អត្ថបទពាណិជ្ជកម្ម
រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប Lamborghini Huracán EVO ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ លើកដំបូង​បង្អស់​នៅ​កម្ពុជា​
04, Aug 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ ៖ រថយន្ត​ស្វ័យ​ត Lamborghini រួមគ្នា​ជាមួយ​ក្រុមហ៊ុន HGB ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ រថយន្ត  Lamborghini នៅ​កម្ពុជា បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ Lamborghini Huracán EVO នៅថ្ងៃនេះ នៅ​សណ្ឋាគារ​សូ​ហ្វី​ថេ​ល ភ្នំពេញ​។ វា​ជា​ប្រភេទ​រថយន្ត​ស្ព័​រ ទំនើប​សម័យថ្មី V10 ព្រោះតែ​សមត្ថភាព និង​លក្ខណៈសម្បត្តិ​របស់ Huracán    ព្រមទាំង​កិច្ចសហការ​នៃ​ការគ្រប់គ្រង​ថាមវន្ត​យានយន្ត ជំនាន់​ថ្មី និង​ថាមវន្ត​យានយន្ត​។​
 
​លក្ខណៈពិសេស​របស់ Huracán EVO គឺ​ម៉ាស៊ីន Lamborghini V10 ចំណុះ​៥.២​លីត្រ ដែល​ត្រូវបាន​វិវត្តន៍ ដើម្បី​ផលិត​នូវ​ផលិតផល​ដែលមាន​ថាមពល​ខ្ពស់ សំឡេង​មាន​អានុភាព ជាមួយនឹង​ឧបករណ៍ ដែល​គ្រប់គ្រង​ការហូរ​ចេញចូល​ហ្គាស​ដ៏​ស្រាល និង​រឹងមាំ ព្រមទាំង​ប្រព័ន្ធ​កាត់បន្ថយ​សំឡេង​នឿយហត់​ទៀតផង​។​
 
​គោលដៅ​របស់ Huracán EVO ត្រូវបាន​បង្ហាញឡើង តាមរយៈ​ការ​រចនា​ម៉ូត​ផ្ទាល់​តែម្តង ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រព័ន្ធ​កាត់បន្ថយ​សំឡេង​នឿយហត់ ជាមួយនឹង​បច្ចេកវិទ្យា ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​ការកើនឡើង នូវ​សមត្ថភាព​ថាមពល និង​ថាមវន្ត​។​


 
​លោក Sharad Agarwal ដែលជា​ប្រធាន​នៃ Lamborghini នៅ​ប្រទេស​ឥណ្ឌា និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ បាន​ឲ្យ​ដឹងថា​៖«Huracán EVO បានបង្ហាញ​ឲ្យ​ឃើញច្បាស់ នូវ​និយមន័យ​នៃ​ការវិវត្ត ដោយសារ​យើង​ឃើញថា វា​បាន​វិ​វត្ត​ទៅមុខ​មួយ​ជំហាន ក្នុង​បរិបទ​កំណត់​ជាថ្មី នូវ​ផ្នែក​នីមួយៗ​នៃ​ប៉ារ៉ាម៉ែត្រ​។ Huracán EVO ផ្តល់ជូន​លក្ខណៈពិសេសៗ​បំផុត ដែល​បាន​ទាញយក​អារម្មណ៍​ម្ចាស់​រថយន្ត Lamborghini ហើយ​បាន​បង្កើន​នូវ​ភាព​ភ្ញាក់ផ្អើល​នៅ​កម្ពុជា​។ វា​ពិតជា​ងាយស្រួល​បើកបរ ហើយ​ផ្តល់​ឲ្យ​លោកអ្នក នូវ​បទពិសោធន៍​បើកបរ ដែល​ពោរពេញ​ដោយ​ភាពរហ័សរហួន មិន​ថា​នៅក្នុង​កាលៈទេសៈ និង​ទីកន្លែង​ណាក៏ដោយ​។ ដោយហេតុថា​អតិថិជន​មានការ​រំពឹងទុក​កាន់តែ​ខ្ពស់ ទៅលើ​ប្រភេទ​ឡាន​ទំនើប​នៅ​កម្ពុជា Huracán EVO នឹង​រួមចំណែក ជួយ​បង្កើត​រថយន្ត​ទំនើប​ឲ្យ​កាន់តែ​ច្រើនឡើង ដើម្បី​តម្រូវការ​ដ៏​ក្លៀវក្លា​នៅក្នុង​ប្រទេស​»​។​
 
