ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គការ​គាំពារ​កុមារ​ខ្មែរ​បង្កើត​គម្រោង​ពិ​ដាន ដើម្បី​អភិរក្ស​តម្បាញ​ខ្មែរ​
04, Aug 2019 , 5:19 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​គាំពារ​កុមារ​ខ្មែរ បាន​បង្កើត​គម្រោង​ពិ​ដាន ដើម្បី​រួមចំណែក​អភិរក្ស​មុខរបរ​តម្បាញ​ខ្មែរ​។ មូល​ហេតុដែល​អង្គការ​គាំពារ​កុមារ បង្កើត​គម្រោង​នេះ​ឡើង ក្រោយពី​មើលឃើញថា ទេពកោសល្យ​សិល្បៈ ដែល​យក​សរសៃសូត្រ​ទៅ​ត្បាញ​ជា​រូប​ផ្សេងៗ ជាពិសេស​ត្បាញ​ពី​រឿង​ពុទ្ធប្រវត្តិ​មួយ​នេះ ស្ទើរតែ​បាត់​រូបរាង​ពី​កម្ពុជា​ទៅហើយ​។​


 
​តាមពិតទៅ​អង្គការ​គាំពារ​កុមារ​ខ្មែរ មាន​គម្រោង​ស្នូល​របស់ខ្លួន គឺ​ផ្ដល់​ការអប់រំ​ដល់​កុមារ​តូច​។ មានន័យថា អង្គការ​ទទួលយក​កុមារ​ពី​អាយុ​៣​ឆ្នាំ ទៅ​អាយុ​ក្រោម​៦​ឆ្នាំ មក​អប់រំ​ផង និង​ថែទាំ​ផង រយៈពេល​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​ដោយ​មើលឃើញថា មុខរបរ​តម្បាញ​ខ្មែរ ជាពិសេស​តម្បាញ​ពិ​ដាន កំពុងធ្វើដំណើរ​ទៅរក​ការបាត់បង់ ព្រោះតែ​មិនមាន​អ្នក​បន្តវេន ព្រមទាំង​មិនមាន​អ្នក​ស្គាល់​ច្រើន​ផង ទើប​អង្គការ​គាំពារ​កុមារ​ខ្មែរ បង្កើត​គម្រោង​ពិ​ដាន​ឡើង​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​-​អ្នកនាង ស្ដាប់​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ចាន់ ស្រី នាយិកា​អង្គការ​គាំពារ​កុមារ​ខ្មែរ​ខាងក្រោម​នេះ​៖



 
​គម្រោង​នេះ​បាន​ក្លាយជា​ផ្នែក​មួយ​នាំ​ខ្មែរ​មួយចំនួន ព្រមទាំង​បរទេស​ផង​ឱ្យ​ស្គាល់​ពិ​ដាន​ខ្មែរ​ជាថ្មី ក្រោយ​សម័យ​សង្គ្រាម​។ គម្រោង​ពិ​ដាន ក៏បាន​ជួយ​ដល់​មាតាបិតា​សិស្ស ឱ្យមាន​លទ្ធភាព​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​ផងដែរ​។ មិន​ត្រឹមតែ​ពិ​ដាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្រមា និង​សំពត់​ហូល ក៏​អង្គការ​នេះ ទទួល​រក​ទីផ្សារ​ឱ្យ​ស្ត្រី​អ្នក​តម្បាញ​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ទីផ្សារ​សម្រាប់​ពិ​ដាន​ខ្មែរ នៅពេល​បច្ចុប្បន្ន ពិតជា​ចង្អៀត ស្ទើរតែ​ថប់ដង្ហើម​ស្លាប់​ទៅហើយ​៕

អង្គការ​គាំ​ពារ​កុមារខ្មែរ


អង្គការ​គាំ​ពារ​កុមារខ្មែរ


Tag:
 ពិ​ដាន​
  ចាន់ ស្រី​
  ហូល​
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com