កំណាព្យ
ជាតិ
រួមគ្នា​លើកកម្ពស់​ភាសាជាតិ​!
04, Aug 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ នាគ​កៀវ​ក្រវ៉ាត់​
 
-​ដំណែល​ដំណាល​ដាល​ដិតដាម​ ​ដាម​ដិត​ស្ថិត​ស្នាម​តាម​ជាប់​ខ្មែរ​
​ខ្មែរ​ជាប់​ឈាមជ័រ​ជុំ​រួម​ថែ​       ​  ថែ​រួម​រួប​ខ្មែរ​ថែ​កេរ​តា​។​
 
-​តា​កេរ​ក្រាស់ក្រៃ​ច្នៃ​ដាប់​ឆ្លាក់​        ​ ឆ្លាក់​ដាប់​ចាប់​ដាក់​ទាំង​ប្រាង្គ​ប្រា​
​ប្រា​ប្រាង្គ​អក្សរ​លើ​ថ្ម​ចារ​ ​        ចារ​ថ្ម​ប្រាប់ថា​ខ្មែរ​មាន​ជាក់​។​
 
-​ជាក់​មាន​អក្សរ​ត​យូរលង់​ ​លង់​យូរ​លៃ​គង់​ខ្មែរ​ស្ម័គ្រ​រក្ស​
​រក្ស​ស្ម័គ្រ​មាន​ស្មេរ​ចារ​ជាញ​ជាក់​ ​        ជាក់​ជាញ​ទាញ​ទាក់​តាំង​តាក់តែង​។​
 
-​តែង​តាក់​ល្បះ​ឃ្លា​ជា​កាព្យ​ឃ្លោង​ ​ឃ្លោង​កាព្យ​ខាប​យោង​យកចិត្ត​ស្តែង​
​ស្តែង​ចិត្ត​គិត​ស្តាយ​ខ្លាច​បាត់​ឯង​ ​ឯង​បាត់​អត់​បែង​បង់​អ្នក​ថែ​។​
 
-​ថែ​អ្នកនាង​អើយ​ជំរុញ​ថែម​ ​ថែម​រុញ​ក​កែម​ភាសា​ខ្មែរ​
​ខ្មែរ​សា​សើរើ​រើស​រៀបរៀង​ប្រែ​         ​ប្រែ​រៀងរាយ​ខ្មែរ​ថែ​ថែម​ទ្វេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com