​ការវិវត្ត​នៃ​បច្ចេកវិទ្យា​បង្កើន​អារម្មណ៍​បើកបរ​
 
​ម៉ាស៊ីន​របស់ Huracán EVO មាន​ថាមពល​៤០​សេះ (៤៧០​គីឡូវ៉ាត់​) ៨០០០rpm ជាមួយ​កម្លាំង​បង្វិល​ជុំ ៦០០Nm ត្រូវបាន​បញ្ជូន​នៅ ៦៥០០rpm​។ Huracán EVO មាន​ទម្ងន់ ១,៤២២​គីឡូក្រាម ដែលមាន​ភាព​សមាមាត្រ រវាង​ទម្ងន់ និង​ថាមពល គឺ ២.២២ គីឡូក្រាម​/​សេះ បង្កើនល្បឿន​ពី ០ ទៅ​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ត្រឹម​២.៩ វិនាទី និង​ពី ០ ទៅ​២០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ត្រឹម​៩​វិនាទី​ប៉ុណ្ណោះ​។  អ្នក​អាច​ចាប់​ហ្វ្រាំង​បាន​ពី ១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ទៅ​០ ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ ៣១.៩ ម៉ែត្រ ជាមួយនឹង​ល្បឿន​លឿន​បំផុត ដែល​លើសពី ៣២៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​
 
​ក្រុមហ៊ុន​Lamborghini Dinamica Veicolo Integrata (LDVI)
 
Huracán   EVO មាន​ផ្តល់ជូន​នូវ​ចង្កូត Lamborghini និង​ប្រព័ន្ធ​វ៉ិ​ច​ទ័​រ កម្លាំង​បង្វិល​ជុំ ដែល​ធ្វើ​ការលើក​ង់​បួន​។ នៅ​ចំ​ចំណុចកណ្តាល​រថយន្ត មាន​លក្ខណៈពិសេស គឺ CPU ដែល​គ្រប់គ្រង​គ្រប់​សកម្មភាព​ថាមវន្ត​របស់​រថយន្ត​យ៉ាង​ពេញទំហឹង ជាមួយ​ប្រព័ន្ធ​ថាមវន្ត ដែល​ត្រូវបាន​ដំឡើង​ក្នុងករណី​មានការ​ប្រែប្រួល នាពេលខាងមុខ ក៏ដូចជា​សម្រាប់​តម្រូវ​ការ​របស់​អ្នកបើកបរ​គ្រប់រូប​ផងដែរ​។ ទាំងនេះ ជា​ភ័ស្តុតាង​បង្ហាញ​ពី​ថាមវន្ត នៃ​ការបើកបរ​ដ៏​ឥតខ្ចោះ​។​
 
