ជាតិ
សង្គមជាតិ
អ្នកស្រី សារ៉ា ជនជាតិស្វីសបង្កើតសាលាបណ្ដុះបណ្ដាលយុវជនក្រីក្រឱ្យមានជំនាញផ្នែកចុងភៅ
× សៀមរាប៖ អ្នកស្រី សារ៉ា និងស្វាមីជាជនជាតិស្វីស បានមកដល់ខេត្តសៀមរាបដំបូង នៅឆ្នាំ២០០៨។ ប្ដីប្រពន្ធមួយគូនេះ សង្កេតឃើញថា នៅកម្ពុជាសម្បូរអង្គការ និងមណ្ឌលកុមារកំព្រា តែនៅខ្វះចំណេះជំនាញវិជ្ជាជីវៈ ផ្តល់ឱ្យពួកគេពេលធំឡើង។ ដោយក្ដីស្រឡាញ់ និងចង់ជួយយុវជនទាំងនោះផង ប្ដីប្រពន្ធជនជាតិស្វីសនេះ បានបង្កើតភោជនីយដ្ឋាន និងជាសាលាបណ្ដុះបណ្ដាលផ្នែកចុងភៅមួយ នៅក្នុងក្រុងសៀមរាប ដោយប្រមូលយុវជនក្រីក្រខ្វះលទ្ធភាពចេញពីអង្គការ ឬមណ្ឌលកុមារកំព្រា ឱ្យចូលរៀន និងផ្គត់ផ្គង់ការចំណាយផ្សេងៗ ដោយឥតគិតថ្លៃ រហូតដល់ពួកគេមានការងារត្រឹមត្រូវ។
ដើម្បីជ្រាប់ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាស រវាងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ និងអ្នកស្រី សារ៉ា ម្ចាស់ភោជនីយដ្ឋាន ហេយ៍ វ៉ិន (HAVEN) ដូចតទៅ៖
ក្នុងមួយឆ្នាំ អ្នកស្រី សារ៉ា បានជ្រើសរើសយុវជន១៥នាក់ មកពីកន្លែងផ្សេងៗ ឱ្យចូលរៀនសូត្រ និងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ការឧបត្ថម្ភផ្សេងៗ។ ការរៀនសូត្រ និងស្នាក់នៅ គឺមានរយៈពេល១២ខែ និងចុះអនុវត្តន៍តាមសណ្ឋាគារ រយៈពេល៤ខែទៀត ដោយពួកគេស្ទើរ១០០ភាគរយទទួលបានការងារត្រឹមត្រូវ និងនៅកន្លែងដ៏ល្អ។ ហេយ៍ វ៉ិន ក៏ជាភោជនីយដ្ឋានដែលគិតគូរពីប្លាស្ទិកដែរ ដោយកន្លែងនេះ ព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំនួសដោយសម្ភារអាចប្រើម្ដងទៀតបាន។ ម្ចាស់ភោជនីយដ្ឋានអ្នកស្រី សារ៉ា ពន្យល់ថា អ្នករកស៊ីទាំងអស់ ត្រូវមានការទទួលខុសត្រូវសង្គមផង ហើយការគិតគូរពីបរិស្ថាន គឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់គ្នាគួរយល់ដឹង៕
Tag:
សារ៉ា
ជនជាតិស្វីស
ចុងភៅ
យុវជន
អប់រំ
កុមារកំព្រា
© រក្សាសិទ្ធិដោយ thmeythmey.com