ព្រះខ័នរាជស្វាយរៀង បន្តជោគជ័យរបស់ខ្លួននៅសប្តាហ៍ទី១៨នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ តាមរយៈការបំបាក់ក្រុមភ្ញៀវអគ្គិសនីកម្ពុជា ៧-០ កាលពីថ្ងៃអាទិត្យ ស្របពេលដែលណាហ្គាវើលដ៍ បានចាញ់គិរិវង់សុខសែនជ័យ ២-០ នៅស្តាតចាស់។ ជាមួយការប្រកួត៨ទៀតដែលនៅសេសសល់ ក្រុមមិនស្គាល់ចាញ់ ព្រះខ័នរាជស្វាយរៀង មានដល់ទៅ៤០ពិន្ទុ ដែលតាមពីក្រោយដោយណាហ្គាវើលដ៍ រហូតដល់ទៅ៨ពិន្ទុ។
លទ្ធផលកាលពីថ្ងៃអាទិត្យ៖
ព្រះខ័នរាជស្វាយរៀង ឈ្នះអគ្គិសនីកម្ពុជា ៧-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ព្រះខ័នរាជស្វាយរៀង៖ សារ៉េត គ្រីយ៉ា ១១, Jean Marie Privat ៣១,៣៤,៦២,៨៥, Gisung Yeon ៥០, ហួយ ផល្លីន ៧០
គិរីវង់សុខសែនជ័យ ស៊ី ណាហ្គាវើលដ៍ ២-០ នៅស្តាតចាស់
-គិរីវង់៖ ដាវ នីម ៥០, Coulibaly Soyleymane ៩០
អាស៊ីអឺរ៉ុបយូណាយធីត ចាញ់ភ្នំពេញក្រោន ៤-៣ នៅអេអ៊ីយូស្ពតផាក
-អាស៊ីអឺរ៉ុប៖ Coulibali Abdel Kader ៦, Ndoumene Yannick Francois ៣១, យ៉ម វណ្ណា ៥៤
-ភ្នំពេញក្រោន៖ Booysen Shane ៤, ៣២, Dzarma Bata ២១, ម៉ៅ ពិសិដ្ឋ ៤៣