Lamborghini Piattaforma Inerziale (LPI) ជា​ឈុត​ឧបករណ៍​បង្កើនល្បឿន ហើយ​ឧបករណ៍​ចាប់​សញ្ញា ត្រូវបាន​បំពាក់​នៅ​កណ្តាល​ទំនាញ​របស់​រថយន្ត និង​បាន​វិ​វត្ត​ទៅជា​ទម្រង់​២.០​។ ជាមួយនឹង​គុណភាព​ថ្មី​នេះ វា​តាមដាន និង​ត្រួតពិនិត្យ​គ្រប់ពេលវេលា នូវ​សកម្មភាព​ថាមវន្ត នៃ​យានយន្ត​។ បង្កើនល្បឿន​ទាំង​ខ្សែបណ្តោយ និង​ទទឹង ព្រមទាំង​ការផ្លាស់​ទី​គ្រប់​រូបភាព​។ ចំពោះ​ប្រតិកម្ម​ទៅនឹង​ម៉ាញ៉េ​តិច វា​បានធ្វើ​បច្ចុប្បន្នភាព ទៅជា​ទម្រង់​២.០​ហើយ បាន​សម្រប​ជារឿយៗ​ទៅតាម​ផលិតផល​ពី LPI ។ ឧបករណ៍​ទំនាញ​ថ្មី និង​ទំនើប ជាមួយនឹង​ចង្កូត​យានយន្ត​ទាន់សម័យ និង​វ៉ិ​ច​ទ័​រ​កម្លាំង​បង្វិល​ជុំ​ទាំងនេះ ជួយ​ឲ្យ​កម្លាំង​ទំនាញ ឲ្យ​មក​ប្រមូលផ្តុំ​តែ​នៅលើ​ចង្កូត តាម​អ្វីដែល​ចង់បាន​។ 
 
​ការអភិវឌ្ឍ​លើ​ផ្នែក​ថាមវន្ត​បើកបរ (LDS) ធ្វើ​ឲ្យ​រថយន្ត​អាច​បត់បែន​បាន​ងាយស្រួល និង​រហ័សរហួន​ជាង​មុន ជាពិសេស​នៅ​ផ្លូវ​កាច់ជ្រុង ដែល​ត្រូវការ​ឲ្យ​មាន​មុំ​បត់​ទាប​បំផុត ហើយ​វា​ធ្វើការ​រួមគ្នា ជាមួយ​ចង្កូត​កង់​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ នូវ​ភាព​ឆ្លាត​វៃ ក្នុងការ​បត់បែន នៅពេលដែល​រថយន្ត​បើក​ក្នុង​ល្បឿន​យឺត និង​ធ្វើ​ឲ្យ​មាន​ស្ថិរ​ភាពជា​អតិបរមា នៅពេលដែល​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន នាពេល​កាច់ជ្រុង និង​ធ្វើ​ឲ្យ​ប្រាកដថា ហ្វ្រាំង​ស៊ី​ល្អ ជាពិសេស​ក្នុងពេល​មាន​អាសន្ន​។​
 
​កត្តា​រួមផ្សំ​បញ្ចូល​គ្នា​ដែ ល​មាន​លក្ខណៈ​លេចធ្លោ​ទាំងអស់នេះ  ជា​សមិទ្ធផល​ថ្មី របស់ Lamborghini LDVI  ក្នុង​បំណង​បង្កើត​រថយន្ត​ទំនើប និង​អាច​បត់បែន​បាន​យ៉ាង​រហ័សរហួន មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ Huracán EVO មាន​សមត្ថភាព​បង្ហាញ​ទិន្នន័យ​ភ្លាមៗ ហើយ​ពិសេស​បំផុត ត្រង់​អាច​ដឹង​ពី​គោលបំណង​របស់​អ្នកបើក​បរបាន ដោយសារ​ការ​កាច់ចង្កូត​ហ្វ្រាំង និង​ការជាន់​ឈ្នាន់​បង្កើន ឬ​បន្ថយល្បឿន​ប្រអប់លេខ និង​របៀប​បើកបរ ដែល​ដឹងបាន តាមរយៈ​ការគ្រប់គ្រង ANIMA៖STRADA, SPORT ឬ CORSA ។​
 
