ជាតិ
សង្គមជាតិ
សពលោក នួន ជា ត្រូវបញ្ជូនទៅធ្វើបុណ្យនៅប៉ៃលិន
04, Aug 2019 , 7:41 pm        
រូបភាព
លោក នួន ជា ស្ថិតក្នុងសាលាក្តីខ្មែរក្រហមនាពេលកន្លងមក (រូបពីសាលាក្តីខ្មែរក្រហម)
លោក នួន ជា ស្ថិតក្នុងសាលាក្តីខ្មែរក្រហមនាពេលកន្លងមក (រូបពីសាលាក្តីខ្មែរក្រហម)
សពលោក នួន ជា នឹងត្រូវបញ្ជូនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅយប់ថ្ងៃទី៤ ខែសីហានេះតែម្តង ដើម្បីយកទៅធ្វើបុណ្យនៅផ្ទះរបស់លោក ក្នុងខេត្តប៉ៃលិន។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ដែលបានប្រាប់សារព័ត៌មានថ្មីៗ។



លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម និងត្រូវបានគេចាត់ទុកជាបងធំទី២ បន្ទាប់ពី ប៉ុល ពត បានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩នេះ។

អត្ថបទទាក់ទង


យោងតាម​ឯកសារផ្លូវការ​របស់​សាលាក្តីខ្មែរក្រហម អតីតបងធំទី២ នួន ជា មានឈ្មោះកំណើតថា ឡុង ប៊ុនរួត កើតនៅភូមិវត្តគរ ក្នុង​ខេត្តបាត់ដំបង។ ឯកសារ​ដដែលបន្តថា លោក នួន ជា បាន​សិក្សា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ធម្មសាត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ទីក្រុង​បាងកក ហើយនៅទីនោះ​ គាត់​បាន​ចូលរួម​​ជាមួយ​បក្ស​កុម្មុយនីស្ត​ថៃ។​ បើតាម​ឯកសារនោះ នួន ជា ត្រូវបាន​តែងតាំង​ជា​អនុលេខាបក្ស​នៃ​បក្ស​កុម្មុយនីស្តកម្ពុជា និងជាសមាជិក​គណៈ​កម្មាធិការអចិន្ត្រៃយ៍​នៃបក្ស​កុម្មុយនីស្តកម្ពុជានៅក្នុងឆ្នាំ​១៩៦០ ហើយគាត់បានស្ថិតនៅក្នុង​តំណែងទាំងពីរនេះ​ពេញមួយរបប​កម្ពុជាប្រជាធិបតេយ្យ។ លោក នួន ជា បាន​រស់នៅជាមួយ​ខ្មែរក្រហម​រហូត​ដល់មាន​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅខែធ្នូ​ឆ្នាំ​១៩៩៨ ដែលអនុញ្ញាត​ឱ្យលោកបាន​មករស់នៅក្នុង​ខេត្តប៉ៃលិន​ក្បែរ​ព្រំដែន​ថៃ។ នេះជា​ការបញ្ជាក់របស់​ឯកសារ​ស្តីប្រវត្តិ​របស់​លោក​ នួន ជា ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅលើទំព័រ​វេបសាយ​របស់​សាលាក្តីខ្មែរ​ក្រហម៕


Tag:
 នួន ជា
© រក្សាសិទ្ធិដោយ thmeythmey.com