ជាតិ
សង្គមជាតិ
អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​នៅ​ប្រទេស​ម៉ា​រ៉ុ​ក សម្រាប់​និស្សិត​កម្ពុជា
04, Aug 2019 , 4:39 pm        
រូបភាព
រូបភាព និស្សិតដែលសិក្សានៅ​តាម​គ្រឹះស្ថាន​សិក្សានានានៅព្រះរាជាណាចក្រម៉ារ៉ុក
រូបភាព និស្សិតដែលសិក្សានៅ​តាម​គ្រឹះស្ថាន​សិក្សានានានៅព្រះរាជាណាចក្រម៉ារ៉ុក
ដោយ:
​ភ្នំពេញ​៖ នៅតាម​គ្រឹះស្ថានសិក្សា​នានា​នៅ​ប្រទេស ម៉ា​រ៉ុ​ក (Morocco) នឹង​ផ្តល់​អាហារូបករណ៍​សិក្សា​ផ្នែក​សេដ្ឋកិច្ច បច្ចេកទេស និង​វិទ្យាសាស្ត្រ សម្រាប់​និស្សិត​កម្ពុជា ក្នុង​ឆ្នាំ​២០១៩-២០២០​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។


 
​អាហារូបករណ៍​នេះ នឹង​ផ្តល់ជូន​ដល់​និស្សិត​៥​កន្លែង ទៅ​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​នានា នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ដើម្បី​ទ​ទូល​បាន​អាហារូបករណ៍ និស្សិត​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន ដូចជា មានចំណេះដឹង​ផ្នែក​ភាសា​បារាំង​ជ្រៅជ្រះ និង​ត្រូវមាន​អាយុ ចាប់ពី​១៩ ទៅ​២៣​ឆ្នាំ​។ សម្រាប់​និស្សិត​ដែល​មិនទាន់​ចេះ​ភាសា​បារាំង ក៏មាន​ឱកាស​ទទួលបាន​អាហារូបករណ៍​ផងដែរ ប៉ុន្តែ​ត្រូវ​រៀន​នៅ​មជ្ឈមណ្ឌល​ភាសាបរទេស​នៅ​ទីក្រុង​រ៉ា​បា ប្រទេស​ម៉ា​រ៉ុ​ក​ជាមុនសិន​។ 
 
​និស្សិត​ដែលមាន​បំណង​សិក្សា​ផ្នែក​សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​ប្រទេស​ម៉ា​រ៉ុ​ក អាចមក​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ​៨០ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម​។ សម្រាប់​ព័ត៌មាន​បន្ថែម និស្សិត​អាច​ចូលទៅ​កាន់​គេហទំព័រ http://www.amci.ma/៕ 
 

Tag:
 អាហារូបករណ៍​
 ​និស្សិត​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com