​លក្ខ​ណ្ឌ​ខាងក្រៅ​ផ្សេងៗ​ទៀត​ត្រូវ​បានកំណត់ តាមរយៈ​ការតាមដាន​សកម្មភាព​និង​ស្ថានភាព​នៃ​ការ​កាច់ចង្កូត​។ ព័ត៌មាន​ទាំងអស់នេះ ត្រូវបាន​វិភាគ និង​ដំណើរការ​ដោយ LDVI ដែល​ប្រែ​សម្រួល​ពួកវា ទៅជា​ឧបករណ៍​សម្រាប់​ប្រព័ន្ធ​ថាមវន្ត​យានយន្ត​។ សញ្ញា​បង្ហាញ​អ្វីដែល​នៅលើ​ផ្លូវ ឬ​នៅ​ជិត​រថយន្ត «feed forward logic»​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រព័ន្ធគ្រប់គ្រង​ថាមវន្ត​យានយន្ត ដែល​មានន័យថា ពេលនោះ​រថយន្ត​មិន​ត្រឹមតែ​បញ្ចេញ​សកម្មភាព​អ្វី​នោះទេ ប៉ុន្តែ​បាន​ជួយ​រៀបចំ​របៀប​បើកបរ​សម្រាប់​ផ្លូវ​ខាងមុខ​។​
 
​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​បែប STRADA Huracán EVO មាន​ភាពបត់បែន​ខ្ពស់ និង​មាន​មុខងារ​ធ្វើ​ឲ្យ​អ្នកបើកបរ កាន់​តែមាន​អារម្មណ៍​រីករាយ ជាមួយនឹង​ការបើកបរ​។ ក្នុង​បរិបទ​កីឡា​វិញ វា​មាន​មុខងារ​ម្យ៉ាង ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ និង​រំភើប​។ ចំណែកឯ​ប្រព័ន្ធគ្រប់គ្រង​បែប​CORSAHuracánEVO មាន​ភាព​សកម្ម និង​បង្កើន​ក្តីរំភើប ដល់​អ្នកបើកបរ ជាពិសេស នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ និង​រន្ធត់ ដូចជា​ពេល​ប្រណាំង​រថយន្ត​ជាដើម​។​
 
​ការ​រចនា - ឧត្តមភាព​ថាមវន្ត​
 
​ការ​រចនា​ដ៏​ប្លែក កំណត់​ពី​ឧត្តមភាព​ថាមវន្ត និង​ការអភិវឌ្ឍ​លើ​ផ្នែក​ថាមវន្ត​បើកបរ​របស់ Huracán EVO​។ កាង​មុខ​ថ្មី ផ្តល់ឱ្យ​រថយន្ត​មាន​រាង​ទាប និង​ភាពជឿជាក់ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ គឺ​គម្រប​ខាងមុខ រួម​នឹង​ស្លាប​ធានា​នូវ​ប្រសិទ្ធភាព​ថាមវន្ត​។ ការ​ស្រូបខ្យល់​បាន​ច្រើនជាង​មុន ក្នុង​រូបរាង Ypsilon ជាការ​រចនា ពិសេស​របស់ Lamborghini​។​
 
​ពី​ជំ​ហៀ​ងរ​បស់ Huracán EVO បង្ហាញ​ពី​បង្អួច​រាង​ឆកោន របស់ Lamborghini ជាមួយនឹង​កង់​រចនា​ស្រូបខ្យល់​ថ្មី​។​
 
​ថាមពល​និង​ថាមវន្ត​នៃ Huracán EVO ភាគច្រើន​ស្ថិតនៅ​ផ្នែក​ខាងក្រោយ នៃ​រថយន្ត​។​ដោយសារ​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ ប្រព័ន្ធ​កាត់បន្ថយ​ភាព​ហត់នឿយ ត្រូវបាន​បំពាក់​នៅ​កាង​មុខ របស់​រថយន្ត​។ រន្ធ​ដែល​នៅ​ផ្នែក​ខាងលើ​នៃ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត ផ្តល់​លំហូរ​ខ្យល់​ល្អប្រសើរ​ជាង​មុន បញ្ជាក់​យ៉ាងច្បាស់ ពី​សមត្ថភាព​ថាមវន្ត​របស់​រថយន្ត​។​
 
​សមត្ថភាព​ថាមវន្ត​របស់ Huracán EVO បន្ត​ជាមួយនឹង​ផ្នែក​ក្រោម ដែល​ត្រូវបាន​គេ​អភិវឌ្ឍ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមវន្ត ៖​ការ​រចនា​ថាមវន្ត​រួមគ្នា​ថ្មី​របស់  Huracán EVO ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រសិទ្ធភាព​ថាមវន្ត​ជាង​មុន​ប្រាំ​ដង ធៀប​នឹង Huracán ជំនាន់​ដំបូង​។​
 
