អត្ថបទពាណិជ្ជកម្ម
ត្រឹម​៦៨​គ្រឿង និង​តម្លៃ​៩៩៩​ដុល្លា​ទៀត ជា​តួលេខ​ល្អ​! ថា​មិនត្រូវ​ទិញ​ហើយ​រាសី​ឡើង​ស្រឺ​តៗ
05, Aug 2019 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រយ័ត្ន​ទិញ​មិនទាន់​គេ​ណា​បងប្អូន​!​ព្រោះថា​ហាង​លក់​ទូរស័ព្ទដៃ​ដែលជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន OPPO នៅ​កម្ពុ​ជាមាន​ច្រើន​ខ្លាំងណាស់​! នៅពេលនេះ​ទាំង​ហ្វេ​ន​ផ្កាប់មុខ​របស់ Barcelona និង ជា​ហ្វេ​ន​ផ្កាប់មុខ​របស់​ទូរស័ព្ទ​ដៃ OPPO ប្រហែលជា​កំពុង​ទៅកាន់​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​របស់ OPPO ហើយ​មើលទៅ ព្រោះថា​ម៉ូ​ឌែ​ល OPPO Reno FC Barcelona Edition មាន​ត្រឹមតែ​៦៨​គ្រឿង​ប៉ុណ្ណោះ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​កំណត់ដោយ​រោងចក្រ​ផលិត​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ​។​
 
​ដូច​លោកអ្នក​បានដឹង​ស្រាប់​ហើយ សម្រាប់​ម៉ូ​ឌែ​ល​នេះ​ក៏បាន​លក់​នៅ​តំបន​អឺរ៉ុប​ដែរ ដែលមាន​តម្លៃ​ខ្ទង់ពាន់​ជាង​ឯណោះ និង បាន​លក់​ចេញ​យ៉ាង​ផុសផុល​តាមរយៈ​ហ្វេ​ន​របស់​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក Barcelona ដើម្បី​អបអរសាទរ​ការប្រកួត​របស់​ក្រុម​ពួកគេ​ផងដែរ​។ 


 
​ទូរស័ព្ទ OPPO Reno FC Barcelona Edition ដែលមាន​ពាក្យស្លោក​ថា “The Color of Miracle “ បាន​រចនា​ឡើង​យ៉ាង​ហ្មត់ចត់​បំផុត​ឲ្យ​ស៊ីមេទ្រី​ពណ៌​គ្នា​ជាមួយនឹង​LOGO របស់​ក្រុម Barca ដើម្បី​ផ្គាប់ចិត្ត​អ្នក​និយម​ចូលចិត្ត​កីឡាបាល់ទាត់ ជាពិសេស​គឺ​ក្រុម​អ្នកគាំទ្រ​កីឡាករ​ក្នុង​ក្លិប Barcelona ដោយសារតែ​វា​កាន់តែ​ធ្វើ​ឲ្យ​លោកអ្នក​មាន​ភាព​កាន់តែ​ងាយស្រួល​ក្នុងការ​ទស្សនា​បាល់ទាត់​ទុកជា​អនុស្សាវរីយ៍ និង​អាច​ថតរូប​បាន​ដោយ​បច្ចេកវិទ្យា Zoom នៅក្នុង​កា​ម៉េ​រ៉ា​ក្រោយ​ទំហំ 48MP  រហូត​បាន​ដល់​ទៅ ៦០​ដង ឯណោះ​! និង កាមេរ៉ា​មុខ​បែប​បញ្ឆិត ក៏មាន​ដៅ​ពណ៌​ខៀវ ក្រហម​ម៉ា​អេ​ម​តែម្តង​! ឃើញ​ហើយ មិន​លង់ គឺ​ក្បត់ខ្លួនឯង​ហើយ ហេ​ហេ​ហេ ។ 
 
​លើក​នេះ OPPO  បាន​បញ្ចេញ​ម៉ូ​ឌែ​ល Reno FC Barcelona Edition មាន​ចំនួន​ត្រឹមតែ​៦៨​គ្រឿង ជា​លេខ​ល្អ និង តម្លៃ​ល្អ​ត្រឹមតែ ៩៩៩​ដុល្លារ ក៏​ជា​លេខ​ល្អ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា  មិនតែប៉ុណ្ណោះ​ពួកគេ​ក៏មាន​កាដូ​ពិសេសៗ​ដែលមាន​តម្លៃ​សរុប​រហូតដល់​ទៅ​$188​មានដូចជា​៖ ទី​១​ផ្តល់ជូន​កាស​ស្តាប់​ត្រចៀក​ធំ ឬ​(Headphones) ទី​២​គឺ​ផ្តល់ជូន​ស៊ីម​ស្មា​ត (​លេខ​ពិសេស​) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍​ថែមទៀត​ផង​!​ដូច្នេះ​តម្លៃ​ដែល​លោកអ្នក​ជាវ​ទូរស័ព្ទ​នេះ​ក្នុងប្រទេស​កម្ពុជា គឺ​ចំណេញ​ជាង​នៅ​តំបន់​អឺរ៉ុប​ទៅទៀត​!​ដូច្នេះ​រួសរាន់​ឡើង អ្នក​មក​មុន បាន​មុន​ណា​បងប្អូន​៕ 
 


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com