ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់កងកម្លាំងឲ្យប្រយ័ត្ន ខណៈក្រុមភេរវករមកដល់តំបន់អាស៊ាន
05, Aug 2019 , 9:59 am        
រូបភាព
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានដាស់តឿនកងកម្លាំងប្រដាប់អាវុធ ឲ្យប្រុងប្រយ័ត្ននឹងក្រុមភេរវករ ខណៈពួកគេ បានចូលមកដល់តំបន់មួយចំនួនក្នុងបណ្តាប្រទេសអាស៊ាន ដូចជាហ្វីលីពីន ជាដើម។ ប្រមុខរដ្ឋាភិបាល ក៏រម្លឹកផងដែរ ពីការវាយប្រហារដោយការបំផ្ទុះអាវុធក្នុងទីក្រុងបាងកក ប្រទេសថៃ នាពេលកន្លងមក។



ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ពួកអាយស៊ីស មិនអាចនៅតែមួយកន្លែងទេ វាអាចនៅកន្លែងនេះ នៅកន្លែងនោះ។ ទោះបីថាយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម តែត្រូវធ្វើកម្ពុជា កុំឲ្យក្លាយទៅជាជម្រកឬការឆ្លងកាត់របស់ពួកភេរវកម្ម»។

Tag:
 ហ៊ុន សែន​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com