ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់បារម្ភ! ព្យាបាលការរលាកភ្នែកឆាប់រហ័ស ជាមួយរូបមន្តបែបធម្មជាតិងាយៗ
× ការរលាកភ្នែកធម្មតា ឬឈឺភ្នែកកម្រិតស្រាលអាចកើតមានឡើងដោយសារកត្តាផ្សេងៗជាច្រើនដែលនាំឲ្យមានអាការៈឡើងក្រហម ឈឺ រមាស់ ហើយងាយនឹងហូរទឹកភ្នែក។
ទោះជាយ៉ាងណាកុំបារម្ភក៏ព្រោះបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីបំបាត់អាការៈរលាកភ្នែកយ៉ាងឆាប់រហ័ស ៖
១. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ដំឡូងបារាំងជាបន្ទះៗ រួចដាក់ចូលក្នុងទូរទឹកកកសម្រាប់រយៈពេល ២ ម៉ោង។ បន្ទាប់មកសឹមយកដំឡូងបារាំង ២ បន្ទះចេញនិងដាក់ស្អំលើត្របកភ្នែកសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដង
ក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការរលាក។
២. ផ្លែប៉ោម
អ្វីដែលអ្នកត្រូវ គឺគ្រាន់តែចិតសំបកប៉ោមចេញ រួចហាន់ជាបន្ទះៗ ហើយចាប់ផ្ដើមកិនឲ្យម៉ដ្ឋ។បន្ទាប់មកលាបល្បាយផ្លែប៉ោមលើត្របកភ្នែកទាំងសងខាង និងប្រើប្រាស់បន្ទះសំឡីបិតពីលើ។ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមជូតចេញហើយលាងសម្អាតជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៣. ប្រទាលកន្ទុយក្រពើ
លាយសាច់ប្រទាលកន្ទុយក្រពើស្រស់ចំនួន ១ ស្លាបព្រាកាហ្វេជាមួយទឹកត្រជាក់ ២ ស្លាបព្រាបាយ។ប្រើប្រាស់សំឡីជ្រលក់ចូលក្នុងទឹកល្បាយ រួចយកមកស្អំលើត្របកភ្នែកសម្រាប់រយៈពេល ១០ នាទី។ អនុវត្ត ២ ដងក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ
www.health.com.kh© រក្សាសិទ្ធិដោយ thmeythmey.com