ជាតិ
សង្គមជាតិ
ក្រសួង ប្រាប់​ឲ្យ​អាជីវករ​លក់​តែ​សាច់ជ្រូក​ណា​ដែលមាន​អូស​ត្រា​បញ្ជាក់​វិញ្ញាបនបត្រ​អនាម័យ​សត្វ​
04, Aug 2019 , 3:19 pm        
រូបភាព
សាច់ជ្រូកដែល​មាន​ការ​អូសត្រាបញ្ជាក់វិញ្ញាបនបត្រអនាម័យសត្វ ដែលធានា​ថាគ្មាន​ជំងឺ​ រូបភាពពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
សាច់ជ្រូកដែល​មាន​ការ​អូសត្រាបញ្ជាក់វិញ្ញាបនបត្រអនាម័យសត្វ ដែលធានា​ថាគ្មាន​ជំងឺ​ រូបភាពពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ធានាបាន​នូវ​សាច់ជ្រូក​ដែល​មិនមាន​ជំងឺ ក្រ​សូង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចាត់វិធានការ​ត្រួតពិនិត្យ និង​បញ្ជាក់​វិញ្ញាបនបត្រ​អនាម័យ​លើ​សត្វ​គ្រប់​ប្រភេទ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​គ្រប់​ទីកន្លែង​ឲ្យ​បានច្បាស់លាស់​តាម​និ​តី​វិធី និង​វិធាន​បច្ចេកទេស​។ នេះ​បើតាម​សេចក្តីប្រកាស​ដែល​ចេញផ្សាយ​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៣០ ខែកក្កដា​។​


 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជា​ឲ្យ​អា​ជីករ​ត្រូវតែ​លក់​សាច់ជ្រូក​ណា​ដែល​បាន​ពិនិត្យ​គុណភាព​ច្បាស់លាស់ និង​អូស​ត្រា​លើ​ផ្ទាំង​សាច់ ដែល​ធានាថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា ដើម្បី​បញ្ជាក់​អនាម័យ​សាច់​ដែលមាន​គុណភាព និង​សុវត្ថិភាព ក្រ​សូង​នឹង​ពង្រឹង​ការត្រួតពិនិត្យ​សាច់សត្វ និង​ពង្រឹង​ការយកចិត្តទុកដាក់​លើ​ការឃ្លាំមើល កុំ​ឲ្យ​មានការ​លួច​នាំយក​សាច់ជ្រូក​ខុសច្បាប់​។ 
 
​ទន្ទឹមគ្នា​នេះដែរ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឲ្យ​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​នឹង​រឿង​ការទប់ស្កាត់​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ឃាត់ទុក និង​បំផ្លាញចោល សាច់ជ្រូក​ដែល​នាំចូល​ខុសច្បាប់​។ 
​បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ទប់ស្កាត់​អស់ហើយ​នៅ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល ដែល​បណ្តាល​ឲ្យ​ជាប់​ជ្រូក​ប្រមាណ​២៧០០​ក្បាល​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​បង្ក​ជា​បញ្ហា​ដល់​មនុស្ស​ទេ តែ​ធ្វើ​ឲ្យ​ជ្រូក​ងាប់​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៕ 
 

Tag:
 ​ក្រសួងកសិកម្ម​
  វិញ្ញាបនបត្រ​
 ​អនាម័យ​
 ​សត្វ​
 ​វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com