ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែស្វាយអាចជួយបញ្ចុះជាតិស្ករក្នុងឈាមបាន
× តាមការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Nutrition and Metabolic Insights បានឲ្យដឹងថា មនុស្សធំដែលធាត់ជ្រុលញ៉ាំផ្លែស្វាយទៀងទាត់ប្រហែលជាអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបាន ហើយក៏មិនមានផលអវិជ្ជមានចំពោះទម្ងន់រាងកាយគេដែរ។
ការស្រាវជ្រាវរកឃើញថា សារធាតុជីវសាស្ត្រដ៏សកម្មជាច្រើនរួមទាំង Mangiferin ដែលជាអង់ទីអុកស៊ីដងក្នុងផ្លែស្វាយដើរតួនាទីដ៏មានប្រយោជន៍មួយចំពោះជាតិស្ករក្នុងឈាម។ ជាតិសរសៃរបស់វាក៏ជួយបន្ថយការបឺតស្រូបជាតិស្ករចូលទៅក្នុងចរន្តឈាមដែរ។
ក្នុងពេលធ្វើការសិក្សា អ្នកចូលរួមទាំងអស់តម្រូវឲ្យញ៉ាំផ្លែស្វាយក្រៀមចំនួន ១០ក្រាម ដែលស្មើនឹងផ្លែស្វាយស្រស់ប្រហែល ១០០ក្រាម។ ជាលទ្ធផលគេរកឃើញថា ជាតិស្ករក្នុងឈាមរបស់មនុស្សធាត់ជ្រុលទាំងនេះថយចុះបានយ៉ាងល្អ។
ថ្វីបើការសិក្សានេះគឺជាលើកដំបូងក៏ដោយ ក៏មិនមានហេតុផលណាមួយដែលអ្នកមិនត្រូវញ៉ាំផ្លែស្វាយដែរ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យផងដែរចំពោះពេលវេលា និងចំនួនច្រើនប៉ុណ្ណាដែលអ្នកគួរញ៉ាំផ្លែស្វាយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com