួយ​សម្រាប់​ជំរុញ​ឲ្យ​យុវជន​ស្រឡាញ់ និង​ការពារ​បរិស្ថាន​។ វេទិកា​នេះ មានការ​ចូលរួម​ពី​និស្សិត​សាកលវិទ្យាល័យ​នានា នៃ​បណ្តា​ប្រទេស​ចំនួន ១០ ដូចជា វៀតណាម ថៃ ហ្វីលីពីន ចិន មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី កូរ៉េ ជប៉ុន ម៉ាឡេស៊ី រួមទាំង​កម្ពុជា​ផង​។


 
​វេទិកា​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៦ ខែសីហា នៅ​ភ្នំពេញ និង​សៀមរាប ដើម្បី​ឲ្យ​និស្សិត​ទាំង​១០​ប្រទេស អាច​ចែករំលែក​ពី​ពិធី​ថែទាំ និង​ការពារ​បរិស្ថាន និង​លើកឡើង​ពី​កង្វល់ និង​ចំណុច​ខ្វះខាត​ចំពោះ​ការការពារ​បរិស្ថាន ដើម្បី​កែប្រែ​ឲ្យ​បរិស្ថាន​របស់​ប្រទេស​ខ្លួន​មាន​ភាពល្អប្រសើរ​ដែល​ប្រកបដោយ​ពណ៌​បៃតង និង​ការលូតលាស់​។​


និស្សិតទាំង​១០​ប្រទេសកំពុង​មាន​វត្តមាន​នៅ​កម្ពុជា​សម្រាប់​ពិភាក្សា​លើប្រធានបទ ​បរិស្ថានធម្មជាតិ ប្រវត្តិសាស្ត្រ និងគុណតម្លៃ
 
នៅក្នុង​វេទិកា​នោះ​មាន​មេដឹកនាំ​តំណាង​ប្រទេស​រៀងៗ​ខ្លួន មក​ចែករំលែក​ពី​ស្ថានភាព​បរិស្ថាន​ក្នុងប្រទេស​នីមួយៗ ដើម្បី​បានជា​សារ​មួយ​សម្រាប់​ផ្សាយ​ភាយ​ឲ្យ​យុវជន​ចូលរួម​ស្រឡាញ់ និង​ខ្វា​យ​ខ្វា​ល់ពី​បញ្ហា​បរិស្ថាន​។ 
 
​លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​អញ្ជើញ​បើក​វេទិកា​នេះ កាលពី​ថ្ងៃទី​២ សីហា បាន​បញ្ជាក់ថា វេទិកា​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បណ្តុះ​ស្មារតី​យុវជន​ជំនាន់​ក្រោយ ឲ្យ​គិតគូរ​ពី​បរិស្ថាន​។ រដ្ឋលេខាធិការ​ក្រសួង​អប់រំ ក៏បាន​កត់សម្គាល់​ផងដែរ​ថា យុវជន​បច្ចុប្បន្ន ហាក់​បង្ហាញ​ការយកចិត្តទុកដាក់ និង​កាន់តែ​ស្រឡាញ់ បរិស្ថាន​និង​គាំពារ​បរិស្ថាន​ច្រើនជាង​មុន ហើយ​លោក​ជឿជាក់ថា​ទៅ​ថ្ងៃ​អនាគត បរិស្ថាន​នឹង​ល្អប្រសើរ​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ៣ ខែសីហា​នេះ កម្ពុជា ដែលជា​ម្ចាស់ផ្ទះ ក៏​កំពុង​សម្របសម្រួល​ក្រុម ន៍​និស្សិត​ទាំង​១០​ប្រទេស​នេះ ទៅ​ទស្សនកិច្ច​នៅក្នុង​ខេត្តសៀមរាប ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​, សំណង់​ប្រាសាទអង្គរវត្ត​ដ៏​អស្ចារ្យ និង​រួមគ្នា​ដាំ​កូនឈើ​ផងដែរ​៕   

Tag:
 ​និស្សិត​
 ​អាស៊ាន​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com