អត្ថបទពាណិជ្ជកម្ម
Nokia ៣​ម៉ូ​ឌែ​ល​នេះ តម្លៃ​ក្រោម​២០០​ដុល្លារ តែ​សមត្ថ​ភាពមិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្លៃៗ ព្រមទាំង​ថែម​កាដូ​ច្រើន​ទៀត​!
05, Aug 2019 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
​មួយរយៈ​ចុងក្រោយ​នេះ​យើង​សង្កេតឃើញថា ៣ ម៉ូ​ឌែ​ល​របស់​ក្រុមហ៊ុន​ផលិត​ទូ​សព្ទ​ដៃជើង​ចាស់ Nokia ដែល​ទើប​ចូល​ទីផ្សារ​កម្ពុជា ឃើញថា​មាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង​។ ការទទួលបាន​ការគាំទ្រ​ទូរ​សព្ទ ៣ ម៉ូ​ឌែ​ល​របស់ Nokia នេះ ក៏​ដោយសារតែ​ទូរ​សព្ទ ៣ ម៉ូ​ឌែ​ល​នេះ​មានតម្លៃ​ធូ​ថ្លៃ​មែនទែន ដោយ​តម្លៃ​របស់​ទូរ​សព្ទ​ទាំង ៣ នេះ មិន​ដល់ ២០០ ដុល្លារ​ផង ប៉ុន្តែ​ការ​រចនា​រូបរាង និង សមត្ថភាព​គឺ​មិន​អន់​ឡើយ​។ ទូរ​សព្ទ ៣ ម៉ូ​ឌែ​ល​នេះ​មានដូចជា Nokia 2.2 តម្លៃ ១២៧ ដុល្លារ​, Nokia 3.2 តម្លៃ ១៤៥ និង​មួយ​ម៉ូ​ឌែ​ល​ទៀត​តម្លៃ​ត្រឹមតែ ១៥៥ ដុល្លារ​ប៉ុណ្ណោះ ព្រមទាំង​ថែម​ការដូ​ជាច្រើន​សម្រាប់​ម៉ូ​ឌែ​ល​ទាំង ៣ នេះ​ផងដែរ​។​
 
Nokia 2.2 គឺជា​ទូរ​សព្ទ​ដៃ​លំដាប់​ថវិកា ដែល​តម្លៃ​របស់​វា​មិន​ដល់ ១៥០ ដុល្លារ​ផង​។ អេក្រង់​របស់​វា​បំពាក់​មកជា​មួយ​អេក្រង់ IPS LCD ដង់ស៊ីតេ 295 ppi មាន​ទំហំ ៥.៧១ អ៊ី​ញ និង​អាច​បង្ហាញ​រូបភាព​បាន HD+​។ ទូរ​សព្ទ​នេះ មាន​ទម្ងន់ 153 ក្រាម​។ Nokia 2.2 ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) បំពាក់​បន្ទះ​ឈី​ប Helio A22 និង CPU Quad-core 2.0 GHz និង​មាន​ថាមពល​ថ្ម រហូតដល់ 3,000mAh​។ ទូរ​សព្ទ​នេះ មាន Ram 3 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB​។ 


 
​ទូរ​សព្ទ​នេះ អាច​ស្កេ​ន​មុខ​ដោះ​សោ និង​អាច​ស្កេ​ន​ម្រាមដៃ​បាន​យ៉ាង​ឆាប់រហ័ស​។ វា​ក៏បាន​បំពាក់​នូវ​ប៊ូ​តុង Google Assistant  សម្រាប់​ជំនួយ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។ ចំណែកឯ ផ្នែក​កាមេរ៉ា​ទូរ​សព្ទ​នេះ​វិញ គឺ​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា ទំហំ 13MP មួយ​គ្រាប់​តែប៉ុណ្ណោះ នៅ​ផ្នែក​ខាងក្រោយ ប៉ុន្តែ​វា​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ នៅ​កន្លែង​ដែលមាន​ពន្លឺ​តិច ឬ​ខ្សោយ​។ រីឯ​ផ្នែក​ខាងមុខ​របស់​វា គឺ​បំពាក់​មកជា​មួយ​ការ​មេ​រ៉ា​ទំហំ 5MP​។​
 
​ចំណែកឯ Nokia 3.2  វា​មាន​ទម្ងន់ ១៨១ ក្រាម បំពាក់​មកជា​មួយ ISP LCD ទំហំ 6.26 អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ដង់ស៊ីតេ 269 ppi​។ Nokia3.2 ប្រតិ​ប​តិ្ត​ការឡើង​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​អាចធ្វើ​ប​ច្ចុ​ប្ប​ភាព​បាន​បន្ថែមទៀត​។ ទូរ​សព្ទ​នេះ បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM429 Snapdragon 429 និង CPU Adreno 504​។ ទូរ​សព្ទ​ជំនាន់​ក្រោយ Nokia3.2 មាន​កាមេរ៉ា​ទំហំ 13 MP, f/2.2 ដែល​ធ្វើការ​បានល្អ​នៅ​ទី​ងងឹត និង​ផ្នែក​ខាងមុខ​មាន​ទំហំ 5 MP, f/2.2​។ វា​មាន​រ៉េ​ម 3 RAM និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មាន​ថាមពល​ថ្ម​រហូតដល់  4000 mAh​។ HMD Global ក៏បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Asisstant មកជា​មួយ​ផងដែរ​។ កាន់តែ​ពិសេស ក្រៅពី​ការ​ដោះ​សោរ ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​។​


 
​រីឯ Nokia 4.2 វិញ​បាន​រចនា​ឡើង ជាមួយ​រូបរាង​ស្លី​មយ៉ាង​ស្រស់ស្អាត ដែល មាន​ទម្ងន់ ១៦១ ក្រាម​។ HMD GLOBAL បាន​រចនា​ផ្នែក​ខាងក្រោយ របស់​ទូរ​សព្ទ Nokia 4.2 ដោយមាន​កាមេរ៉ា ២​គ្រាប់ នៅ​ខាងក្រោយ​ជាមួយនឹង Flash មួយ​គ្រាប់ អម​ជាមួយ logo របស់ Nokia នៅ​ចំ​កណ្ដាល​ទូរ​សព្ទ ផ្នែក​ខាង​ក្រាយ​យ៉ាង​ស្រស់ស្អាត​។ ផ្នែក​ខាងស្ដាំ ភ្ជាប់​មកជា​មួយ​ប៊ូ​តុង​សំឡេង និង​ប៊ូ​តុង​ចាក់សោរ​។ 
 
​លើសពីនេះ Nokia 4.2 បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​។ ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ​ដែលមាន​តម្លៃ​ក្រោម ២០០ ដុល្លារ​នេះ បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ីង កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។​ទូរ​សព្ទ​ដែលមាន​អេក្រង់​បែប​ដំណក់ទឹក​មួយ​នេះ ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505​។​
 
 ទូរ​សព្ទ​នេះ មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម 3000mAH​។ Nokia 4.2 បាន​បំពាក់​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0៕
​សម្រាប់​ព័ត៌មាន​លម្អិត​អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរ​សព្ទ​លេខ​៖ 012879 707


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com