​ចំណុច​ត​ភ្ជាប់​
 
​ថាច់​ស្គ្រី​ន HMI​ទំ ហំ ៨.៤ នៅលើ​ប៊ូ​តុង Start ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់ដៃ​អ្នកបើកបរ ក្នុងការ​បើកបរ​។ សម្ភារ​បរិក្ខា​ក្នុង​រថយន្ត រួមមាន​កៅអី សីតុណ្ហភាព និង​ប្រព័ន្ធ LDVI ហើយ​ក៏មាន​បំពាក់​នូវ​ព័ត៌មាន និង​ការកម្សាន្ត​ដូចជា Apple CarPlay ដែល​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បញ្ជារ​ដោយ​សំឡេង ទៅកាន់ Siri ទៅលើ​ផែនទី​កម្មវិធី​វិទ្យុ និង​ការចាក់​ចម្រៀង​។​
 
​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​កាមេរ៉ា​ពីរ ដែល​បង្ហាញ​នៅលើ​អេក្រង់​ថាច់​ស្គ្រី​ន ដែល​ផ្តល់​ឲ្យ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប គឺ​អ្នក​អាច​ថត និង​វិភាគ​បាន​។ អង្គ​ផ្ទុក​ទិន្នន័យ​ដែលមាន​គុណភាព​ខ្ពស់ ក៏មាន​ផ្តល់ជូន​ផងដែរ​។​
 
​ពណ៌​/ តែម និង Lamborghini Ad Personam
 
Huracán EVO បានបង្ហាញ​ខ្លួន​នៅក្នុង Arancio Xanto​។ វា​តំណាង​ឲ្យ Lamborghini ស៊េរី​ថ្មី​ដែលមាន​ពណ៌​បួន​ជាន់​។ កាំ ២០ Aesir ថ្មី ភ្ជាប់​ជាមួយនឹង​កង់ Pirelli P Zero​។​
 
​បើ​និយាយ​ពី​ផ្នែក​ខាងក្នុង Huracán EVO ជា​រថយន្ត​ដ៏​ប្រណិត សម្រាប់​អ្នកបើកបរ​។ លក្ខណៈពិសេស​គឺ​ខាងក្នុង ជាការ​រចនា​កូនកាត់ EVO និង Alcantara បំពាក់​ដោយ​ស្បែក Dryope ពណ៌​ទឹកក្រូច សាក​សម​នឹង​ពណ៌​របស់​តួ​ឡាន​។​
 
​តែម​ស្ព័​រ និង​លក្ខណៈ​ឆើតឆាយ មាន​ពីរ​ពណ៌ និង​បំពាក់​ដោយ​កម្រាល​ស្ព័​រ Alcantara​។ សម្ភារ​ដែលមាន​ទម្ងន់​ស្រាល ដូចជា Carbon Forged Composites និង Carbon Skin គឺមាន​ជូន​តាម​សំណើ​។ លើសពីនេះ មាន​រំលេច​ដោយ​ភ្លើង​ព័ទ្ធជុំវិញ​នៅក្នុង​ឡាន​ទៀតផង​។​
 
​ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ របស់ Huracán EVO ត្រូវបាន​រចនា​ឡើង ដើម្បី​បង្កើន​សមត្ថភាព​ផ្សេងៗ ជាមួយនឹង​ជម្រើស​ថ្មី ដូចជា Style Packs ធំ​ទូលាយ ជាមួយនឹង​ពណ៌​ខ្មៅ​រលោង និង​ពណ៌​របស់​តួ​រថយន្ត ក៏ដូចជា​កម្មវិធី Lamborghini Ad Personam ដែល​ផ្តល់ឱកាស​ឲ្យ​អ្នកបើកបរ អាច​ច្នៃ Lamborghini របស់​ពួកគេ​បាន​តាមចិត្ត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com